Tuesday, 14 June 2022

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នករិះគន់​ថា លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​កាន់​តែ​ខ្លាំង​នៅ​លើ​ទឹក​ដី​អាមេរិក​ជា​ថ្មី​ទៀត

 

ដោយ មាន ឫទ្ធិ
2022.06.13
មន្ត្រី​បក្ស​ប្រឆាំង និង​អ្នករិះគន់​ថា លោក ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​កាន់​តែ​ខ្លាំង​នៅ​លើ​ទឹក​ដី​អាមេរិក​ជា​ថ្មី​ទៀត  
 
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
 រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​​រិះ​គន់​ថ្លែងថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទទួល​រង​ភាព​អាម៉ាស់​កាន់​តែ​ខ្លាំង​នៅ​លើ​ទឹក​ដី​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត ដោយ​សារ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​ត្រៀម​ចេញ​បាតុ​កម្ម​ស្វាគមន៍ ទោះ​ជា​បី​មន្ត្រី​រដ្ឋាភិបាល​ដើរ​កៀង​គរ​អ្នក​គាំទ្រ​យក​មក​បិទ​បាំង​ទង្វើ​ដឹក​នាំ​​ផ្តាច់​​ការ​យ៉ាងណា​ក្តី។ ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រកាស​ថា នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជា​ជាតិ និង​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​លោក​នៅ​អាមេរិក​ម្ដង​ទៀត​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​រង​ភាព​អាម៉ាស់​ម្ដង​ទៀត ប្រសិន​បើ​លោក​ទៅ​ចូល​រួម​​ប្រជុំ​នៅ​សហរដ្ឋ​អាមេរិក ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​មិន​ពេញចិត្ត​ហើយ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក ដែល​ដឹក​នាំ​បែប​ផ្តល់​ការ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

 

អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​​សេរី​ថា កន្លង​ទៅ​ក្រុម​អ្នកគាំទ្រ​ដែល​បាន​ចូល​កម្ម​វិធី​ជួប​ជុំ​ជា​មួយ​លោក ហ៊ុន សែន រដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ពី​រដ្ឋ​នានា​នៅ​អាមេរិក និង​មក​ពី​កម្ពុជា ដោយ​ផ្តល់​ប្រាក់​កាក់ មធ្យោបាយ និង​ផល​ប្រយោជន៍​ផ្សេងៗ ដើម្បី​បិទ​បាំង​ភាព​អាម៉ាស់​របស់​ខ្លួន។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​​ភាគ​ច្រើន​រស់​នៅ​អាមេរិក​មិន​ទៅ​ទទួល​ស្វាគមន៍​មេ​ដឹកនាំ ដែល​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ​ឱ្យ​ទទួល​រង​ទុក្ខ​វេទនា​ឡើយ។ លើស​ពី​នេះ​លោក​ថា​ពួកគេ​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្ត​មាន​របស់​លោក ហ៊ុន សែន នៅ​លើ​ទឹកដី​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នេះ ដើម្បី​បង្ហាញ​ទៅ​សហគមន៍​អន្តរ​ជាតិ​ឱ្យ​ដឹង​កាន់​តែ​ច្បាស់​ថា ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មិន​គាំទ្រ​​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​នោះ​ទេ៖ «លោក ហ៊ុន សែន មក​អាមេរិក​ជា​សិទ្ធិ​សេរីភាព​របស់​គាត់ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដូច​ជា​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​មិន​គាំទ្រ​របប​លោក ហ៊ុន សែន ទេ​ពី​ព្រោះ​ពួក​គាត់​រស់​នៅ​ប្រទេស​ប្រជាធិបតេយ្យ អ៊ីចឹង​មិន​ទទួល​ស្គាល់​របប​ផ្ដាច់​ការ​ដូច​របប​លោក ហ៊ុន សែន។ ខ្ញុំ​យល់​ថា​គាត់​នឹង​រង​ភាព​អាម៉ាស់​ម្ដង​ទៀត​នៅ​ពេល​គាត់​មក​អាមេរិក​ដោយ​សារ​ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ហើយ​អាច​រង​ភាព​អាម៉ាស់​ជាង​ហ្នឹង​ទៀត»

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​មិថុនា ដោយ​ប្រកាស​ថា​លោក​នឹង​ទៅ​ចូល​រួម​មហា​សន្និបាត​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​ឆ្នាំ​នៅ​អាមេរិក​ចាប់​ពី​ថ្ងៃ​ទី២០-​២៥ ខែកញ្ញា​ខាង​មុខ។ ក្រៅពី​នេះ លោក ហ៊ុន សែន ក៏​​នឹង​​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក​ម្ដង​ទៀត​ដែរ៖ «ខ្ញុំ​មាន​ផែន​ការ​ទៅ​អាមេរិក គឺ​ទៅ​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជា​ជាតិ ចាប់​ផ្ដើម​ពី​ថ្ងៃទី២០នឹង​ទៅ​ទី​នោះ ហើយ​ថ្ងៃ​ទី​២៥ ខែ៩ ត្រឡប់​មក​វិញ ខ្ញុំ​មាន​គម្រោង​ជួប​ជា​មួយ​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​ទៀត»

