Wednesday, 19 January 2022

ពលរដ្ឋ​និង​​សង្គម​ស៊ីវិល​​រិះគន់​​អាជ្ញាធរ​​អនុត្ត​ច្បាប់​​គ្មាន​​ប្រសិទ្ធភាព​​ក្នុង​​ករណី​​ជនជាតិ​​ចិន​​យក​​ដី​ខ្មែរ​​ធ្វើ​ជា​​កន្លែង​​ចាប់​​ជម្រិត​


Khmer Circle: 

The Chinese once coined a phrase about the country: "As rich as Cambodia". The Brahmans called it "Suvarnabhumi" - Golden-land. Today, it is known officially as "The Kingdom of Wonder".

In the seaside resort town of "Sihanouk Ville" [the strategic port that had been used by Sihanouk himself to supply critical war-time materials in Communist China aid to the Vietcongs who were camping along the Ho Chi Minh Trial running across the Eastern part of the country, also with Sihanouk's blessing] a couple of Chinese lion statues take pride of place in honour and acknowledgement of Chinese influence and money.

Once a popular retreat for urban and rural Khmer folks, especially, those holiday makers from the capital city of Phnom Penh, Sihanouk Ville is now practically off-limit to them in more ways than one: inter-Chinese gangster violence, kidnappings, gambling, prostitution, money-laundering, online scam...

The country, in short, remains just as 'rich' now for all the wrong reasons. One of the casinos in the same port city is known to have locked up all of its local employees for over a year in an airless building compound, and this abuse of human rights of the workers is not too dissimilair to that being witnessed at this moment with regard to another prominent gambling ring in the capital: Naga World. Even the Vietnamese elite whose appetite for all things Cambodian stays as insatiable as ever, look on in envy at the rich table of feast provided by the city as lesser vultures do as the carcasses are being ripped apart, flung open and devoured off by bigger predators.

The Hun family is reported to have control over or own a share in virtually all of the country's major business sectors, legal or otherwise, including gambling chains. The Vietnamese, however, as original sponsors of this family, can be assured of their share of the spoils, regardless.

🔼🔼🔼  

ដោយ ទីន ហ្សាការីយ៉ា
2022-01-18
ពលរដ្ឋ​និង​​សង្គម​ស៊ីវិល​​រិះគន់​​អាជ្ញាធរ​​អនុត្ត​ច្បាប់​​គ្មាន​​ប្រសិទ្ធភាព​​ក្នុង​​ករណី​​ជនជាតិ​​ចិន​​យក​​ដី​ខ្មែរ​​ធ្វើ​ជា​​កន្លែង​​ចាប់​​ជម្រិត​ 

សមត្ថកិច្ចខេត្តព្រះសីហនុ​ឃាត់ខ្លួន​ជន​ជាតិ​ចិន ៤ នាក់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
រូប៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

 

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​រិះគន់​​អាជ្ញាធរ​របប​លោក​ ហ៊ុន សែន​ អនុវត្ត​ច្បាប់​ធូរ​រលុង​បណ្តែត​បណ្តោយ​​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជនជនជាតិ​ចិន​​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​យក​ទឹក​​ដី​​ខ្មែរ​ធ្វើ​ជា​កន្លែង​អាជីវកម្ម​ចាប់​ជម្រិត​ពលរដ្ឋ​ និង​បង្ខាំង​ជនបរទេស​ឱ្យ​ធ្វើ​ការឆបោក​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណេត​ (Internet)​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ម្ចាស់​ស្រុក​ធ្ងន់ធ្ងរ​។ ពួក​គេ​យល់​ថា​ មូល​ហេតុ​ដែល​ក្រុម​ជនជាតិចិន​ធ្វើ​សកម្ម​យ៉ាង​អនាធិបតេយ្យ​កន្លង​មក​នេះ​ ដោយ​សារ​តែ​អាជ្ញាធរ​ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​លើ​ក្រុម​ឧក្រិដ្ឋ​ជន​។

