Khmer Circle: What else is new from one of the world's foremost democracies - made in Hanoi?
^^^
2023.05.13
លោក ហ៊ុន សែន ព្រមានអ្នកគាំទ្រ និងក្រុមដឹកនាំគណបក្សភ្លើងទៀនថា ពួកគេអាចប្រឈមនឹងការស្លាប់ និងជាប់គុកពីការបង្ក្រាបរបស់កងកម្លាំងប្រដាប់អាវុធ ប្រសិនបើហ៊ាននាំគ្នាធ្វើបាតុកម្មអហិង្សាប្រឆាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ មន្ត្រីសិទ្ធិបារម្ភពីការព្រមានរបស់លោក ហ៊ុន សែន ព្រោះវាអាចធ្វើឱ្យការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរនៅកម្ពុជា។
លោក ហ៊ុន សែន ហៅការព្រមានធ្វើបាតុកម្មអហិង្សាពីគណបក្សភ្លើងទៀននៅពេលខាងមុខនេះ ថា មានចរិតជាលក្ខណៈកៀបសង្កត់លើគ.ជ.ប និងដើម្បីបង្កឱ្យមានអស្ថិរភាពនៅក្នុងសង្គម។
លោក ហ៊ុន សែន ក៏បានហៅថ្នាក់ដឹកនាំគណបក្សភ្លើងទៀនថា ជាក្រុមមេដឹកនាំខ្ជីខ្ជាយ ល្ងង់ ទម្លាក់កំហុសដាក់អ្នកដទៃ និងខ្វះការទទួលខុសត្រូវដោយខ្លួនឯង ទើបជួបការពិបាកចុះឈ្មោះចូលរួមការបោះឆ្នោតនៅពេលនេះ។
ថ្លែងនៅក្នុងខ្សែសំឡេងមួយបង្ហោះនៅក្នុងហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ ឧសភា លោក ហ៊ុន សែន ក៏បានបញ្ជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងប្រដាប់អាវុធនៅគ្រប់ទីកន្លែង មិនត្រូវញញើតប្រើប្រាស់វិធានការក្ដៅ ចំពោះអ្នកគាំទ្រ និងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលហ៊ានចេញមុខប្រមូលផ្ដុំធ្វើបាតុកម្មអហិង្សា ប្រឆាំងនឹងសណ្ដាប់សាធារណៈ អំឡុងពេលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនោះទេ។ លោកក៏បានបញ្ជាឱ្យបណ្ដាពន្ធនាគារ ត្រូវរៀបចំដាក់ក្រុមមេដឹកនាំគណបក្សភ្លើងទៀនទាំងនោះ។
1 comment:
Do we remember how did this bastard Hun Sen seize the power from Penn Sovann?
This airhead Hun Sen colluded with the evil Vietnam to topple Penn Sovann. And this Khmer traitor Hun Sen has afterward given everything that Vietnam wanted.
Ah Chang Rai Hun Sen is the absolute worst Khmer traitor in history.
Post a Comment