ដោយ មាន ឫទ្ធិ
2022-03-06
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានពន្យល់ប្រាប់អ្នកស្រី យ៉ាង យ៉ាន់យី (Yang Yanyi) តំណាងពិសេសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នៅក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។
រូប៖ ក្រសួងការបរទេសកម្ពុជា
អ្នកឃ្លាំមើលថា ការណ៍ដែលកម្ពុជាត្រូវពន្យល់ចិន (China) អំពីមូលហេតុដែលខ្លួនបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិអំពាវនាវឱ្យរុស្ស៊ី (Russia) បញ្ឈប់ការវាយប្រហារជាបន្ទាន់លើប្រទេសអ៊ុយក្រែន (Ukraine) ឆ្លុះបញ្ចាំងពីភាពគ្មានឯករាជ្យ និងនៅតែរណបចិន។
អ្នកជំនាញច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិកញ្ញា សេង ធារី ដែលបច្ចុប្បន្នកំពុងទទួលរងការធ្វើទុក្ខបុកម្នេញពីសំណាក់ប្រព័ន្ធតុលាការកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៦ ខែមីនា ថា ការណ៍រដ្ឋមន្ត្រីការបរទេសកម្ពុជាចាំបាច់ត្រូវពន្យល់ប្រាប់ភាគីចិន ជុំវិញមូលហេតុដែលខ្លួនមិនព្រមធ្វើតាមចិនដូច្នេះ វាបានឆ្លុះបញ្ចាំងថា ចិននៅតែគ្រប់គ្រងកម្ពុជា ហើយកម្ពុជាចាំបាច់ត្រូវតែរាយការណ៍ប្រាប់ភាគីចិនរាល់បញ្ហាដែលខ្លួនសម្រេចចិត្តនៅលើឆាកអន្តរជាតិ៖ «មកពីចិនជាមេជាក់ស្តែង ហើយលទ្ធិប្រជាធិបតេយ្យ ហើយឯករាជ្យ បូរណភាព ដែនដីនៅកម្ពុជាជាភាពក្លែងក្លាយ មិនជាក់ស្តែង។ ដូច្នេះ មន្ត្រីក្រសួងការបរទេសគាត់គិតថា គាត់ត្រូវការទៅផ្តល់ព័ត៌មានទៅមេគាត់នៅក្នុងការសម្រួលអារម្មណ៍ ពីព្រោះការសម្រេចនៅអង្គការសហប្រជាជាតិ វាប្រឆាំងនឹងអ្វីដែលចិនចង់បាន ពីព្រោះវាស្របនឹងអ្វីដែលអាមេរិកចង់បាន»។
ការលើកឡើងនេះ កើតមានឡើងក្រោយពេលរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានពន្យល់ប្រាប់តំណាងពិសេសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) គឺអ្នកស្រី យ៉ាង យ៉ាន់យី (Yang Yanyi) អំពីហេតុផលដែលនាំឱ្យរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។ ការពន្យល់ប្រាប់ពីហេតុផលទៅភាគីចិននេះ ធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងតំណាងពិសេសរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី គឺអ្នកស្រី យ៉ាង យ៉ាន់យី កាលពីថ្ងៃទី៤ ខែមីនា នៅក្រសួងការបរទេសកម្ពុជា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី កាលពីថ្ងៃទី០៦ ខែមីនា ដើម្បីសុំការអត្ថាធិប្បាយអំពីមូលហេតុដែលកម្ពុជាចាំបាច់ត្រូវពន្យល់ប្រាប់ចិនក្នុងរឿងនេះ ខណៈកម្ពុជាតែងអះអាងថា ខ្លួនជារដ្ឋអធិបតេយ្យ និងមានឯករាជ្យគ្រប់គ្រាន់លើរាល់ការសម្រេចចិត្តនៅលើឆាកអន្តរជាតិនោះ។
កញ្ញា សេង ធារី ព្រួយបារម្ភថា ការធ្វើដូច្នេះរបស់កម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញពីភាពទន់ខ្សោយរបស់កម្ពុជា និងថាចិនកំពុងគ្រប់គ្រងនិងមានឥទ្ធិពលមកលើកម្ពុជាដដែល។
កាលពីថ្ងៃទី១ ខែមីនា កម្ពុជាបានបោះឆ្នោតមិនធ្វើតាមប្រទេសកុម្មុយនិស្តចិន (China) វៀតណាម (Vietnam) និងឡាវ (Lao) ហើយបែរជាមកគាំទ្រជាមួយបណ្តាប្រទេសសរុបជាង១៤០ប្រទេសនៅលើពិភពលោក គាំទ្រ និងចូលរួមធ្វើជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចដែលទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុមអ្នកឃ្លាំមើលយល់ឃើញថា កម្ពុជាកំពុងប្រើនយោបាយ «ឱកាសនិយម» ក្នុងសំណុំរឿងសង្គ្រាមរុស្ស៊ី (Russia) ឈ្លានពានអ៊ុយក្រែន (Ukraine) ដើម្បីផ្គាប់ចិត្តក្រុមប្រទេសលោកខាងលិចនៅមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក (ASEAN-US Special Summit)។
ទោះជាយ៉ាងណាក៏ដោយចុះ អ្នកសង្កេតការណ៍មួយចំនួនបានកោតសរសើរកម្ពុជាដែលបានចូលបោះឆ្នោតជាមួយប្រទេសជាង១៤០ផ្សេងទៀតឈរខាងសន្តិភាពនិយម ទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែន។ មកដល់ថ្ងៃអាទិត្យម្សិលមិញមានជនភៀសខ្លួនអ៊ុយក្រែន ១លាន៥សែននាក់ហើយបានភៀសខ្លួនចេញពីប្រទេសរបស់ខ្លួន ដោយសារតែការឈ្លានពានដ៏បង្ហូរឈាមរបស់កងទ័ពរុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែន
2 comments:
Hun Sen has 2 masters: Yuon and Chen
The funny thing is that Hun Sen thinks that he is a genius at resolving the conflict between any 2 parties. He got lost in the Myanmar's arena. He just gave a dumb suggestion relating to the Ukraine situation.
He has complied to all Yuon's demands in exchange for his stay in power. Now, since he owes so much to China, he must obey China too.
There is no way that an uneducated person such as Sihanouk or Hun Sen can lead a country. But Ah Roleuy Hun Sen has a very thick skin. He never cared how much Khmer people have suffered under his leadership.
For the upcoming election in Cambodia, he should make comprehensive reform on the NEC in order to make this election credible. Ah Chos Kauot Hun Sen will never do anything to destabilize his power.
Cambodia made the correct decision to condemn Russia. Khmers however need to declare auotonomy so the world knows of its struggle against the evil Yuon. It's now or never.
Post a Comment