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ចំណាត់​ការ​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ដែល​អនុវត្តច្បាប់​ធូរ​រលុង​លើ​ជនជាតិ​ចិន​ដែល​បាន​បង្ក​អសន្តិ​សុខ​សង្គម​ យក​ទឹក​ខ្មែរ​ធ្វើ​ជា​កន្លែង​ឆបោក​ជម្រិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីធឺណែត​ (Internet)​ និង​បាញ់​បោះ​នៅ​តាម​ទីសាធារណៈ​ដោយ​សេរី​នៅ​កម្ពុជា​។ ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ រិះ​គន់​​ថា​ អាជ្ញាធរ​មិន​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​លើ​ជនជាតិ​ចិន​ ទើប​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន​ហ៊ាន​ធ្វើ​សកម្មភាព​កាន់​តែ​អាក្រក់​ ដោយ​យក​ទឹក​ដី​ខ្មែរ​ជា​ទី​កន្លែង​​​បើក​​អាជីវកម្ម​ខុស​ច្បាប់​តាម​ទំនើង​ចិត្ត​។


ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្រុង​ប៉ោយប៉ែត​លោកស្រី ស សុជាតិ​ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៨ ខែ​មករា​ថា​ លំហូរ​ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​កាន់​តែ​ច្រើន​ ករណី​ជម្រិត​ទារ​ប្រាក់​ ការ​ប្លន់​ដោយ​ប្រដាប់​អាវុធ​បង្ក​ចលាចល​ប៉ះពាល់ដល់​សង្គម​ខ្មែរ​ឥត​ស្រាក​ស្រាន្ត​។ លោកស្រី​បញ្ជាក់​ថា​ ករណី​ចាប់​ជម្រិត​ឆបោក​នៅ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​សារ​តែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូរ​រលុង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​ភ័យ​ខ្លាច​និង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​។

​ស្ត្រី​វ័យ ​៤៩ ​ឆ្នាំ​ បន្ថែម​ទៀត​ថា​ មូលហេតុ​ដែល​ជនជាតិ​ចិន​យក​ក្រុង​ប៉ោយប៉ែត​បង្កើត​អាជីវកម្ម​ឆបោក​ជម្រិត​តាម​ប្រព័ន្ធ​អ៊ីន​ធឺណែត​កាន់​តែ​ច្រើន​ ព្រោះ​ពួក​គេ​ងាយ​ស្រួល​ក្នុងការ​អូសទាញ​ពលរដ្ឋ​ខ្មែរ​ និង​ជនជាតិ​ថៃ​ចូល​មក​តាម​ច្រក​ព្រំដែន​ដើម្បី​បង្ខាំង​ខ្លួន​ពួកគេ​ក្នុង​សណ្ឋាគារ​ ឬ​តំបន់​ដែល​ក្រុម​ឧក្រិដ្ឋ​ជនចិន​រៀប​ចំ​ជា​​កន្លែង​ឆបោក​ជម្រិត​ទារ​ប្រាក់​ក្នុង​ក្រុង​ប៉ោយប៉ែត​។ លោក​ស្រី​បន្ត​ថា​ ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ និង​ជនជាតិ​ថៃ​ឱ្យ​បម្រើ​ការងារ​បោក​ប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ដោយ​ក្រុម​ឧក្រិដ្ឋ​ជនជាតិ​ចិន​អូសទាញ​ដោយ​ប្រាប់​ថា​ អាច​រក​ចំណូល​រាប់ពាន់​ដុល្លា​ក្នុង​មួយ​ខែ​ ប៉ុន្តែ​ពួក​គេ​មិន​មាន​សេរីភាព​ឡើយ​ គឺ​ស្ថិត​ក្រោម​គំនាប​របស់​ក្រុម​ឧក្រិដ្ឋ​ជន​​ឱ្យ​ធ្វើ​ការ​ក្នុង​បន​ល្បែង​កាស៊ីណូ​តាម​អនឡាញ​ខុស​ច្បាប់​ ដោយ​បង្ខាំង​ខ្លួន​ពួកគេ​ឱ្យ​នៅ​មួយ​កន្លែង​ប្រៀប​បី​ដូច​ជា​អ្នក​ជាប់​ទោស​៖ ​«ក្រៅ​ពី​ករណី​បាញ់​បោះ​ ជនជាតិ​ចិន​មិន​សូវ​គោរព​សិទ្ធិ​មនុស្ស​ដែល​ជា​ម្ចាស់​ប្រទេស​ទេ​នៅ​ពេល​ដែល​ពួក​គេ​មក​នៅ​ប្រទេស​របស់​យើង​។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ទាំង​គ្មាន​ភាព​កក់​ក្ដៅ ​រឿង​ពាក់ព័ន្ធ​ទាំង​អស់​ប្រសិន​បើ​ជា​ច្បាប់​មាន​ភាព​ធូរ​រលុង​ពុក​រលួយ​ដល់​ឆ្អឹង​ពលរដ្ឋ​ម្ចាស់​ប្រទេស​ទាំង​មូល​ជួប​ហានិភ័យ​​កាន់​តែ​ច្រើន​។ ពលរដ្ឋ​រស់​សព្វ​ថ្ងៃ​សន្តិភាព​តែ​ផ្លូវកាយ​តែ​ក្នុង​ចិត្ត​រស់​នៅ​បែប​ភ័យ​ព្រួយ​លំបាក​»។

