Monday, 9 October 2023

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ប្រើ​អំពើ​ហិង្សា​លើ​អតីត​គរុ​សិស្ស​ដែល​តវ៉ា​មុខ​ក្រសួង​អប់រំ​ជា​លើក​ទីពីរ


ដោយ​ យន់ សាមៀន
2023.10.09
sharethis sharing button
អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ប្រើ​អំពើ​ហិង្សា​លើ​អតីត​គរុ​សិស្ស​ដែល​តវ៉ា​មុខ​ក្រសួង​អប់រំ​ជា​លើក​ទីពីរ  
សកម្មភាពអាជ្ញាធរខណ្ឌដូនពេញ វាយអតីត​គរុសិស្ស នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ ពេលតវ៉ានៅមុខ​ក្រសួង​អប់រំ នៅថ្ងៃទី៩ តុលា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ក្នុង​ឯកសណ្ឋាន​ស៊ីវិល នៅ​រសៀល​ថ្ងៃទី​៩ ខែ​តុលា បាន​ចាប់​ទាញ រុញច្រាន អតីត​គរុសិស្ស នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណឫទ្ធិ បញ្ចូល​ទៅ​ក្នុង​រថយន្ត ក្នុង​ពេល​លោក​កំពុង​ឈរ​ស្រែក​តវ៉ា​នៅ​ពីមុខ​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​មហាវិថី​ព្រះ​នរោត្តម ដើម្បី​ឱ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ទទួល​យក​រូបលោក និង​គរុ​សិស្ស ១១​នាក់​ទៀត ដែល​ត្រូវ​បាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ដោយ​អយុត្តិធម៌។

ក្រោយ​រង​អំពើ​ហិង្សា លោក កែវ សុវណ្ណឫទ្ធិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បាន​វាយដំ លោក និង​អ្នក​ថតរូប​លោក រហូត​ធ្វើ​ឱ្យ​លោក​រង​របួស និងរ​ហែក​អាវ។ លោក កែវ សុវណ្ណឫទ្ធិ ខកចិត្ត​លើ​ការប្រើ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​មក​លើ​ពលរដ្ឋ​ខ្លួនឯង​ទាំង​គ្មាន​កំហុស​បែប​នេះ។

No comments: