Sunday, 12 November 2023

លោក រ៉ុង ឈុន បដិសេធ​តួនាទី​ប្រធាន​គណបក្ស​កម្លាំងជាតិ ក្រោយ​ក្រសួង​មហាផ្ទៃ​ព្រមាន

 

ដោយ ថា ថៃ
2023.11.12
sharethis sharing button
លោក រ៉ុង ឈុន បដិសេធ​តួនាទី​ប្រធាន​គណបក្ស​កម្លាំងជាតិ ក្រោយ​ក្រសួង​មហាផ្ទៃ​ព្រមាន  
លោក រ៉ុង ឈុន ថ្លែង​នៅ​ក្នុង​សមាជ​គណបក្សកម្លាំងជាតិ នាខេត្ត​កំពង់ធំ នៅថ្ងៃទី១២ វិច្ឆិកា ២០២៣។
រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ

អតីត​អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​ទើប​លាលែង​ពី​តំណែង លោក រ៉ុង ឈុន សម្រេច​បដិសេធ​ទទួល​យក​តំណែង​ជា​ប្រធាន​គណបក្ស​កម្លាំងជាតិ ទោះបីជា​អង្គ​សមាជ​សម្រេច​បោះឆ្នោត​ជ្រើសតាំង​លោក​ជា​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​យ៉ាងណាក្ដី។

ការ​សម្រេច​ថយ​មួយ​ជំហាន​នេះ ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​ព្រមាន​រំលាយ​គណបក្ស​នយោបាយ​ណា ដែល​ទទួល​លោក រ៉ុង ឈុន ចូលរួម​ជីវភាព​នយោបាយ​ជាមួយ ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា លោក រ៉ុង ឈុន មិន​ទាន់​មាន​នីតិសម្បទា​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​នយោបាយ។

ក្រោយ​សម្រាក​១៥​នាទី អង្គ​សមាជ​បាន​​សម្រេច​ជ្រើស​តាំង​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន លោក ស៊ុន ចន្ធី ជា​ប្រធាន​គណបក្ស និង​លោក ជា មុនី ជា​អនុប្រធាន។

លោក រ៉ុង ឈុន ជា​អតីត​សមាជិក​គ..ប​កូតា​គណបក្ស​សង្គ្រោះជាតិ និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា ហើយ​និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។ លោក​តែង​ចេញ​មុខការ​ពារ​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម រហូត​លោក​ត្រូវ​បាន​តុលាការ​​ស្ថិត​ក្រោម​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​ដង។ ចុងក្រោយ​តុលាការ​បាន​ព្យួរ​ទោស​លោក រ៉ុង ឈុន ក្រោយ​ឃុំ​ឃាំង​លោក​រយៈពេល ១៥​ខែ លើ​សំណុំ​រឿង​ញុះញង់​ករណី​ព្រំដែន​វៀតណាម ដែល​ផ្ដន្ទាទោស​លោក ២​ឆ្នាំ។

1 comment:

Anonymous said...

Ah Kaun Kor Dauch Ah Chkuot AUV !! Ah Manet Kor Dauch Ah Sen !! Thauk Dauch Knear !!