ដោយ​ឡែក​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ខេត្ត​កោះកុង​ យល់​ថា​ រដ្ឋាភិបាល​មិន​ទាន់​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​នៅ​ឡើយ​ ទើប​ធ្វើ​ឱ្យ​ក្រុម​ជន​ជាតិ​ចិន​មិន​ខ្លាច​សមត្ថកិច្ច​​កម្ពុជា​ និង​បាន​បង្ក​អសន្តិសុខ​អនាធិបតេយ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ទាំង​មូល​។ លោកស្រី​កត់​សម្គាល់​ឃើញ​ថា​ កម្ពុជា​ស្ទើ​ក្លាយ​ជា​ទីលាន​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ដែល​ហ៊ាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​គ្រប់​បែប​យ៉ាង​ រាប់​ទាំង​ការ​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​ញៀន​ ចាប់​ជម្រិត​ កាន់​កាប់​អាវុធ​ពេញៗដៃ​ ផឹក​ស៊ី​បាញ់​បោះ​​ បើក​បុក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​តាម​សាធារណៈ​ ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រុក​រស់​នៅ​ទាំង​ភាព​ភ័យ​ខ្លាច​៖ «កម្ពុជា​គួរ​តែ​មើល​ប្រទេស​គេ​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ ប្រទេស​គេ​ដែល​គោរព​ច្បាប់​ ប្រទេស​យើង​ក៍​មាន​ច្បាប់​ដែរ​។ ហេតុ​អី​បាន​ជា​អនាធិតេយ្យ​ច្រើន​ម្ល៉េះ​? ខ្ញុំ​យល់​ឃើញ​ថា ​ច្បាប់​ស្រុក​យើង​នៅ​មិន​ទាន់​អនុវត្ត​បាន​តឹង​រ៉ឹង​នៅ​ឡើយ​ទេ​។ មួយ​វិញ​ទៀត​ កាល​ណា​លំហូរ​ជនជាតិ​ចិន​រស់​នៅ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​មិន​គួរ​ឱ្យ​ពួក​គាត់​រស់​នៅ​ទៀត​ទេ​ ព្រោះ​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ដី​គ្រប់​គ្រាន់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ផង​ហ្នឹង​»។

