Tuesday 28 March 2017

លោក ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ឈ្លោះ​និង​ជេរ​ប្រមាថ​គ្នា​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ


ដោយ ឡេង ម៉ាលី
2017-03-27

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ឈ្លោះ និង​ជេរ​ប្រមាថ​គ្នា​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​មក​ដល់​នៅ​ខែ​មេសា ខាង​មុខ​នេះ។ សារ​អំពាវនាវ​នេះ ត្រូវ​បាន​សាទរ​ដោយ​អ្នក​ស្រាវជ្រាវ​សន្តិភាព​នៅ​កម្ពុជា។

សារ​អំពាវនាវ​ពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​កុំ​ឲ្យ​ឈ្លោះ​ជេរ​ប្រមាថ​គ្នា ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ពី​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា ក្នុង​ពេល​ដែល​លោក​សម្ពោធ​អគារ​សិក្សា​ថ្មី​នៅ​ក្នុង​ខេត្ត​នេះ។



លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា រដូវ​ចូល​ឆ្នាំ ត្រូវ​ជា​រដូវ​សប្បាយ​រីករាយ មិន​មែន​ជា​រដូវ​ជេរ​បញ្ចោរ​គ្នា ហើយ​ក៏​ជា​ពេលវេលា​បន្ត​ទៅ​ដល់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ថ្មី​ដែរ៖ «ធ្វើ​យ៉ាង​ណា​ឲ្យ​បរិយាកាស​នៃ​ដំណើរការ​ទាំង​ការ​ចូល​ឆ្នាំ​សប្បាយ​រីករាយ និង​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិភាព សន្តិសុខ ដោយ​សេរី និង​យុត្តិធម៌ គ្មាន​ការ​គំរាម​កំហែង។ អំពាវនាវ​ឲ្យ​គ្រប់​បណ្ដា​បក្ស​នយោបាយ​ទាំងអស់ ធ្វើ​សកម្មភាព​ដោយ​គោរព​នូវ​ក្រម​សីលធម៌»។

ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ស្រប​គ្នា​នឹង​សារ​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ថ្លែង​ក្នុង​វគ្គ​ផ្សព្វផ្សាយ​ផ្ទៃ​ក្នុង​អំពី​គោល​នយោបាយ​អាទិភាព សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ខេត្ត​សៀមរាប កាល​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ដែរ។

លើ​ទំព័រ​ហ្វេសប៊ុក (facebook) របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៦ មីនា បាន​ស្រង់​ប្រសាសន៍​របស់​លោក ដែល​ថ្លែង​ក្នុង​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ផ្ទៃក្នុង​នោះ​ថា «បក្ស​លោក​ប្រកួត​គ្នា​លើ​គោល​នយោបាយ​នៃ​គណបក្ស​រៀងៗ​ខ្លួន ដើម្បី​បាន​ផល​ប្រយោជន៍​ទៅ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ សមាជិក​បក្ស​មិន​ត្រូវ​ប្រកួត​គ្នា​លើ​ពាក្យ​សម្ដី​អសុរោះ ដៀល​ត្មះ វាយ​ប្រហារ​ធ្វើ​ទុក្ខបុកម្នេញ បង្ក​ការ​ឈឺ​ចាប់​ឲ្យ​គ្នា​នោះ​ឡើយ ហើយ​ទុក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត​ជា​អ្នក​សម្រេច»។

ទន្ទឹម​គ្នា​នឹង​សារ​កុំ​ឲ្យ​អ្នក​នយោបាយ​ជេរ​ប្រមាថ​បន្តុះបង្អាប់​គ្នា​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​អំពាវនាវ​ដល់​អ្នក​នយោបាយ​យក​គំរូ​តាម​អ្នក​ឃោសនា​ពាណិជ្ជកម្ម ពេល​ដល់​រដូវ​កាល​ឃោសនា​នយោបាយ៖ «អ្នក​ឃោសនា​ពាណិជ្ជកម្ម គឺ​គ្រាន់​តែ​ឃោសនា​អំពី​ទំនិញ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ តែ​គេ​មិន​បាន​បន្តុះបង្អាប់​នូវ​ទំនិញ​អ្នក​ដទៃ​ទេ។ ការ​បន្តុះបង្អាប់​ទំនិញ​អ្នក​ដទៃ ឬ​បេក្ខជន​នៃ​បក្ស​ដទៃ វា​នឹង​នាំ​ទៅ​ដល់​ជម្លោះ​ចៀស​មិន​ផុត ព្រោះ​អ្នក​ទទួល​នូវ​ការ​ប្រមាថ អ្នក​ដែល​ទទួល​នូវ​ការ​ជេរ​លាប​ពណ៌ ពិត​ជា​គេ​មិន​សុខ​ចិត្ត ហើយ​គេ​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​គេ​ដើម្បី​ប្ដឹង។ ដូច្នេះ សង្ឃឹម​ថា​បក្ស​នយោបាយ​នានា ក៏ដូចជា​បេក្ខជន​ដែល​ឈរ​ឈ្មោះ ត្រូវ​គោរព​នូវ​ក្រម​សីលធម៌​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏ដូចជា​ច្បាប់​ស្ដីពី​បក្ស​នយោបាយ​ផង​ដែរ»។

