Monday, 27 November 2023

សមត្ថកិច្ច​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់​ដែលរិះគន់​រឿង​គ្រឿងញៀន​និង​លំហូរ​ជនបរទេស​ខុសច្បាប់


ដោយ ខាន់ លក្ខិណា
2023.11.25

សមត្ថកិច្ច​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់​ដែលរិះគន់​រឿង​គ្រឿងញៀន​និង​លំហូរ​ជនបរទេស​ខុសច្បាប់ 

លោក កង សារ៉ន ពលរដ្ឋដែលត្រូវចាប់ខ្លួន និងផ្ដន្ទាទោស​ករណីរិះគន់គណបក្សប្រជាជនកម្ពុជា​ នៅខេត្ត​បន្ទាយមានជ័យ។
រូប៖ ហ្វេសប៊ុកលោក កង សារ៉ន



សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃទី​២៥ វិច្ឆិកា បាន​ចាប់ខ្លួន​ពលរដ្ឋ​ម្នាក់ ក្រោយ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ ៣​ឆ្នាំ ករណី​រិះគន់​បក្ស​ប្រជាជន​កម្ពុជា រឿង​អសមត្ថភាព ក្នុង​ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន និង​លំហូរ​ចូល​ជនបរទេស​រស់នៅ​កម្ពុជា​ខុសច្បាប់។

ការ​ចាប់ខ្លួន​នេះ ក្រោយពី​លោក កង សារ៉ន កាល​ថ្ងៃទី​២៥ វិច្ឆិកា បាន​បញ្ជាក់​ជំហរ និង​ប្ដេជ្ញា​មិន​ចាក​ចេញ​ទៅណា​ឡើយ បើ​ទោះ​បី​ជា​តុលាការខេត្ត​បន្ទាយមានជ័យ​បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ និង​ចេញ​ដីកា​ឱ្យ​ចាប់ខ្លួន​លោក​ក៏ដោយ។

វីដេអូលោក កង សារ៉ន មុនពេលត្រូវសមត្ថកិច្ចចាប់ខ្លួន៖

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៥ វិច្ឆិកា ថា លោក កង សារ៉ន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ស្រុក​ម៉ាឡៃ ហើយ​បញ្ជូន​ទៅ​ខេត្ត​បន្ទាយមានជ័យ​ភ្លាមៗ​នៅ​ល្ងាច​ថ្ងៃទី​២៥ វិច្ឆិកា​នេះ។



    លោក អំ សំអាត៖ «ហ្នឹងហើយ ចាប់​ល្ងាច​ហ្នឹង ហើយ​បញ្ជូន​ទៅ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ស្នងការ ប៉ុន្តែ មិន​ដឹង​ថា ទៅ​ដល់​ពន្ធនាគារ ឬ​នៅ​ស្នងការ​នៅ​ឡើយ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​គ្រួសារ​របស់​លោក កង សារ៉ន បាន​នៅ​ឡើយ កាល​ពី​ថ្ងៃទី​២៥ វិច្ឆិកា។

តុលាការ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃទី​២២ វិច្ឆិកា បាន​កាត់​ទោស​លោក កង សារ៉ន ឱ្យ​ជាប់​ពន្ធនាគារ ៣​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់ «​ជេរប្រមាថ​តាម​ទី​សាធារណៈ បទ​បរិហារកេរ្តិ៍ និង​ញុះញង់ និង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​» ពាក់ព័ន្ធ​នឹង​លោក រិះគន់​បក្ស ប្រជាជន​កម្ពុជា រឿង​អសមត្ថភាព ក្នុង​ការ​ទប់ស្កាត់ បញ្ហា​គ្រឿងញៀន និង លំហូរ​ពលរដ្ឋ វៀតណាម រស់នៅ​កម្ពុជា​ខុសច្បាប់។

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​លោក កង សារ៉ន បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) និយាយ​រិះគន់​ការ​ដឹកនាំ​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អំឡុង​ពេល​ឃោសនា​រក​សំឡេងឆ្នោត កាល​ពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៣។

នៅក្នុង​វីដេអូ ផ្សាយ​ផ្ទាល់​នោះ លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ថា​ក្រោយពី​បក្ស​ប្រជាជន​នេះ ឈ្នះ​ឆ្នោត នឹង​មាន​វិធានការ​ដេញ​ពលរដ្ឋ​វៀតណាម ចេញ ឬ​បន្ត​ឱ្យ​ហូរ​ចូល​ដោយ​ខុសច្បាប់​បន្ត​ទៀត? ហើយ​នៅ​ក្នុង​នោះ លោក​ក៏បាន​រិះគន់​ពី​បញ្ហា​គ្រឿងញៀន អំពើពុករលួយ​និង​បញ្ហា​អសន្តិសុខ​មួយ ចំនួន​ទៀត។

នៅក្នុង​ថ្ងៃ​ដដែល​នោះ ក្រោយ​វីដេអូ​នេះ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ រយៈពេល ១​ម៉ោង នៅ​លើ​បណ្ដាញ​សង្គម សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់ និង​ឃុំ​លោក​រយៈពេល​១០​ថ្ងៃ ដោយ​ចោទ​ប្រកាន់​ពី​បទ​ជេរ​ប្រមាថ ជា​សាធារណៈ និង​ញុះញង់ ប៉ុន្តែ​នៅ​ថ្ងៃទី​១១ ខែ​កក្កដា លោក​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​វិញ។

តែ​យ៉ាងណា នៅ​ថ្ងៃទី២៥ វិច្ឆិកា នេះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក កង សារ៉ន ជា​ថ្មី​ទៀត ក្រោយ​លោក​ប្រកាស​មិន​គេច​ខ្លួន ខណៈ​តុលាការ​កាត់​ទោស​ឱ្យ​គាត់​ជាប់​ពន្ធនាគារ ៣ឆ្នាំ។

លោក កង សារ៉ន ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២២ វិច្ឆិកា ដោយ​ចាត់ទុក​ការ​កាត់​ទោស​ឱ្យ​គាត់​ជាប់​ពន្ធនាគារ​ថា ជា​ទង្វើ​ដ៏​អាក្រក់ លើ​អ្នក​ស្នេហា​ជាតិ និង​បង្ហាញ​ឱ្យ​ឃើញ​ថា អាជ្ញាធរ​មិន​ខ្វល់ខ្វាយ​ពី​បញ្ហា​សង្គម៕

1 comment:

Anonymous said...

We are now living through a crucial history. We can clearly understand that under Yuon's puppet regime, right is wrong and wrong is right.
And Khmer patriots become Khmer traitors whereas Khmer traitors become Khmer patriots.

The process of swallowing Cambodia by the evil Vietnam through Ah Roleuy Hun Sen has been gone smoothly because Ah Hun Sen never hesitated to do anything to please his master Yuon. For instance, the signing of the 2005 supplemental treaty and the recent legalization of the illegal Vietnamese. In addition, millions of Vietnamese have become Khmer citizens via corruption by the officials.