Monday, 7 March 2022

អ្នក​ឃ្លាំមើល​ថា កម្ពុជា​ពន្យល់​ចិន​ពី​មូលហេតុ​បោះ​ឆ្នោត​​គាំទ្រ​​សេចក្តី​​សម្រេច​​ អ.ស.ប លើ​​បញ្ហា​​អ៊ុយក្រែន ​ឆ្លុះ​​បញ្ចាំង​​ពី​​ភាព​​រណប​ចិន​


ដោយ មាន ឫទ្ធិ
2022-03-06
អ្នក​ឃ្លាំមើល​ថា កម្ពុជា​ពន្យល់​ចិន​ពី​មូលហេតុ​បោះ​ឆ្នោត​​គាំទ្រ​​សេចក្តី​​សម្រេច​​ អ.ស.ប លើ​​បញ្ហា​​អ៊ុយក្រែន ​ឆ្លុះ​​បញ្ចាំង​​ពី​​ភាព​​រណប​ចិន​​ 

លោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជាបាន​ពន្យល់​ប្រាប់​អ្នកស្រី យ៉ាង យ៉ាន់យី​ (Yang Yanyi) តំណាង​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) នៅក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។
រូប៖ ក្រសួងការបរទេសកម្ពុជា



អ្នក​ឃ្លាំ​មើល​ថា ការណ៍​ដែល​កម្ពុជា​ត្រូវ​ពន្យល់​ចិន​ (China) អំពី​មូលហេតុ​ដែល​ខ្លួន​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​រុស្ស៊ី​ (Russia) ​បញ្ឈប់​ការវាយប្រហារ​ជាបន្ទាន់​លើ​ប្រទេស​អ៊ុយក្រែន​ (Ukraine)​ ឆ្លុះបញ្ចាំង​ពី​ភាព​គ្មានឯករាជ្យ និង​នៅតែ​រណបចិន។

អ្នកជំនាញ​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិកញ្ញា សេង ធារី ដែល​បច្ចុប្បន្ន​កំពុង​ទទួលរង​ការធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ប្រព័ន្ធ​តុលាការ​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់វិទ្យុអាស៊ីសេរី កាលពី​យប់​ថ្ងៃទី៦ ខែមីនា ថា ការណ៍​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ចាំបាច់​ត្រូវ​ពន្យល់​ប្រាប់​ភាគីចិន ​ជុំវិញ​មូលហេតុ​ដែល​ខ្លួន​មិនព្រម​ធ្វើតាម​ចិន​ដូច្នេះ វាបាន​ឆ្លុះបញ្ចាំង​ថា ចិន​នៅតែ​គ្រប់គ្រង​កម្ពុជា ហើយ​កម្ពុជា​ចាំបាច់​ត្រូវតែ​រាយការណ៍​ប្រាប់​ភាគីចិន​រាល់​បញ្ហា​ដែល​ខ្លួន​សម្រេចចិត្ត​នៅលើ​ឆាក​អន្តរជាតិ៖ «មកពី​ចិនជា​មេជាក់ស្តែង ហើយ​លទ្ធិប្រជាធិបតេយ្យ ហើយ​ឯករាជ្យ បូរណភាព ដែន​ដី​នៅ​កម្ពុជា​ជា​ភាពក្លែងក្លាយ ​មិនជាក់ស្តែង។ ដូច្នេះ មន្ត្រីក្រសួង​ការបរទេស​គាត់គិតថា គាត់​ត្រូវ​ការ​ទៅផ្តល់​ព័ត៌មាន​ទៅមេគាត់​នៅក្នុងការ​សម្រួល​អារម្មណ៍ ពីព្រោះ​ការសម្រេច​នៅ​អង្គការ​សហប្រជាជាតិ វា​ប្រឆាំង​នឹងអ្វីដែល​ចិន​ចង់បាន ពីព្រោះ​វាស្រប​នឹង​អ្វីដែល​អាមេរិក​ចង់បាន»។



ការលើកឡើង​នេះ កើតមានឡើង​ក្រោយពេល​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជាលោក ប្រាក់ សុខុន បាន​ពន្យល់​ប្រាប់​តំណាង​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) គឺអ្នកស្រី យ៉ាង យ៉ាន់យី​ (Yang Yanyi) អំពីហេតុផល​ដែល​នាំឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេចចិត្ត​ចូលរួម​ជា​ប្រទេស​សហស្ថាបនិក​នៃ​សេចក្តីសម្រេច​ចិត្ត​នៃ​កិច្ចប្រជុំ​ពិសេស​បន្ទាន់​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ស្តីពី​ស្ថានការណ៍​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ ការពន្យល់​ប្រាប់​ពី​ហេតុផល​ទៅ​ភាគីចិន​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​តំណាងពិសេស​របស់​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី គឺអ្នកស្រី យ៉ាង យ៉ាន់យី កាលពី​ថ្ងៃទី៤ ខែមីនា នៅ​ក្រសួងការបរទេស​កម្ពុជា។

