Thursday, 6 January 2022

ប្រធានាធិបតី​​ឥណ្ឌូនេស៊ី រំឮក​​លោក ហ៊ុន សែន ពី​ជំហរ​​មិន​​ឱ្យ​​មេដឹកនាំ​រដ្ឋប្រហារ​​យោធា​​ភូមា​​ចូលរួម​​កិច្ចប្រជុំ​​អាស៊ាន


Khmer Circle

So the Hun regime's insistence that it has "Indonesia's full support" on the matter in question is a complete lie then?

🔼🔼🔼  

ដោយ មាន ឫទ្ធិ
2022-01-05
ប្រធានាធិបតី​​ឥណ្ឌូនេស៊ី រំឮក​​លោក ហ៊ុន សែន ពី​ជំហរ​​មិន​​ឱ្យ​​មេដឹកនាំ​រដ្ឋប្រហារ​​យោធា​​ភូមា​​ចូលរួម​​កិច្ចប្រជុំ​​អាស៊ាន 

(ឆ្វេង)​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វីដូដូ (Joko Widodo) បានជួបគ្នាតាម​ប្រព័ន្ធ​ទូរស័ព្ទ​កាលពី​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្តីពី បញ្ហាភូមា។
រូប៖ ក្រសួងការបរទេសកម្ពុជា


 

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បាន​បញ្ជាក់ជំហរ​របស់​ឥណ្ឌូនេស៊ី​ក្រោយ​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោក ហ៊ុន សែន កាលពីថ្ងៃទី៤ ខែមករាថា លោក​បាន​គូសបញ្ជាក់​ឡើងវិញ​យ៉ាងច្បាស់​ប្រាប់​ទៅលោក ហ៊ុន សែន អំពីជំហរ​របស់​ឥណ្ឌូនេស៊ី (Indonesia)​ជុំវិញ​​សារ​សំខាន់​​នៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​​កុងសង់ស៊ីស ៥ ចំណុច​របស់​អាស៊ាន​ក្នុងការ​នាំមកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ជូន​ប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា តាមរយៈ​កិច្ចសន្ទនា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់។

លោក ចូកូ វីដូដូ បញ្ជាក់​យ៉ាងដូច្នេះ​នៅក្នុង​សារ​នៅលើ​ទំព័រ​ទ្វីតធ័រ​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃទី៤ ខែមករា។ លោក​ព្រមាន​មេដឹកនាំ​អាស៊ាន​ប្តូរវេន​ថ្មី លោក ហ៊ុន សែន ថា ប្រសិនបើ​គ្មាន​ការវិវត្តន៍​ជា​ដុំកំភួន​ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទាំង ៥ចំណុច របស់​អាស៊ាន​នេះទេ នោះ​បុគ្គល​ដែល​អាច​ធ្វើជា​អ្នកតំណាង​របស់​ប្រទេស​ភូមា​​មក​​ចូល​រួម​​កិច្ចប្រជុំ​កំពូល​​អាស៊ាន​​បាន​ ត្រូវតែ​មិនមែន​ជា​អ្នកនយោបាយ។


ជំហរ​ច្បាស់លាស់​របស់​ឥណ្ឌូនេស៊ី​ទាំងនេះ មិនត្រូវបាន​ភាគីកម្ពុជា​លាតត្រដាង​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ក្រោយជំនួប​តាមទូរស័ព្ទ​រវាង​លោក ហ៊ុន សែន និង​លោក ចូកូ វីដូដូ នេះទេ។ ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី៤ ខែមករា បាន​ត្រឹមតែ​បញ្ជាក់ថា ភាគី​ទាំងពីរ​បាន​ជជែក​អំពី​បញ្ហា​ភូមា និង​សារសំខាន់​នៃ​ការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ដើម្បី​ជួយ​ភូមា​ស្វែងរក​ដំណោះស្រាយ​សមស្របមួយ ឈាន​ទៅ​សម្រេច​បាន​នូវ​ការបង្រួបបង្រួម​ជាតិ និង​សន្តិភាព។

ក្រោយជំនួបតាម​ទូរស័ព្ទ​មួយថ្ងៃ លោក ហ៊ុន សែន ហាក់​បន្ទន់​ឥរិយាបថ​ចុងក្រោយ​របស់​លោក​ជុំវិញ​ដំណើរ​ទស្សនកិច្ច​ដ៏​ចម្រូងចម្រាស់របស់​លោក​ទៅជួប​មេដឹក​នាំ​​រដ្ឋប្រហារ​យោធា​ភូមា​នៅថ្ងៃទី៧ ដល់​ថ្ងៃទី៨ ខែមករា​នេះ ដោយលោក​អះអាង និង​សន្យាថា លោកនឹង​មិនធ្វើ​ឱ្យ​ហួស​ពី​កិច្ចព្រមព្រៀងកុងសង់ស៊ីស​ ៥ចំណុច​របស់​​អាស៊ាន​នេះទេ។ ក៏ប៉ុន្តែ លោក​នៅតែ​មិនដាក់​លក្ខខណ្ឌជាមុន​ជាមួយ​របបសឹក​យោធា​ភូមា​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់ប្រទេសភូមា​​​​នេះឡើយ។

សារព័ត៌មាន​ភូមា ឌឹ អ៊ីរ៉ាវ៉ាឌី (The Irrawaddy) រាយការណ៍​កាលពីថ្ងៃទី៥ ខែមករា ដោយ​ស្រង់ប្រសាសន៍​អ្នកនាំពាក្យ​របបសឹក​យោធា​ភូមា​កាលពី​ថ្ងៃអង្គារ​ថា របបសឹកយោធា​ភូមា​នឹង​មិន​អនុញ្ញាត​ឱ្យ​លោក ហ៊ុន សែន ជួប​ជាមួយ​អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់​លោកឡើយ។

យ៉ាងណាក៏ដោយ កន្លងទៅ លោក ហ៊ុន សែន មិនដែល​ថ្កោលទោស​របប​សឹកភូមា​ដែលដឹកនាំ​ធ្វើរដ្ឋប្រហារ​ដណ្តើម​អំណាច​ខុសច្បាប់ សម្លាប់​មនុស្ស និង​ចាប់​មេដឹកនាំ​ស្របច្បាប់​អ្នកស្រី អ៊ុង សានស៊ូជី ដាក់គុក​នោះទេ។ លោក​ក៏មិនបាន​បង្ហាញ​ពីចេតនា ឬសុឆន្ទៈ​ពិតប្រាកដ​ណាមួយ​ពី​បំណង​កម្ពុជា​ចង់ជួប​ជាមួយ​នឹង​មេដឹកនាំស្របច្បាប់ អ្នកស្រី អ៊ុង សានស៊ូជី នោះដែរ៕

1 comment:

Anonymous said...

Myanmar people should pee and poop on Ah Yuon's slave Hun Sen's mouth too.
Hun Sen deserves shit in his mouth.