Tuesday, 11 October 2016

លោក កែវ រ៉េមី ថា​អ្នកស្រី រ៉ូណា ស្មីត មិន​បាន​លើក​ករណី​វាយ​ដំ​លោក អំ សំអាត ក្នុង​កិច្ច​ប្រជុំ


Manekseka Sangkum: Just leave it to Sok Eysan to issue an official denial!


>>>

ដោយ ឡេង ម៉ាលី
2016-10-11

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​បិទ​ទ្វារ​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​បិទ​ទ្វារ​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
 RFA/Sorn Chanratha


អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជួប​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី នៅ​រសៀល​ថ្ងៃ​ទី​១១ តុលា ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក កែវ រ៉េមី ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​បិទ​ទ្វារ​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត ថា ភាគី​ទាំង​ពីរ​មិន​បាន​លើក​យក​ករណី​វាយ​ដំ​លោក អំ សំអាត មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) មក​ពិភាក្សា​ទេ។



ផ្ទុយ​ទៅ​វិញ លោក​បាន​លើក​ឡើង​អំពី​ប្រវត្តិសាស្ត្រ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម និង​គុណ​បំណាច់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​រំដោះ​ពលរដ្ឋ​កម្ពុជា ពី​របប​នោះ ហើយ​ជម្រាប​ជូន​អ្នកស្រី រ៉ណា ស្មីត ថា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ភាព​ធម្មតា មិន​មាន​បញ្ហា​អ្វី​ទេ៖ «ការ​រស់នៅ​សព្វថ្ងៃ គឺ​ប្រក្រតី។ អ៊ីចឹង​បាន​ជម្រាប​ជូន​គាត់ គាត់​ក៏​បាន​ឯកភាព ហើយ​យើង​ក៏​បាន​លើក​ថា ចំណុច​សំខាន់​បំផុត គឺ​សំណូមពរ​ទៅ​គាត់​វិញ ដោយសារ​អស់​ពេលវេលា សំណូមពរ​គាត់ សុំ​ឲ្យ​គាត់​ផ្ដល់​យុត្តិធម៌​ជូន​កម្ពុជា ដល់​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​ទៅ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស ហើយ​ជាពិសេស​សុំ​ឲ្យ​លោក​យល់​ថា ស្ថិរភាព​នយោបាយ សន្តិភាព គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស»។

ជំនួប​នេះ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក អំ សំអាត មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) រង​ការ​វាយ​ដំ​ដោយ​កង​សន្តិសុខ​រាជធានី​ភ្នំពេញ នៅ​ទិវា​សិទ្ធិ​លំនៅឋាន​កាល​ពី​ថ្ងៃ​ទី​១០ តុលា។

បន្ថែម​លើ​ចំណុច​ដែល​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មិន​មាន​បញ្ហា​អ្វី​នោះ លោក កែវ រ៉េមី បាន​ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នកស្រី រ៉ូណា ស្មីត ឲ្យ​ងាក​ទៅ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ដទៃ​វិញ ដូចជា​នៅ​ប្រទេស​កូឡុមប៊ី (Colombia) និង​ប្រទេស​ស៊ីរី (Syria) ជាដើម៖ «យើង​មាន​ការ​បារម្ភ​នៅ​ស៊ីរី។ ករណី​នៅ​ស៊ីរី ប្រជុំ​សន្តិសុខ​នៅ​អង្គការ​សហប្រជាជាតិ​ថ្មីៗ​នេះ​នៃ​មហា​អំណាច មាន​តាំង​ពី​រុស្ស៊ី អាមេរិក បារាំង ស្អី​ប៉ុន្មាន អឺរ៉ុប អី​ទាំង​ហ្នឹង អង់គ្លេស អត់​ត្រូវ​គ្នា​ទេ។ ប្រជាជន​ស៊ីរី គេ​កំពុង​តែ​រង់ចាំ​នូវ​ដំណោះស្រាយ ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ថ្មីៗ​នេះ គឺ​ស្មើ​នឹង​សូន្យ។ អ៊ីចឹង​យើង​ព្រួយ​បារម្ភ​ទាក់ទង​នឹង​បញ្ហា​នេះ»។

ផ្ទុយ​ទៅ​ពី​ប្រសាសន៍​លើក​ឡើង​របស់​លោក កែវ រ៉េមី អ្នកស្រី រ៉ូណា ស្មីត ថ្លែង​ឲ្យ​ដឹង​ថា អ្នកស្រី​ពិត​ជា​បាន​លើក​យក​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ទូទៅ​នៅ​កម្ពុជា មក​ពិភាក្សា​នៅ​ក្នុង​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល៖ «មាន​បញ្ហា​ជាច្រើន​ដែល​ជា​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​នានា ក្នុង​បេសកកម្ម​រហូត​មក​ដល់​ពេល​នេះ»។

អ្នកស្រី រ៉ូណា ស្មីត បន្ត​ថា ទោះ​បី​ជា​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ភាគី​ទាំង​ពីរ​មិន​បាន​លើក​អំពី​ករណី​វាយ​ដំ​លោក អំ សំអាត ដោយ​ជាក់លាក់​ក្ដី ប៉ុន្តែ​អ្នកស្រី​បាន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ជាទូទៅ​នៅ​កម្ពុជា មក​ពិភាក្សា។ កិច្ច​ពិភាក្សា​ភាគច្រើន គឺ​ផ្ដោត​លើ​ការ​រៀបចំ​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ត្រូវ​ដាក់​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ និង​ការ​ដាក់​ជូន​របាយការណ៍​ជា​ទៀងទាត់​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ និង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នានា អាច​វាយ​តម្លៃ​អំពី​ការ​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្ស ដូច​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ករណី​វាយ​ដំ​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​យក​ព័ត៌មាន​ក្រសួង​មហាផ្ទៃ និង​អ្នក​បឹងកក់​នៅ​ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១០ តុលា ត្រូវ​បាន​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី បញ្ជាក់​ថា លោក​នឹង​មិន​ធ្វើ​អន្តរាគមន៍​អ្វី​ទេ។ ប៉ុន្តែ​លោក​ផ្ដល់​ដំណោះស្រាយ​ថា អ្នក​រង​ការ​វាយ​ដំ​ទាំងនោះ អាច​ប្ដឹង​ទៅ​តុលាការ​បាន ហើយ​ថា ប្រសិន​បើ​មិន​មាន​មេធាវី ខាង​លោក​អាច​ជួយ​ផ្ដល់​បាន។

លោក កែវ រ៉េមី ថ្លែង​ទៀត​ថា លោក​មិន​មាន​បញ្ហា​អ្វី​ទេ ប្រសិន​បើ​អ្នកស្រី រ៉ូណា ស្មីត ដាក់​ករណី​វាយ​ដំ​នេះ​ក្នុង​របាយការណ៍​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា ទៅ​អង្គការ​សហប្រជាជាតិ​នោះ ព្រោះ​លោក​បាន​និយាយ​ពី​ការ​ពិត​នៅ​កម្ពុជា ហើយ៕

3 comments:

Anonymous said...

Why do they let Ah Nguyen Cao Ky aka Keo Remy represents Khmer authority?

Anonymous said...

Keo Remy is a really trouble maker. He tried to protect himself from what he has done to damage Cambodia and Khmer people as a whole. This idiot tries to get a way by having CPP's power and weapons to protect his ass. He knows that he is a real trouble maker. He is so shameful of himself.

Anonymous said...

This Keo Ramey knows full well he lied.
He had to do it to save his a*s !!!