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជាលោក ជុំ សុន្ទរី កាលពី​ថ្ងៃទី០៦ ខែមីនា ដើម្បី​សុំ​ការអត្ថាធិប្បាយ​អំពី​មូលហេតុ​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ពន្យល់​ប្រាប់​ចិន​ក្នុង​រឿងនេះ ខណៈ​កម្ពុជា​តែង​អះអាង​ថា ខ្លួនជា​រដ្ឋអធិបតេយ្យ និង​មាន​ឯករាជ្យ​គ្រប់គ្រាន់​លើ​រាល់​ការសម្រេចចិត្ត​នៅលើ​ឆាកអន្តរជាតិ​នោះ។

កញ្ញា សេង ធារី ព្រួយបារម្ភ​ថា ការធ្វើ​ដូច្នេះ​របស់​កម្ពុជា​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ភាពទន់ខ្សោយ​របស់​កម្ពុជា និង​ថា​ចិន​កំពុង​គ្រប់គ្រង​និង​មាន​ឥទ្ធិពល​មកលើ​កម្ពុជា​ដដែល។

កាលពី​ថ្ងៃទី១ ខែមីនា កម្ពុជា​បាន​បោះឆ្នោត​មិនធ្វើ​តាម​ប្រទេសកុម្មុយនិស្ត​ចិន​ (China) វៀតណាម​ (Vietnam)​ និង​ឡាវ​ (Lao)​ ហើយ​​បែរជា​​មក​​គាំទ្រ​ជាមួយបណ្តា​ប្រទេសសរុប​ជាង១៤០​ប្រទេស​នៅលើ​ពិភពលោក គាំទ្រ និង​ចូលរួម​ធ្វើជា​ប្រទេស​សហស្ថាបនិក​នៃ​សេចក្តីសម្រេច​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ជាបន្ទាន់​នូវ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅក្នុង​ប្រទេសអ៊ុយក្រែន។ ក្រុមអ្នកឃ្លាំមើល​យល់ឃើញ​ថា កម្ពុជា​កំពុង​ប្រើ​នយោបាយ «ឱកាសនិយម» ក្នុងសំណុំរឿង​សង្គ្រាម​រុស្ស៊ី (Russia)​ ឈ្លានពាន​អ៊ុយក្រែន​ (Ukraine)​ ដើម្បី​ផ្គាប់ចិត្ត​ក្រុមប្រទេស​លោកខាងលិច​នៅមុន​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក ​(ASEAN-US Special Summit)។​

ទោះជា​យ៉ាង​ណាក៏ដោយចុះ អ្នក​សង្កេតការណ៍​មួយចំនួន​បាន​កោតសរសើរ​កម្ពុជា​ដែល​បាន​ចូល​បោះឆ្នោត​ជា​មួយ​ប្រទេស​ជាង​១៤០​ផ្សេង​ទៀត​ឈរ​ខាង​សន្តិភាព​និយម ទាមទារឱ្យ​រុស្ស៊ី​បញ្ឈប់​ជាបន្ទាន់​នូវ​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។ មកដល់​ថ្ងៃអាទិត្យ​ម្សិលមិញ​មាន​ជនភៀស​ខ្លួនអ៊ុយក្រែន ១លាន៥សែន​នាក់​ហើយ​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​របស់​ខ្លួន ដោយ​សារ​តែការ​ឈ្លានពាន​ដ៏បង្ហូរឈាម​របស់​កងទ័ព​រុស្ស៊ី​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន

2 comments:

Anonymous said...

Hun Sen has 2 masters: Yuon and Chen

The funny thing is that Hun Sen thinks that he is a genius at resolving the conflict between any 2 parties. He got lost in the Myanmar's arena. He just gave a dumb suggestion relating to the Ukraine situation.

He has complied to all Yuon's demands in exchange for his stay in power. Now, since he owes so much to China, he must obey China too.

There is no way that an uneducated person such as Sihanouk or Hun Sen can lead a country. But Ah Roleuy Hun Sen has a very thick skin. He never cared how much Khmer people have suffered under his leadership.

For the upcoming election in Cambodia, he should make comprehensive reform on the NEC in order to make this election credible. Ah Chos Kauot Hun Sen will never do anything to destabilize his power.

Anonymous said...

Cambodia made the correct decision to condemn Russia. Khmers however need to declare auotonomy so the world knows of its struggle against the evil Yuon. It's now or never.