ប្រតិកម្មនេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ពួកគេ​សង្កេត​ឃើញ​ថា​កំណើន​ជនជាតិ​ចិន​ដែល​បង្ក​អសន្តិ​សុខ​សង្គម​ ដោយ​ការ​ចាប់​ជម្រិត​ឆបោក​តាម​ប្រព័ន្ធ​អ៊ីធឺណែត​ និង​បង្ខាំង​ជនជាតិថៃ​ឱ្យ​ធ្វើ​ការងារ​ក្នុង​បន់​ល្បែង​កាស៊ីណូ​ខុស​ច្បាប់​នៅតែ​កើន​ឡើង​ច្រើន​នៅ​កម្ពុជា​។ ជំនួយ​ការ​អគ្គស្នងការ​នគរបាលជាតិ​ថៃ​ លោក​ សុរា​ឆេត​ ហាក់​ផន​ (Surachate Hakparn)​ បាន​ប្រាប់​កាសែត​បាងកកប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា​ថា​ ពលករ​ថៃ​ចំនួន ៥០២ ​នាក់​ ត្រូវ​បាន​ចាញ់​បោក​ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់​ នៅ​តាម​ព្រំ​ដែន​កម្ពុជា-​ថៃ​​ ក្នុង​ខេត្ត​ពោធិ៍សាត់​ កោះកុង​ ខេត្ត​ព្រះសីហនុ​ និង​ក្រុងប៉ោយប៉ែត​ ត្រូវ​បាន​ជួយ​សង្រ្គោះ​ដោយ​មាន​ការ​អន្តរាគមន៍​ពី​សមត្ថ​កិច្ច​កម្ពុជា​ បាន​យល់​ព្រម​ដោះ​លែង​ពលករ​ថៃ​ទាំង​នោះ​ នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ​ដែល​ពួកគេ​បង្ខាំង​ឱ្យ​ធ្វើ​ការ​ខុស​ច្បាប់​។ មន្ត្រី​ប៉ូលិស​រូប​នេះ​បន្ត​ថា ​នៅ​មាន​ពលករ​ថៃ​ជាង១​ពាន់​នាក់​ផ្សេង​ទៀត​ ក៍​កំពុង​ត្រូវ​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ដើម្បី​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យ​ដឹង​ទៀត​ថា​ ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​អនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​លើ​ក្រុមឧក្រិដ្ឋ​ជន​ចិន​ និង​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ទេ​នោះ​ ​ក្រុម​ជនជាតិ​ចិន​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ យក​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​ឧបករណ៍​ពង្រីក​តំបន់​បើក​បន់ល្បែង​កាស៊ីណូ​ជា​បន្ត​បន្ទាប់​ទៀត​។ ពួកគេ​ ក៍​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ក្នុង​នាម​ជា​ពលរដ្ឋ​ម្ចាស់​ប្រទេស​ ដោយសារ​តែ​ក្រុម​ឧក្រិដ្ឋជន​ជាតិ​ចិន​ចេញ​ប្លន់​ដោយ​ប្រដាប់​អាវុធ​ចាប់​ជម្រិត​ជា​រឿយៗ​ និង​ស្នើ​ឱ្យ​អាជ្ញាធរ​​ចាត់​វិធាន​ការ​​លុបបំបាត់​​សកម្មភាព​ទាំង​នេះ​ជា​បន្ទាន់​។

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់ទង​សុំ​ការ​បក​ស្រាយ​ជុំ​វិញ​បញ្ហា​នេះ​ពី​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃក្រសួងមហាផ្ទៃលោក ​គៀត​ ច័ន្ទថារិទ្ធិ​ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ​ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​តែ​លោក​ចុក​ផ្ដាច់​។ ចំណែក​ឯ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក​ ឆាយ​ គឹម​ខឿន​ ក៍​មិន​អាច​ទាក់​បាន​ដែរ​ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង​គ្មាន​តែ​គ្មាន​អ្នក​ទទួល​។

