Tuesday, 16 May 2023

គ.ជ.ប​ បដិសេធ​ការ​ចុះ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជាតិ​២០២៣​ របស់​គណបក្ស​ភ្លើងទៀន


ដោយ ​អាស៊ីសេរី
2023.05.15
គ.ជ.ប​ បដិសេធ​ការ​ចុះ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជាតិ​២០២៣​ របស់​គណបក្ស​ភ្លើងទៀន  
ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
 

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បដិសេធ​ជា​ផ្លូវ​ការ​នូវ​ការ​ចុះ​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិ​ទី៧ ឆ្នាំ​២០២៣ របស់​គណបក្ស​ភ្លើងទៀន ទោះ​រង​ការ​រិះគន់​ថា ជា​ការ​ទាមទារ​ផ្ទុយ​នឹង​ច្បាប់​បោះឆ្នោត​ក្ដី។

លិខិត​សម្រេច​របស់​ គ..ប​ ចុះ​ថ្ងៃទី១៥ ឧសភា ចោទ​ប្រកាន់​គណបក្ស​ភ្លើងទៀន​ថា មិន​បាន​ភ្ជាប់​នូវ​សេចក្ដី​ប្រកាស​ស្ដីពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម ដោយ​រាជធានី​ខេត្ត ស្រុក​ខណ្ឌ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​កថាខណ្ឌ​ទី២ និង​ចំណុច​ទី១ ក្នុង​មាត្រា ២៧ នៃ​ច្បាប់​ស្ដីពីការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ។

អ្នក​ជំនាញ​ច្បាប់​និង​ជំនាញ​ខាង​កិច្ចការ​បោះឆ្នោត​លើកឡើង​ស្រដៀង​គ្នា​ថា គ..​ គួរ​ទទួល​ស្គាល់​ឯកសារ​សុំ​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន បើ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​មួយ​ចំនួន ខណៈ​សេចក្ដី​ណែនាំ​ថ្មី​របស់ ​គ..ប ក៏​ពុំ​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត។ ពួកគេ​យល់​ឃើញ​ថា គ..ប មិន​គួរ​បង្ខំ​ឱ្យ​មាន​ការ​អនុវត្ត​តាម​សេចក្ដី​ណែនាំ​ថ្មី​របស់​ខ្លួន រហូត​បង្ក​ជា​បញ្ហា​ធំ​នាំ​ឱ្យ​ខាតបង់​ប្រយោជន៍​ជាតិ​នោះ​ទេ។

No comments: