Wednesday, 5 January 2022

អង្គការ​​សង្គម​​ស៊ីវិល​​ជិត​​ ២០០ ​​ថ្កោលទោស​លោក ហ៊ុន សែន ទៅ​ជូប​​មេដឹកនាំ​​យោធា​​ភូមា


ដោយ ទីន ហ្សាការីយ៉ា
2022-01-04
អង្គការ​​សង្គម​​ស៊ីវិល​​ជិត​​ ២០០ ​​ថ្កោលទោស​លោក ហ៊ុន សែន ទៅ​ជូប​​មេដឹកនាំ​​យោធា​​ភូមា 

លោក ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីការបរទេសភូមាមុនពេលទៅទស្សនកិច្ចនៅប្រទេសភូមានៅថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP

 

ក្រុម​អង្គការ​សង្គមស៊ីវិល​ជិត ​២០០ ​ស្ថាប័ន បាន​ចេញ​​សេចក្ដីថ្លែងការណ៍​រួម​គ្នា​កាល​ពី​ថ្ងៃទី៤ ខែមករា ម្សិល​មិញ ថ្កោលទោស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​​គាំទ្រ​មេដឹកនាំ​រដ្ឋប្រហារយោធា​ភូមា ឬ​មីយ៉ានម៉ា (Myanmar)​។

ក្រុមអង្គការ​សង្គមស៊ីវិល​ទំាង​នេះ បាន​លើក​ឡើង​ថា លោក ហ៊ុន សែន គាំទ្រ​របប​សឹក​មីយ៉ាន់ម៉ា ឬ​ភូមា គឺ​ជាការ​គំាទ្រ​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្រ្គាម និង​អំពើ​ប្រល័យ​ពូជសាសន៍​ផងដែរ។ សេចក្ដីថ្លេងការណ៍​បញ្ជាក់​ថា របប​សឹក​ភូមា ដែល​ដឹកនាំ​ដោយ​លោក ម៊ីន អុងលាំង (Min Ungliang) ​បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អ៊ុង សានសូជី ​(Aung Sansukyi)​ វាមិន​ត្រឹមតែ​បង្ក​ឲ្យមានការ​ឈឺចាប់​ដល់​ប្រជាពលរដ្ឋ​ភូមា​ប៉ុណ្ណោះ​ទេ​ តែថែម​ទាំង​បាន​បង្កការ​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថេរភាព​នៅក្នុង​តំបន់​ទាំង​មូល។


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត​២០០ស្ថាប័ននោះ រួមមមាន អង្គការ​សហជីពស្រ្តីភូមា​ (Burmese Women’s Union)​ សមាគម​​មិត្តភាព​​មីយ៉ាន់ម៉ា​ (Burmese Friendship Association)​​ អង្គការ​ខារ៉ាត​កម្ពុជា​ (CAHRAD)​ អង្គការ Zomi Community South Australia និងអង្គការ Burmese Rohingya Association in Japan ជាដើម។

សេចក្ដីថ្លែងការណ៍​រួម​ថ្កោលទោស នាយករដ្ឋមន្ត្រី​កម្ពុជានេះ ធ្វើឡើង​បន្ទាប់ពី​លោកហ៊ុន សែន បាន​ប្រកាស​ជា​ថ្មីថា លោកនឹង​ទៅ​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ម៊ីយ៉ាន់ម៉ា នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមករានេះ​ដដែល បើ​ទោះ​បី​មាន​​ការ​​បំផ្ទុះ​គ្រាប់​បែក​​នៅ​ក្បែរ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ភូមា​ក៏​ដោយ។

សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា ការគាំទ្រ​របប​យោធា​គឺបង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​ និង​ ជាការ​ប្រមាថ​ដល់​ប្រជាជន​មីយ៉ាន់ម៉ា និង​កម្ពុជា ​ហើយ​ថែមទាំង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភាព​ជឿជាក់​លើ​អាស៊ាន​ក្នុង​អំឡុង​ពេល​លោក ហ៊ុន សែន ធ្វើជា​ប្រធាន​ប្ដូរវេន​អាស៊ាន​នៅ​ឆ្នាំ២០២២នេះ។ លើស​ពី​នេះ​ទៀត ការ​រំលោភ​សិទ្ធិមនុស្ស និង​ឧក្រិដ្ឋកម្ម​ដ៏ឃោរឃៅ​ដែល​ប្រព្រឹត្ត​ដោយ​លោក ហ៊ុន សែន​ និង លោក ម៊ីន អុងលាំង Min Aung Hlaing ត្រូវ​តែ​បញ្ចាប់។ អាស៊ាន​ត្រូវ​តែ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើង​វិញ ទាំងនៅ​កម្ពុជា និង​មីយ៉ាន់ម៉ា។

គិត​មកទល់​ពេល​នេះ របប​សឹក​មីយ៉ាន់ម៉ា បាន​សម្លាប់​មនុស្ស​ចំនួន១៣៩៨នាក់​ហើយ​ រួម​ទាំង​កុមារ​ផង និង​ មនុស្សជិត​១២០០​នាក់​ផ្សេង​ទៀត​ កំពុង​ជាប់​ឃុំឃាំង។ របបសឹក​ បាន​ធ្វើទារុណកម្ម​អ្នក​ជាប់​ឃុំ​ទាំង​នោះ រួមមាន ការ​បង្អត់​អាហារ ទឹក ការធ្វើឃាត ការចាប់រំលោភស្រ្តី រំលោភ​បូក​ទាំង​ក្នុង​និង​ក្រៅ​ពន្ធនាគារ​ជា​ដើម៕ការធ្វើឃាត ការចាប់រំលោភស្រ្តី រំលោភ​បូក​ទាំង​ក្នុង​និង​ក្រៅ​ពន្ធនាគារ​ជា​ដើម៕

2 comments:

Anonymous said...

Qui se ressemble, s'assemble.
It is natural that the Dick Tator help the Dick Tator.
Ah Lngi Lngeu Hun Sen helps Ah LeuKeu Min Ong Lang is normal.

Anonymous said...

Eh Ben, c'est exact 12:02 am. Merci. KC