ដោយ មាន ឫទ្ធិ
2022-03-03
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
RFA
អ្នកឃ្លាំមើលនយោបាយលើកឡើងថា ជំហរលោក កឹម សុខា គាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេនពីលោក ហ៊ុន សែន ជាការបន្ទន់ចិត្ត បក្សកាន់អំណាចដើម្បីឲ្យលោកអាចមានឱកាសចូលក្នុងឆាកនយោបាយឡើងវិញ។ ទោះយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅតែបញ្ជាក់ជំហរដដែលថា គណបក្សនេះមិនចរចាជាមួយលោក កឹម សុខា ខណៈសំណុំរឿងនេះស្ថិតក្នុងដៃតុលាការ។
អ្នកវិភាគនយោបាយលើកឡើងថា ជំហរ លោក កឹម សុខា គាំទ្រការរៀបចំអ្នកបន្តវេនរបស់គណបក្សកាន់អំណាច ទំនងទទួលបានផលចំណេញ ច្រើនជាងការខាតបង់។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា សាររបស់លោក កឹម សុខា បែបនេះ ទំនងលោក កឹម សុខា ចង់បង្ហាញទៅគណបក្សកាន់អំណាចឲ្យឃើញថា លោកមិនមែនសត្រូវប្រឈមរបស់លោក ហ៊ុន សែន ពីឪពុកទៅកូននោះទេ។ អ្នកវិភាគនយោបាយរូបនេះយល់ថា ទំនងគណបក្សប្រជាជនកម្ពុជានៅតែមិនព្រមចរចាជាមួយដដែល ដរាបណាសហគមន៍មិនបន្ថែមសម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន៖ «ខ្ញុំគិតថា អ្នកគាំទ្ររបស់គណបក្សប្រឆាំងមិនគាំទ្រទាំងស្រុងទៅលើជំហរលោក កឹម សុខា នៅក្នុងការគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនដែល តែងតាំង លោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនៅពេលអនាគតទេពីព្រោះយន្តការនេះជាការស្នងដំណែងពីឪមកកូន ប៉ុន្តែ លោក កឹម សុខា មិនផ្ដល់តម្លៃ ឬក៏ចាប់អារម្មណ៍បញ្ហានេះប៉ុន្មានទេសំខាន់គាត់គិតថា ធ្វើម៉េចដើម្បីឲ្យគាត់មានឱកាសនយោបាយជាង»។
ការលើកឡើងរបស់អ្នកវិភាគបែបនេះធ្វើឡើងក្រោយ ពេលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហាញសារកម្ររបស់ខ្លួន ស្វាគមន៍ការបន្តអំណាចត្រកូលលោក ហ៊ុន សែន។ ទោះយ៉ាងណា លោក កឹម សុខា ចង់ឃើញអ្នកបន្តវេនបក្សកាន់អំណាច អាចជួសជុលចំណុចខ្វះខាតរបស់អ្នកជំនាន់ចាស់ទាំងបញ្ហាជាតិ និងបញ្ហាអន្តរជាតិ។ លោកក៏ប្រកាសដែរថា លោកត្រៀមខ្លួនជាមួយបក្សកាន់អំណាចដោះស្រាយបញ្ហាជាតិដោយការចរចា៖ «ខ្ញុំគាំទ្រពីការគិតគូរពីអ្នកបន្តវេន ពីព្រោះមនុស្សជៀសចាស់ជៀសស្លាប់មិនរួចទេ ហើយមុនយើងស្លាប់ទៅយើងរៀបចំអ្នកបន្តវេន ប៉ុន្តែការរៀបចំអ្នកបន្តវេនឲ្យប្រសើរជាងនៅពេលចំណុចខ្វះខាតដែលយើងចាស់ៗដឹកនាំតើមានបញ្ហាអីខ្លះត្រូវមើលចំណុចអវិជ្ជមានយើងកែដើម្បីទុកឲ្យអ្នកក្រោយដឹកនាំបន្តទៀត ឲ្យបានល្អនៅពេលយើងដឹកនាំឲ្យមានជម្លោះនេះ»។
