2022.06.13
មន្ត្រីគណបក្សសង្គ្រោះជាតិ និងអ្នករិះគន់ថ្លែងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលរងភាពអាម៉ាស់កាន់តែខ្លាំងនៅលើទឹកដីអាមេរិកជាថ្មីម្ដងទៀត ដោយសារពលរដ្ឋខ្មែរនៅទីនោះត្រៀមចេញបាតុកម្មស្វាគមន៍ ទោះជាបីមន្ត្រីរដ្ឋាភិបាលដើរកៀងគរអ្នកគាំទ្រយកមកបិទបាំងទង្វើដឹកនាំផ្តាច់ការយ៉ាងណាក្តី។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងទៅចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងជួបជាមួយអ្នកគាំទ្ររបស់លោកនៅអាមេរិកម្ដងទៀតនៅខែកញ្ញាខាងមុខនេះ។
មន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងរងភាពអាម៉ាស់ម្ដងទៀត ប្រសិនបើលោកទៅចូលរួមប្រជុំនៅសហរដ្ឋអាមេរិក ដោយសារតែពលរដ្ឋខ្មែរនៅទីនោះមិនពេញចិត្តហើយធ្វើបាតុកម្មប្រឆាំងនឹងលោក ដែលដឹកនាំបែបផ្តល់ការ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកំពុងរស់នៅសហរដ្ឋអាមេរិក លោក អ៊ំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីថា កន្លងទៅក្រុមអ្នកគាំទ្រដែលបានចូលកម្មវិធីជួបជុំជាមួយលោក ហ៊ុន សែន រដ្ឋាភិបាលកម្ពុជាបានប្រមូលពីរដ្ឋនានានៅអាមេរិក និងមកពីកម្ពុជា ដោយផ្តល់ប្រាក់កាក់ មធ្យោបាយ និងផលប្រយោជន៍ផ្សេងៗ ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន។ ប៉ុន្តែលោកបញ្ជាក់ថា ពលរដ្ឋខ្មែរភាគច្រើនរស់នៅអាមេរិកមិនទៅទទួលស្វាគមន៍មេដឹកនាំ ដែលធ្វើបាបពលរដ្ឋខ្មែរឱ្យទទួលរងទុក្ខវេទនាឡើយ។ លើសពីនេះលោកថាពួកគេនឹងត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន នៅលើទឹកដីប្រទេសប្រជាធិបតេយ្យមួយនេះ ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិឱ្យដឹងកាន់តែច្បាស់ថា ពលរដ្ឋខ្មែរភាគច្រើនមិនគាំទ្រលោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជានោះទេ៖ «លោក ហ៊ុន សែន មកអាមេរិកជាសិទ្ធិសេរីភាពរបស់គាត់ ប៉ុន្តែពលរដ្ឋខ្មែរនៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិកភាគច្រើនមិនគាំទ្ររបបលោក ហ៊ុន សែន ទេពីព្រោះពួកគាត់រស់នៅប្រទេសប្រជាធិបតេយ្យ អ៊ីចឹងមិនទទួលស្គាល់របបផ្ដាច់ការដូចរបបលោក ហ៊ុន សែន។ ខ្ញុំយល់ថាគាត់នឹងរងភាពអាម៉ាស់ម្ដងទៀតនៅពេលគាត់មកអាមេរិកដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួន ហើយអាចរងភាពអាម៉ាស់ជាងហ្នឹងទៀត»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ថ្លែងក្នុងពិធីបិទ និងបើកវគ្គបណ្ដុះបណ្ដាលដល់សិស្សសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ដោយប្រកាសថាលោកនឹងទៅចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិប្រចាំឆ្នាំនៅអាមេរិកចាប់ពីថ្ងៃទី២០-២៥ ខែកញ្ញាខាងមុខ។ ក្រៅពីនេះ លោក ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកម្ដងទៀតដែរ៖ «ខ្ញុំមានផែនការទៅអាមេរិក គឺទៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ចាប់ផ្ដើមពីថ្ងៃទី២០នឹងទៅទីនោះ ហើយថ្ងៃទី២៥ ខែ៩ ត្រឡប់មកវិញ ខ្ញុំមានគម្រោងជួបជាមួយបងប្អូនខ្មែរនៅអាមេរិកទៀត»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់ថាលោកមិនទាន់អាចបញ្ជាក់អំពីកម្មវិធីទាក់ទងដំណើរទស្សនកិច្ចខាងមុខនេះបានទេ។ ប៉ុន្តែលោកអះអាងថាបាតុកម្មរបស់ពលរដ្ឋខ្មែរនៅទីនោះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលកម្ពុជាឡើយ៖ «ចង់បំបាក់មុខរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាលមិនដែលយកការបញ្ចេញយោបល់ហ្នឹងជាការបាក់មុខបាក់មាត់នោះទេ គ្រាន់តែយើងចង់ដឹងតើអ្នកហ្នឹងនិយាយអី ហើយបើអ្នកបញ្ចេញយោបល់ថាគោរពស្រឡាញ់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដោយអត់ស្គាល់អ្វីទៅលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សផងនោះ ឱ្យយើងប្រកាន់មិចកើត»។