ប៉ុន្តែ​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ទទួល​បន្ទុក​ជន​អន្តោប្រវេសន្ត​លោក​ អេង​ លីហួ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ជនជាតិ​ថៃ​ភាគ​ច្រើន​ពុំ​ត្រូវ​បាន​ជនជាតិ​ចិន​បង្ខាំង​ខ្លួន​ ដើម្បី​បង្ខំ​ឱ្យ​ធ្វើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ (Online) ​ឡើយ​ ព្រោះ​លោក​ថា កាស៊ីណូ​ក្នុង​ក្រុងប៉ោយ​ប៉ែត​មាន​ច្បាប់​អនុញ្ញាត​។ លោក​អះអាង​ថា​ ជនជាតិ​ថៃ​ដែល​ត្រូវ​បាន​បង្ខាំង​ខ្លួន​នោះ​ ពួកគេ​លួច​ឆ្លង​ចូល​មក​ធ្វើ​ការ​នៅ​កម្ពុជា​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ទើប​អាជ្ញាធរ​កម្ពុជា​សហការ​ជា​មួយ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ​ជា​បន្ត​បន្ទាប់​៖ «បើ​សិន​ដឹង​ថា​ មាន​ការ​ចាប់​ជម្រិត​កន្លែង​ណា​មួយ ​ខ្ញុំ​ចុះ​បង្ក្រាប​ទាន់​ពេល​។ ពាក់ព័ន្ធ​ជនជាតិ​ថៃ​ចូល​មក​ធ្វើ​ការ​ខុស​ច្បាប់​មិន​មែន​បង្ខាំង​ទេ​ បាន​ន័យ​ថា ​ពួកគាត់​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ធ្វើ​ការ​នៅ​កម្ពុជា​ដាច់ខាត​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​វិញ​។ ខ្ញុំ​គិត​ថា​ មិន​មាន​ការ​បង្ខិត​បង្ខំ​អី​ទេ​ ព្រោះ​កាស៊ីណូ​គេ​មាន​ច្បាប់​របស់​គេ​»។

ជុំវិញ​ការ​លើក​ឡើង​របស់មេ​ប៉ូលិស​ផ្កាយ​មួយ​រូប​នេះ​ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ខេត្ត​បន្ទាយមានជ័យ​លោក​ ស៊ុំ ច័ន្ទគា​ ច្រាន​​ចោល​​ចំពោះ​ការ​លើក​ឡើង​នេះ​ ដោយ​លោក​ចាត់​ទុក​ថា​ អាជ្ញាធរ​កំពុង​គេច​វេស​ក្នុង​ការ​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។ លោក​មើល​ឃើញ​ថា​ ការ​បណ្តោយ​ឱ្យ​មាន​បទ​ល្មើស​និង​មាន​ក្រុម​ឧក្រិដ្ឋ​ជនចាប់​ជម្រិត​កន្លង​មក​នេះ​ ដោយ​សារ​តែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ធូរ​រលុង​ និង​គ្មាន​ការ​ស៊ើប​អង្កេត​ស្វែង​រក​មេខ្លោង​ពាក់ព័ន្ធ​ ។ ​បន្ថែមពី​នេះ​លោក​ថា ​មាន​មន្ត្រី​មួយ​ចំនួន​បាន​ឃុបឃិត​ជា​មួយ​ជនជាតិ​ចិន​ជា​ប្រព័ន្ធ​ទើប​ធ្វើ​ឱ្យ​ពួកគេ​ប្រព្រឹត្ត​បទ​ល្មើស​ជា​បន្ត​បន្ទាប់​៖ «ធម្មតា​​ចំណុច​ដែល​សំខាន់​ អាជ្ញាធរ​មិន​សូវ​និយាយ​ទេ​ តែ​សំខាន់​យើង​បា​ន​ដឹង​ថា​ មាន​សារព័ត៌​មាន​ចុះ​ផ្សាយ​។ បើ​ជនជាតិ​ថៃ​ចូល​ធ្វើ​ការ​ខុស​ច្បាប់​ក៍​ត្រូវ​គ្រប់​គ្រង​ដោយ​ខាង​អន្តោប្រវេសន្ត​ត្រូវ​តែ​ពិនិត្យ​សម​ភាព​ទាំង​អស់​ហ្នឹង​ ព្រោះ​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​មាន​សុវត្ថិភាព​»។

