ដោយ ខាន់ លក្ខិណា
2023.11.25
លោក កង សារ៉ន ពលរដ្ឋដែលត្រូវចាប់ខ្លួន និងផ្ដន្ទាទោសករណីរិះគន់គណបក្សប្រជាជនកម្ពុជា នៅខេត្តបន្ទាយមានជ័យ។
រូប៖ ហ្វេសប៊ុកលោក កង សារ៉ន
សមត្ថកិច្ចខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៥ វិច្ឆិកា បានចាប់ខ្លួនពលរដ្ឋម្នាក់ ក្រោយតុលាការផ្ដន្ទាទោសឱ្យលោកជាប់ពន្ធនាគារ ៣ឆ្នាំ ករណីរិះគន់បក្សប្រជាជនកម្ពុជា រឿងអសមត្ថភាព ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងលំហូរចូលជនបរទេសរស់នៅកម្ពុជាខុសច្បាប់។
ការចាប់ខ្លួននេះ ក្រោយពីលោក កង សារ៉ន កាលថ្ងៃទី២៥ វិច្ឆិកា បានបញ្ជាក់ជំហរ និងប្ដេជ្ញាមិនចាកចេញទៅណាឡើយ បើទោះបីជាតុលាការខេត្តបន្ទាយមានជ័យបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួនលោកក៏ដោយ។
វីដេអូលោក កង សារ៉ន មុនពេលត្រូវសមត្ថកិច្ចចាប់ខ្លួន៖
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ វិច្ឆិកា ថា លោក កង សារ៉ន ត្រូវសមត្ថកិច្ចចាប់ខ្លួននៅស្រុកម៉ាឡៃ ហើយបញ្ជូនទៅខេត្តបន្ទាយមានជ័យភ្លាមៗនៅល្ងាចថ្ងៃទី២៥ វិច្ឆិកានេះ។
លោក អំ សំអាត៖ «ហ្នឹងហើយ ចាប់ល្ងាចហ្នឹង ហើយបញ្ជូនទៅខេត្តបន្ទាយមានជ័យ បញ្ជូនស្នងការ ប៉ុន្តែ មិនដឹងថា ទៅដល់ពន្ធនាគារ ឬនៅស្នងការនៅឡើយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីគ្រួសាររបស់លោក កង សារ៉ន បាននៅឡើយ កាលពីថ្ងៃទី២៥ វិច្ឆិកា។
តុលាការខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ វិច្ឆិកា បានកាត់ទោសលោក កង សារ៉ន ឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ក្រោមបទចោទប្រកាន់ «ជេរប្រមាថតាមទីសាធារណៈ បទបរិហារកេរ្តិ៍ និងញុះញង់ និងបទប្រមាថអង្គព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងលោក រិះគន់បក្ស ប្រជាជនកម្ពុជា រឿងអសមត្ថភាព ក្នុងការទប់ស្កាត់ បញ្ហាគ្រឿងញៀន និង លំហូរពលរដ្ឋ វៀតណាម រស់នៅកម្ពុជាខុសច្បាប់។
ការចោទប្រកាន់នេះ បន្ទាប់ពីលោក កង សារ៉ន បានផ្សាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) និយាយរិះគន់ការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងវីដេអូ ផ្សាយផ្ទាល់នោះ លោកបានចោទជាសំណួរថា តើថាក្រោយពីបក្សប្រជាជននេះ ឈ្នះឆ្នោត នឹងមានវិធានការដេញពលរដ្ឋវៀតណាម ចេញ ឬបន្តឱ្យហូរចូលដោយខុសច្បាប់បន្តទៀត? ហើយនៅក្នុងនោះ លោកក៏បានរិះគន់ពីបញ្ហាគ្រឿងញៀន អំពើពុករលួយនិងបញ្ហាអសន្តិសុខមួយ ចំនួនទៀត។
នៅក្នុងថ្ងៃដដែលនោះ ក្រោយវីដេអូនេះបានផ្សព្វផ្សាយជាសាធារណៈ រយៈពេល ១ម៉ោង នៅលើបណ្ដាញសង្គម សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានចាប់ និងឃុំលោករយៈពេល១០ថ្ងៃ ដោយចោទប្រកាន់ពីបទជេរប្រមាថ ជាសាធារណៈ និងញុះញង់ ប៉ុន្តែនៅថ្ងៃទី១១ ខែកក្កដា លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។
តែយ៉ាងណា នៅថ្ងៃទី២៥ វិច្ឆិកា នេះ សមត្ថកិច្ចបានចាប់ខ្លួនលោក កង សារ៉ន ជាថ្មីទៀត ក្រោយលោកប្រកាសមិនគេចខ្លួន ខណៈតុលាការកាត់ទោសឱ្យគាត់ជាប់ពន្ធនាគារ ៣ឆ្នាំ។
លោក កង សារ៉ន ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ វិច្ឆិកា ដោយចាត់ទុកការកាត់ទោសឱ្យគាត់ជាប់ពន្ធនាគារថា ជាទង្វើដ៏អាក្រក់ លើអ្នកស្នេហាជាតិ និងបង្ហាញឱ្យឃើញថា អាជ្ញាធរមិនខ្វល់ខ្វាយពីបញ្ហាសង្គម៕
1 comment:
We are now living through a crucial history. We can clearly understand that under Yuon's puppet regime, right is wrong and wrong is right.
And Khmer patriots become Khmer traitors whereas Khmer traitors become Khmer patriots.
The process of swallowing Cambodia by the evil Vietnam through Ah Roleuy Hun Sen has been gone smoothly because Ah Hun Sen never hesitated to do anything to please his master Yuon. For instance, the signing of the 2005 supplemental treaty and the recent legalization of the illegal Vietnamese. In addition, millions of Vietnamese have become Khmer citizens via corruption by the officials.
Post a Comment