លោក កឹម សុខា ថ្លែងបែបនេះកាលពីថ្ងៃទី២ ខែមីនា នៅគេហដ្ឋានរបស់លោក មុនពេលលោកធ្វើដំណើរទៅចូលរួមសវនាការដែកជំនុំជម្រះសំណុំរឿងក្បត់ជាតិរបស់លោក។ លោក កឹម សុខា ក៏បង្ហាញជំហរចង់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។ លោកថា ប្រសិនគ្មានដំណោះស្រាយនយោបាយ ជាការបង្ហាញថា រដ្ឋាភិបាលមានចេតនាមិនឲ្យលោក ឬគណបក្សដែលជាគូប្រកួតជាមួយបក្សកាន់អំណាចអាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។
ទាក់ទងជំហរ លោក កឹម សុខា លើការរៀបចំអ្នកបន្តវេនរបស់គណបក្សកាន់អំណាចបែបនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា នេះជារឿងផ្ទៃក្នុងរបស់បក្សកាន់អំណាច ហើយការគាំទ្ររបស់ កឹម សុខា បែបនេះ គឺគ្រាន់តែជាការគាំទ្រនៃមជ្ឈដ្ឋានខាងក្រៅ។ ចំពោះការចង់ឃើញរបស់ លោក កឹម សុខា ឲ្យអ្នកបន្តវេនបក្សកាន់អំណាច កែលំអ កំហុសឆ្គងរបស់អ្នកជំនាន់មុន លោក សុខ ឥសាន ថា ទោះអ្នកណាជានាយករដ្ឋមន្ត្រី ក៏គណបក្សកាន់អំណាចនៅតែដឹកនាំប្រទេសតាមកម្មវិធីនយោបាយរបស់ខ្លួនដដែល៖ «មជ្ឈដ្ឋានខាងក្រៅជាការយល់ឃើញរបស់មជ្ឈដ្ឋានខាងក្រៅទេ បើសិនណា គាត់(លោក កឹម សុខា) យល់ថា បេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនគឺមានលក្ខណសម្បត្តិគ្រប់គ្រាន់ គឺជាសិទ្ធិរបស់គាត់ក្នុងការគាត់សម្ដែងការគាំទ្រ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅតែបញ្ជាក់ជំហរដដែលថា គណបក្សនេះមិនចរចាជាមួយលោក កឹម សុខា ក្នុងពេលនេះទេ ខណៈសំណុំរឿងនេះស្ថិតក្នុងដៃតុលាការ។
លោក កឹម សុខា បង្ហាញការគាំទ្រការរៀបចំអ្នកបន្តវេនរបស់គណបក្សកាន់អំណាចហាក់ផ្ទុយពីដៃគូនយោបាយរបស់លោក គឺលោក សម រង្ស៊ី ដែលតែងតែរិះគន់ផែនការកាន់អំណាចតពូជនេះ។ លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន មានវ័យកាន់តែចាស់ដែលមិនអាចនៅកាន់អំណាចបានយូរតទៅទៀត ទើបគាត់ចង់ឲ្យកូនឡើងមកកាន់តំណែងជំនួសគាត់ ដើម្បីឲ្យកូនជួយថែរក្សាលាភសក្ការៈសម្រាប់ក្រុមគ្រួសារ និងធានានិទ្ទណ្ឌភាពឲ្យខ្លួនគាត់ផ្ទាល់។
គណបក្សប្រជាជនកម្ពុជា បានជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត កាលពីថ្ងៃថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១ ក្រោយលោក ហ៊ុន សែន ជាឪពុកបានប្រកាសជាសាធារណៈគាំទ្របេក្ខភាព លោក ហ៊ុន ម៉ាណែត៕
2 comments:
Meul Mouk Khmer hero.
Ah Kem Min Sok Heuy Kha is just a sex maniac. His mental health is overwhelming with Kanduoy, no nationalism.
Ah Kha,
Keep holding on to the title of President of the CNRP and following Ah Yuon's slave Hun Sen's orders are catastrophic for Cambodia.
Your job is fighting for social justice for Khmer people Ah Meh Choy. If you can think only about Choy Mi Srey Mom, Mi Ra, Mi Rom, etc... you should never have entered into politic Ah Runteas Banh.
Post a Comment