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​ថា​លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​កម្ម​វិធី​ទាក់ទង​ដំណើរ​ទស្សន​កិច្ច​ខាង​មុខ​នេះ​បាន​ទេ។ ប៉ុន្តែលោក​អះអាង​ថា​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ នឹង​​មិន​​ធ្វើ​​ឱ្យ​​ប៉ះ​ពាល់​​ដល់​មុខ​​មាត់​រដ្ឋាភិបាល​​កម្ពុជា​​ឡើយ៖ «ចង់​បំបាក់​មុខ​រដ្ឋាភិបាល​ ប៉ុន្តែ​​រដ្ឋាភិបាល​មិន​ដែល​​យក​​ការ​បញ្ចេញ​យោបល់​ហ្នឹង​ជា​ការ​បាក់​មុខ​បាក់​មាត់​នោះ​ទេ គ្រាន់​តែ​យើង​ចង់​ដឹង​តើ​អ្នក​ហ្នឹង​និយាយ​អី ហើយ​បើ​អ្នក​បញ្ចេញ​យោ​បល់​ថា​គោរព​ស្រឡាញ់​ប្រជា​ធិប​តេយ្យ និង​សិទ្ធិ​មនុស្ស​ដោយ​អត់​ស្គាល់​អ្វី​ទៅ​លទ្ធិ​ប្រជា​ធិប​តេយ្យ សិទ្ធិ​មនុស្ស​ផងនោះ ឱ្យ​យើង​ប្រកាន់​មិច​កើត»

ទោះ​ជា​យ៉ាង​ណា អ្នក​​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ​កញ្ញា សេង ធារី មើល​ឃើញ​​ថា​ដំណើរ​ទស្សន​កិច្ច​ទៅ​អាមេរិក​លើក​នេះ​មិន​សូវ​សំខាន់​ដូច​លើ​មុន​នោះ​ទេ ប៉ុន្តែ​កញ្ញា​យល់​ថា​តាម​រយៈ​កិច្ច​ប្រជុំ​ខាង​មុខ​នេះ លោក ហ៊ុន សែន នឹង​ព្យាយាម​ពន្យល់​សហគមន៍​អន្តរ​ជាតិ​ឱ្យ​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ និង​បង្កើត​រូបភាព​ទាញ​យក​ផល​ប្រយោជន៍​នយោបាយ​ពី​ពលរដ្ឋ ដើម្បី​បិទ​បាំង​ទង្វើ​អាក្រក់​នៅ​ក្នុង​ប្រទេស។ កញ្ញា​បញ្ជាក់​ថា បើ​លោក ហ៊ុន សែន នៅ​តែ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​បន្ត​ទៀត នោះ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​នឹង​ងើប​តវ៉ា​ប្រឆាំង​វត្ត​មាន​គាត់​ដដែល៖ «ចំពោះ​អន្តរ​ជាតិ​បើ​សិន​គេ​អាន​អត្ថបទ​អំពី​កម្ពុជា​ភ្លាមៗ កម្រមាន​អត្ថ​បទ​ណា​ដែល​និយាយ​ល្អ​អំពី​កម្ពុជា​ចេញ​ពី​ទង្វើ​នៃ​របប​ផ្ដាច់​ការ​នេះ​ជា​សាធារណៈ​ណាស់ អ៊ីចឹង​គេ​យល់​ពី​អំពើ ប្រវត្តិ​របស់​លោក ហ៊ុន សែន ដឹក​នាំ​រហូត​ដល់​សព្វ​ថ្ងៃ​រយៈ​ពេល​ជាង ៣០ឆ្នាំ គ្រាន់​តែ​ព័ត៌មាន​មួយ​ចំណុច​ហ្នឹង​គេ​អាច​យល់​បាត់​ហើយ»