សារ​អំពាវនាវ​របស់​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ ត្រូវ​បាន​សាទរ​ដោយ​អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍ និង​សន្តិភាព លោក ឆាំ ប៊ុនថេត ប៉ុន្តែ​លោក​ថ្លែង​ថា ទោះ​ជា​នៅ​ប្រទេស​ណា​ក៏ដោយ ដើម្បី​ឲ្យ​ពលរដ្ឋ​អនុវត្ត​បាន​តាម​ការ​អំពាវនាវ លុះត្រា​តែ​មេ​ដឹកនាំ​អនុវត្ត​ជា​គំរូ៖ «ខ្ញុំ​ថា​តាំង​ពី​យូរ​ហើយ មិន​មែន​ឥឡូវ​ទេ គឺ​គួរ​គណបក្ស​ទាំង​អស់​ហ្នឹង​ទុក​គ្នា​ជា​គូ​ប្រកួត​ប្រជែង មិន​មែន​ជា​ខ្មាំង​សត្រូវ​ទេ ហើយ​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​សម្ដី និង​កាយវិការ​អី​ក៏ដោយ ក៏​មាន​ការ​ទុក​ចិត្ត ទុក​ថ្លើម​កុំ​ឲ្យ​វា​ជ្រុលជ្រួស។ មក​ទល់​សព្វ​នេះ​ឃើញ​ថា វា​ជ្រុលជ្រួស​ប្រើ​ពាក្យ​អសុរោះ ឬ​ក៏​វិធានការ ផ្សេងៗ ទៀត ដែល​វា​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ»។

ដូច​គ្នា​នេះ​ដែរ អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ការ​មិន​ជេរ​ប្រមាថ​គ្នា​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត ជា​រឿង​ល្អ ដែល​គ្រប់​គណបក្ស​នយោបាយ​គួរ​តែ​អនុវត្ត៖ «ឧទាហរណ៍​ថា ឪពុក​គាត់​ថា "កុំ​ផឹក​ស្រា អត់​ល្អ​ទេ​កូន" តែ​ខ្លួន​ឯង​ស្រវឹង។ អា​ហ្នឹង​អត់​អាច​ទៅ​រួច​ទេ។ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ឲ្យ​សកម្មជន​នៅ​ខាង​ក្រោម​របស់​ខ្លួន​ហ្នឹង ឈប់​ជេរ​ប្រមាថ​គ្នា លុះត្រាតែ​យើង​ហ្នឹង ចាប់​ផ្ដើម​ធ្វើ​ខ្លួន ហើយ​ប្រើ​ពាក្យ​សម្ដី​បែប​ហ្នឹង​បាន​អាច​ទៅ​រួច។ បើ​មិន​អ៊ីចឹង​ទេ ការ​ជេរ​ប្រមាថ​គ្នា ហ្នឹង​មិន​ចប់​ទេ ហើយ​ពាក្យ​អស់​ហ្នឹង​ខ្ញុំ​ឮ​ច្រើន​ដង​ហើយ ទាំង​ខាង​ពី​បក្ស​កាន់​អំណាច​ខាង​បក្ស​ប្រឆាំង​ដូច​តែ​គ្នា។ ប៉ុន្តែ​ចប់​ពី​ហ្នឹង​ទៅ គាត់​លាប​ពណ៌​គ្នា គាត់​ជេរ​គ្នា​ដដែល។ សំខាន់​ពិសេស​វា​មិន​មែន​តែ​ជួយ​ការ​បោះឆ្នោត​ទេ ជួយ​ដល់​ការ​អភិវឌ្ឍ​ជាតិ ជួយ​ដល់​ការ​កសាង​សន្តិភាព​ជាតិ​ពេល​ណា​ដែល​យើង​ប្រើប្រាស់​ពាក្យ​សម្ដី​ត្រឹមត្រូវ ពេល​ណា​យើង​ចាប់​ផ្ដើម​ជជែក​គ្នា​ពី​រឿង​ការ​ដោះស្រាយ​បញ្ហា យើង​ចូលរួម​ជជែក​ដោយ​យោគយល់​គ្នា មិន​ដោយសារ​ការ​ជេរប្រមាថ​លាប​ពណ៌​គ្នា​នេះ គឺ​ជា​មូលដ្ឋានគ្រឹះ​ធំ​បំផុត​នៃ​សន្តិភាព»។

សារ​របស់​អ្នក​នយោបាយ​ដែល​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ពេល​កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា សមាជិក​គណបក្ស​នយោបាយ​តែង​បន្តុះបង្អាប់ ហើយ​ជេរ​ប្រមាថ​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​ចេញ​សារ​អំពាវនាវ​សុំ​កុំ​ឲ្យ​ជេរ​ប្រមាថ​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្ដី​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​រដូវ​កាល​ឃោសនា​នយោបាយ​របស់​គណបក្ស នឹង​មក​ដល់​នៅ​ដើម​ខែ​ឧសភា ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ​នេះ៕

3 comments:

Anonymous said...

OK Ah KWACK.

Ah CHAR KOR AH HUN SEN.

AH CHOR KOR AH HUN SEN.

AH CHEH (insult) KOR AH HUN SEN. AH MIN CHEH KOR AH HUN SEN.

Ah Kwack Hun Sen thought that he has successfully broken up the CNRP. Now, he pretends to play the role of a good guy by exhorting Khmer people to behave rationally.

Khmer people accept his appeal by voting his party CPP and him out in 2017 and 2018.

Enough is enough !! Your time to serve your master Yuon is up !!

Anonymous said...

Look at ah kwak's cronies behind him got so fuckingly bored they fall asleep.

Anonymous said...

Presently, Khmer people understand the danger posed by Yuon and its slave Hun Sen.

That's why Yuon's tricks are no longer working, and Khmer people still stayed united with the CNRP to vote Hun Sen out in 2018.

We should closely watch for the result of the 2017 election. If the CNRP gains a lot more commune chiefs than the 2012 election, Hun Sen - under Yuon's orders - will find a way to dissolve the CNRP. The battle should start from there, a nationwide peaceful demonstration condemning the autocratic regime of Hun Sen.

We must help the CNRP to OFFICIALLY win the 2018 election first. Otherwise, we have no means to stop Yuon occupation in Cambodia.