ជា​មួយ​គ្នា​នេះ ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ (PDP Center)​ លោក យង់ គិមអេង​ យល់​ថា​ អាជ្ញាធរ​គួរ​មាន​វិធាន​ការ​ឱ្យ​បាន​តឹង​រ៉ឹង​​ និង​​តាម​ដាន​អាជីវកម្ម​បនល្បែង​កាស៊ីណូ​មួយ​ចំនួន​ ចៀស​វាង​មាន​លួច​ប្រព្រឹត្ត​បទ​ល្មើស​ខុស​ច្បាប់​ដូចជា​ ចាប់​ជម្រិត​ឆបោក​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណែត​ជា​ដើម​។ លោក​ ក៍​ទាមទារ​ឱ្យ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​តាមដាន​​តែ​ធ្វើ​យ៉ាង​ណា​គ្រប់គ្រងជនជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ធានា​សុវត្ថិភាព​ដល់​​ប្រជាពលរដ្ឋ​ និង​មុខមាត់​ប្រទេសជាតិ​មិន​មាន​ឈ្មោះ​កាន់​តែ​អាក្រក់​នៅ​លើ​ឆាក​អន្តរជាតិ​៖ «ការបាញ់បោះ​ ឬ​ភាព​ព្រៃផ្សៃ​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​វា​ជះឥទ្ធិពល​អាក្រក់​ណាស់​មិនមែន​តែ​ក្នុង​ស្រុក​ទេ​ ទាំង​ក្រៅ​ស្រុក​ទៀត​ធ្វើ​ឱ្យ​គេព្រួយ​បារម្ភ​ខ្លាច​រអា​។ អាជ្ញាធរ​ត្រូវ​តែ​គិតគូរ​ពី​វិធាន​ការ​បន្ថែម​ទៀត​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​វិធានការ​ដែល​ចាត់​ឡើង​មាន​ប្រសិទ្ធ​ភាព​»។

​​​​​​​​របាយការណ៍​​ពីមន្ត្រី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​​ខែ​មករា​ ដល់​ខែ​កញ្ញា ឆ្នាំ២០២១កន្លងទៅ​ មាន​ជនជាតិ​ថៃ​​​ជិត ​១០០​​ នាក់​ហើយ​ ​ត្រូវ​បាន​មន្ត្រី​ស្ថានទូត​​ថៃ​ជួយ​សង្គ្រោះ​ពួកគេឱ្យ​​ត្រឡប់​​ទៅ​​ប្រទេស​ថៃ​វិញ។ ​ជនជាតិ​ថៃ​ទាំង​នោះ​​​ត្រូវ​បាន​​ជនជាតិ​ចិន​​បោក ​ឱ្យ​ទៅ​​ធ្វើ​ការ​​នៅ​ក្នុង​បន​ល្បែង​កាស៊ីណូ​អនឡាញ នៅ​ខេត្ត​កំពត​ រាជធានី​ភ្នំពេញ ក្រុង​ព្រះសីហនុ និង​ខេត្ត​បន្ទាយមានជ័យ​​ ​ដោយ​​សន្យា​​នឹង​ផ្ដល់​ប្រាក់​ឈ្នួល​​​ចន្លោះ​ពី​ ៧រយ ​ទៅ ​១ពាន់​ដុល្លារ (១០០០) ​ក្នុង​​មួយ​ខែ​។ កាល​ពី​ថ្ងៃទី៦​ ខែ​មករា​ ពលករ​ថៃ​ចំនួន៥០២​នាក់​ ត្រូវ​បាន​ចាញ់​បោក​ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ខុសច្បាប់​ នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ​ ក្នុង​ខេត្តពោធិ៍សាត់​ កោះកុង​ ខេត្ត​ព្រះសីហនុ​ និង​ក្រុង​ប៉ោយប៉ែត​ អាជ្ញាធរ​ថៃ​បាន​សហការ​ជា​មួយ​អាជ្ញាធរ​កម្ពុជា​ត្រូវ​បាន​ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​ប្រទេស​ថៃ​វិញ​។

ដោយឡែកកាលពី​ឆ្នាំ​២០២០ ​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ ៥២៣​នាក់ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ជនជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ភាគ​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់​ជំរិត​ទារប្រាក់ អំពើ​ហិង្សា​ ឆបោក​ ចោរ​កម្ម​ រត់ពន្ធ​ថ្នាំញៀន​ និង​ការ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម​៕

1 comment:

Anonymous said...

Thailand, Cambodia, and Laos are very much the same. All will welcome the chinese in with no shame. It seems, Cambodia will have as many chinese as Thailand have in the near future. How many chinese are in thailand now? 30 million?