កាល​ពី​ថ្ងៃ​ទី១២-១៣ ខែ​ឧសភា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីងតោន (Washington) ម្ដង​រួច​មក​ហើយ។ ដំណើរ​ទស្សន​កិច្ច​នោះ​ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​ម្នាក់ គឺ​លោក អ៊ុក ទូច បាន​យក​ស្បែក​ជើង​គប់​តម្រង់​ទៅ​លើ​លោក ហ៊ុន សែន ក្នុង​ពេល ដែល​លោក​កំពុង​ថត​រូប​ជាមួយ​ក្រុម​អ្នក​គាំទ្រ។ ម្ចាស់​ស្បែក​ជើង​រូប​នោះ​អះអាង​ថា មូលហេតុ​ដែល​លោក​យក​ស្បែក​ជើង​គប់​ក្បាល​លោក ហ៊ុន សែន គឺ​ដោយសារ​លោក​ខឹង​នឹង​លោក ហ៊ុន សែន ​ដែល​សម្លាប់​​​លទ្ធិ​​​ប្រជា​​​ធិប​​​តេយ្យ និង​​​ធ្វើ​​ទុក្ខ​​​បុក​​​ម្នេញ ​​ពលរដ្ឋ​​​ខ្មែរ​​​​ជា​​​ច្រើន​​​​នាក់ ​ដែល​​​មិន​​​គាំទ្រ​​​លោក អំឡុង​​​​ពេល​​​​​លោក​​​​ដឹក​​​​នាំ​​​​ប្រទេស​។ ចំណែក​អ្នក​រង​គ្រោះ​ក្រោម​ការ​ដឹកនាំ​រដ្ឋា​ភិបាល​ឯក​បក្ស លើក​​ឡើង​​ថា លោក ហ៊ុន សែន សម​នឹង​រង​ទទួល​រង​ភាព​អាម៉ាស់​ខ្លាំង​ជាង​នេះ ​​​បើ​​​ធៀប​​​នឹង​​​​​ទុក្ខ​​វេទ​នា​​របស់​​​ពលរដ្ឋ​​​ខ្មែរ។

អ្នក​​ឃ្លាំ​​មើល​​​បញ្ហា​​​សង្គម តែង​​​លើក​​ឡើង​​​ថា​​កន្លង​​មក​​​ក្រោម​​​ការ​គ្រប់​​គ្រង​​​របស់​​លោក ហ៊ុន សែន ពោរ​ពេញ​​​ដោយ​​​អសន្តិសុខ​​មាន​​អំពើ​​​ហិង្សា ការ​​រំលោភ​​​ដីធ្លី អយុត្តិធម៌​​​សង្គម អំពើ​​ពុក​​រលួយ ការ​​​រំលោភ​​បំពាន​​សិទ្ធិ​​​នយោបាយ សិទ្ធិ​​​ពល​រដ្ឋ និង​​​សិទ្ធិ​​​កម្មករ​​​ជា​​ដើម។ ម្យ៉ាង​​ទៀត​​ស្នា​ដៃ​​​លេចធ្លោ និង​​​កក្រើក​​​ពេញ​​​ពិភព​​លោក​របស់​​​លោក ហ៊ុន សែន ក្នុង​​​រយៈ​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​ចុង​​​ក្រោយ​​នេះ គឺ​​​ការ​​​បើក​​​យុទ្ធនា​ការ​​​កម្ទេច​​​បក្ស​​​ប្រឆាំង ដែល​​​មាន​​​សង្ឃឹម​​ឈ្នះ​​ឆ្នោត​​​តែ​​មួយ​​គត់​​​នៅ​​​កម្ពុជា រៀបចំការ​បោះ​ឆ្នោត​ក្លែង​ក្លាយ និង​​​បង្ក្រាប​​​លើ​​​សំឡេង​​​រិះគន់​​​ឥត​​​ឈប់​​ឈរ​​​រហូត​​​មក​ទល់​​​ពេល​​នេះ។ ទង្វើ​រដ្ឋាភិបាល​លោក​ហ៊ុន សែន បែប​នេះ​​បាន​​​ធ្វើ​ឱ្យ​​​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ​ព្រមទាំង​ប្រទេស​​​ប្រជាធិបតេយ្យ​មិន​​ឱ្យ​​តម្លៃ និង​​ជាប់​​ឈ្មោះ​អាក្រក់​​លើ​​ឆាក​​អន្តរ​ជាតិ​ខាង​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​​ប្រជាធិបតេយ្យ៕

5 comments:

Anonymous said...

He looks like ah leu keu.
He talks like ah leu keu.
He acts like ah leu keu.
So he's surely ah leu keu.

Anonymous said...

People don't know who the hell Hun Sen is.

Hun Sen thought that shameful is his strength. He is opposite to normal human being and normal dog. That's why he is a crazy dog.

Anonymous said...

Why does Ah Sen live so long ?

Anonymous said...

It is normal that Ah Chker Chkuot Hun Sen behaves crazily.
What do you expect from an insane person or a crazy dog Hun Sen ?

It is a precursor sign that Ah Hun Sen is going to hell soon because he acts

extraordinary abnormal.

No EBA and no GSP translate to no jobs for Khmer youth. Even that Ah Hun Sen does not care. He will persecute anybody who dares to complaint against him.

Anonymous said...

It is normal that Ah Chker Chkuot Hun Sen behaves crazily.
What do you expect from an insane person or a crazy dog Hun Sen ?

It is a precursor sign that Ah Hun Sen is going to hell soon because he acts

extraordinary abnormal.

No EBA and no GSP translate to no jobs for Khmer youths. Even that Ah Hun Sen does not care. He will persecute anybody who dares to complain against him.