2023.11.12
អតីតអនុប្រធានគណបក្សភ្លើងទៀន ដែលទើបលាលែងពីតំណែង លោក រ៉ុង ឈុន សម្រេចបដិសេធទទួលយកតំណែងជាប្រធានគណបក្សកម្លាំងជាតិ ទោះបីជាអង្គសមាជសម្រេចបោះឆ្នោតជ្រើសតាំងលោកជាថ្នាក់ដឹកនាំកំពូលគណបក្សយ៉ាងណាក្ដី។
ការសម្រេចថយមួយជំហាននេះ ក្រោយពីក្រសួងមហាផ្ទៃព្រមានរំលាយគណបក្សនយោបាយណា ដែលទទួលលោក រ៉ុង ឈុន ចូលរួមជីវភាពនយោបាយជាមួយ ដែលមន្ត្រីរដ្ឋាភិបាលអះអាងថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ក្នុងការធ្វើនយោបាយ។
ក្រោយសម្រាក១៥នាទី អង្គសមាជបានសម្រេចជ្រើសតាំងអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក ស៊ុន ចន្ធី ជាប្រធានគណបក្ស និងលោក ជា មុនី ជាអនុប្រធាន។
លោក រ៉ុង ឈុន ជាអតីតសមាជិកគ.ជ.បកូតាគណបក្សសង្គ្រោះជាតិ និងជាប្រធានសហព័ន្ធសហជីពកម្ពុជា ហើយនិងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកតែងចេញមុខការពារបូរណភាពទឹកដីប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម រហូតលោកត្រូវបានតុលាការស្ថិតក្រោមបង្គាប់បញ្ជារបស់លោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារចំនួនពីរដង។ ចុងក្រោយតុលាការបានព្យួរទោសលោក រ៉ុង ឈុន ក្រោយឃុំឃាំងលោករយៈពេល ១៥ខែ លើសំណុំរឿងញុះញង់ករណីព្រំដែនវៀតណាម ដែលផ្ដន្ទាទោសលោក ២ឆ្នាំ។
1 comment:
Ah Kaun Kor Dauch Ah Chkuot AUV !! Ah Manet Kor Dauch Ah Sen !! Thauk Dauch Knear !!
Post a Comment