ទោះជាយ៉ាងណា អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយអន្តរជាតិកញ្ញា សេង ធារី មើលឃើញថាដំណើរទស្សនកិច្ចទៅអាមេរិកលើកនេះមិនសូវសំខាន់ដូចលើមុននោះទេ ប៉ុន្តែកញ្ញាយល់ថាតាមរយៈកិច្ចប្រជុំខាងមុខនេះ លោក ហ៊ុន សែន នឹងព្យាយាមពន្យល់សហគមន៍អន្តរជាតិឱ្យទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយ និងបង្កើតរូបភាពទាញយកផលប្រយោជន៍នយោបាយពីពលរដ្ឋ ដើម្បីបិទបាំងទង្វើអាក្រក់នៅក្នុងប្រទេស។ កញ្ញាបញ្ជាក់ថា បើលោក ហ៊ុន សែន នៅតែបន្តរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបន្តទៀត នោះពលរដ្ឋខ្មែរអាមេរិកកាំងនឹងងើបតវ៉ាប្រឆាំងវត្តមានគាត់ដដែល៖ «ចំពោះអន្តរជាតិបើសិនគេអានអត្ថបទអំពីកម្ពុជាភ្លាមៗ កម្រមានអត្ថបទណាដែលនិយាយល្អអំពីកម្ពុជាចេញពីទង្វើនៃរបបផ្ដាច់ការនេះជាសាធារណៈណាស់ អ៊ីចឹងគេយល់ពីអំពើ ប្រវត្តិរបស់លោក ហ៊ុន សែន ដឹកនាំរហូតដល់សព្វថ្ងៃរយៈពេលជាង ៣០ឆ្នាំ គ្រាន់តែព័ត៌មានមួយចំណុចហ្នឹងគេអាចយល់បាត់ហើយ»។
កាលពីថ្ងៃទី១២-១៣ ខែឧសភាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីងតោន (Washington) ម្ដងរួចមកហើយ។ ដំណើរទស្សនកិច្ចនោះពលរដ្ឋខ្មែរអាមេរិកកាំងម្នាក់ គឺលោក អ៊ុក ទូច បានយកស្បែកជើងគប់តម្រង់ទៅលើលោក ហ៊ុន សែន ក្នុងពេល ដែលលោកកំពុងថតរូបជាមួយក្រុមអ្នកគាំទ្រ។ ម្ចាស់ស្បែកជើងរូបនោះអះអាងថា មូលហេតុដែលលោកយកស្បែកជើងគប់ក្បាលលោក ហ៊ុន សែន គឺដោយសារលោកខឹងនឹងលោក ហ៊ុន សែន ដែលសម្លាប់លទ្ធិប្រជាធិបតេយ្យ និងធ្វើទុក្ខបុកម្នេញ ពលរដ្ឋខ្មែរជាច្រើននាក់ ដែលមិនគាំទ្រលោក អំឡុងពេលលោកដឹកនាំប្រទេស។ ចំណែកអ្នករងគ្រោះក្រោមការដឹកនាំរដ្ឋាភិបាលឯកបក្ស លើកឡើងថា លោក ហ៊ុន សែន សមនឹងរងទទួលរងភាពអាម៉ាស់ខ្លាំងជាងនេះ បើធៀបនឹងទុក្ខវេទនារបស់ពលរដ្ឋខ្មែរ។
អ្នកឃ្លាំមើលបញ្ហាសង្គម តែងលើកឡើងថាកន្លងមកក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន ពោរពេញដោយអសន្តិសុខមានអំពើហិង្សា ការរំលោភដីធ្លី អយុត្តិធម៌សង្គម អំពើពុករលួយ ការរំលោភបំពានសិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិកម្មករជាដើម។ ម្យ៉ាងទៀតស្នាដៃលេចធ្លោ និងកក្រើកពេញពិភពលោករបស់លោក ហ៊ុន សែន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺការបើកយុទ្ធនាការកម្ទេចបក្សប្រឆាំង ដែលមានសង្ឃឹមឈ្នះឆ្នោតតែមួយគត់នៅកម្ពុជា រៀបចំការបោះឆ្នោតក្លែងក្លាយ និងបង្ក្រាបលើសំឡេងរិះគន់ឥតឈប់ឈររហូតមកទល់ពេលនេះ។ ទង្វើរដ្ឋាភិបាលលោកហ៊ុន សែន បែបនេះបានធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសប្រជាធិបតេយ្យមិនឱ្យតម្លៃ និងជាប់ឈ្មោះអាក្រក់លើឆាកអន្តរជាតិខាងរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ៕
5 comments:
He looks like ah leu keu.
He talks like ah leu keu.
He acts like ah leu keu.
So he's surely ah leu keu.
People don't know who the hell Hun Sen is.
Hun Sen thought that shameful is his strength. He is opposite to normal human being and normal dog. That's why he is a crazy dog.
Why does Ah Sen live so long ?
It is normal that Ah Chker Chkuot Hun Sen behaves crazily.
What do you expect from an insane person or a crazy dog Hun Sen ?
It is a precursor sign that Ah Hun Sen is going to hell soon because he acts
extraordinary abnormal.
No EBA and no GSP translate to no jobs for Khmer youth. Even that Ah Hun Sen does not care. He will persecute anybody who dares to complaint against him.
It is normal that Ah Chker Chkuot Hun Sen behaves crazily.
What do you expect from an insane person or a crazy dog Hun Sen ?
It is a precursor sign that Ah Hun Sen is going to hell soon because he acts
extraordinary abnormal.
No EBA and no GSP translate to no jobs for Khmer youths. Even that Ah Hun Sen does not care. He will persecute anybody who dares to complain against him.
Post a Comment