Wednesday, 23 July 2025

ព្រះមហាក្សត្រចេញព្រះរាជក្រមដាក់ឱ្យប្រើច្បាប់ដកសញ្ជាតិខ្មែរ

Khmer Circle:  

Just like his father Sihanouk before him whose radio broadcast from Beijing calling on his "children" to rise up against the "traitorous" Lon Nol regime by joining the Khmer Rouge and their Viet Minh allies in the 1970s, Sihamoni is betraying his own people and conscience as nominal monarch of his country and people with his royal seals of approval to all these constitutional amendments and draconian measures aimed at silencing dissent and patriots. 

Treason his treason whatever the circumstances, especially, if the person and group committing it are doing so out of vested personal interests and well-being. It's hard for a true patriot to justify such 'odious' acts of complicity ['odious' is Sihanouk's word used to describe individuals he disdained] before the clear and imminent threat they pose to the nation's security and survival collectively.

The king himself maybe someone who 'reigns but does not rule' but he does not have to take part in the sanctioning and perpetuating of those acts that are inherently harmful or detrimental towards his own people/subjects. 

^^^  

ព្រះមហាក្សត្របានចេញព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញ ដែលត្រូវបានធ្វើវិសោធនកម្មសម្រាប់ដកសញ្ជាតិពលរដ្ឋខ្មែរ។ មន្ត្រីបក្សប្រឆាំងបានយល់ឃើញថា ច្បាប់នេះនឹងប្រើសម្រាប់ធ្វើបាបពលរដ្ឋនិងមន្ត្រីបក្សប្រឆាំងដែលហ៊ានរិះគន់ការដឹកនាំត្រកូល «ហ៊ុន» និងមិនមែនសម្រាប់ការពារប្រយោជន៍ជាតិឡើយ។

This pool photo taken and released on April 17, 2025 by Agence Kampuchea Presse (AKP) shows Cambodia's King Norodom Sihamoni (C) speaking during a dinner with China's President Xi Jinping (not pictured) at the Royal Palace in Phnom Penh.
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី អានព្រះរាជសារក្នុងពិធីជប់លៀងពេលល្ងាចជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ (AFP)

ច្បាប់​ធម្មនុញ្ញ​សម្រាប់​ដក​សញ្ជាតិ​ខ្មែរ ត្រូវ​បាន​ព្រះមហាក្សត្រ​យល់ព្រម​ដាក់​ឱ្យ​អនុវត្ត បន្ទាប់​ពី​រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា​បាន​ប្រើ​ពេល​មិន​ដល់​មួយ​ខែ​ក្នុង​ការ​ធ្វើ​វិសោធកម្ម តាម​បញ្ជា​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន។

អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន បាន​ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា​ថា ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​រឹតត្បិត​សិទ្ធិ​សេរីភាព​បន្ថែម​ទៀត លើ​ពលរដ្ឋ មន្ត្រី​អង្គការ​សង្គមស៊ីវិល និង​អ្នក​នយោបាយ​ប្រឆាំង កុំ​ឱ្យ​រិះគន់​ដល់​ការ​ដឹកនាំ​បែប​ជិះជាន់​របស់​ត្រកូល «ហ៊ុន»។

ខ្ញុំ​យល់​ថា ច្បាប់​នេះ​គឺ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង ពលរដ្ឋ​ខ្មែរ សង្គមស៊ីវិល យុវជន​បរិស្ថាន​ជាដើម។ យើង​ដឹង​ហើយ​កន្លង​មក មាន​ការ​ចោទ​មក​លើ​យុវជន​បរិស្ថាន​៥​នាក់ ថា​ជា​ជន​ក្បត់​ជាតិ ហើយ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​ជា​ជន​ក្បត់​ជាតិ ដូច្នេះ ជន​ក្បត់​ជាតិ​ពិត​ប្រាកដ​ដូច​ជា​លោក ហ៊ុន សែន កាត់​ទឹក​ដី​ឱ្យ​វៀតណាម​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ នឹង​មិន​ត្រូវ​បាន​គេ​ដក​ហូត​សញ្ជាតិ​ខ្មែរ​ពី​កំណើត​នោះ​ទេ​។

—  លោក អ៊ុំ សំអាន

 

ការ​លើកឡើង​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ដ​លេខា​លើ​ព្រះរាជក្រម​ចុះ​ថ្ងៃ​ទី១៥ ខែកក្កដា ប្រកាស​ឱ្យ​ប្រើ​មាត្រា​៣៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ មាន​ខ្លឹមសារ​ថា «​ពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​និរទេស ឬ​ចាប់​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ លើកលែង​តែ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ឯ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ។ ការ​ទទួល​សញ្ជាតិ​ខ្មែរ និង​ការ​បាត់​សញ្ជាតិ​ខ្មែរ ដោយ​រួម​ទាំង​ការ​ដក​សញ្ជាតិ ត្រូវ​កំណត់​ក្នុង​ច្បាប់​»។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ សិក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ នៅ​ថ្ងៃ​ទី២៧ ខែមិថុនា និង​២​សប្ដាហ៍​ក្រោយ​មក រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​និង​អនុម័ត​នៅ​ថ្ងៃ​ទី១១ ខែកក្កដា និង​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​យល់ព្រម​នៅ​ថ្ងៃ​ទី១៤ ខែកក្កដា។

លោក ហ៊ុន សែន បាន​ប្រកាស​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ ដើម្បី​ដក​សញ្ជាតិ​លើ​ពលរដ្ឋ​ខ្មែរ​ណា ដែល​គប់គិត​ជាមួយ​បរទេស​បំផ្លាញ​ខ្មែរ ដែល​ទំនង​លោក ហ៊ុន សែន ចង់​សំដៅ​ទៅ​ដល់​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី។

ក្រុមប្រឹក្សា​ជាតិ​តស៊ូ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី២០ ខែកក្កដា ស្នើ​ព្រះមហាក្សត្រ​កោះប្រជុំ​សមាជ​ប្រជាពលរដ្ឋ​ពិសេស​មួយ ដើម្បី​សួរ​យោបល់​ពលរដ្ឋ ជុំវិញ​ការ​កែ​រដ្ឋធម្មនុញ្ញ​ដក​សញ្ជាតិ​ខ្មែរ ពីព្រោះ​រដ្ឋសភា និង​ព្រឹទ្ធសភា​កើត​ចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា លែង​ជា​អ្នក​តំណាង​ស្របច្បាប់​ឱ្យ​ឆន្ទៈ​ពលរដ្ឋ​ទៀត​ហើយ។

មន្ត្រី​បក្ស​ប្រឆាំង និង​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​បាន​អះអាង​ថា បើទោះជា​លោក ហ៊ុន សែន ចង់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ក្ដី ក៏​ពួកគេ​មិន​ចុះញ៉ម​ឡើយ ហើយ​នៅ​តែ​ធ្វើ​សកម្មភាព​រឹត​តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា។ ជាមួយគ្នានេះ ពលរដ្ឋ​រស់​នៅ​ប្រទេស​កូរ៉េខាងត្បូង គ្រោង​លើក​គ្នា​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ចុង​ខែ​កក្កដា​នេះ ដើម្បី​ប្រឆាំង​នឹង​ច្បាប់​ដក​សញ្ជាតិ​របស់​លោក ហ៊ុន សែន៕

No comments: