Monday, 8 January 2024

ទស្សនៈ​យុវជន​មួយចំនួន​ចំពោះ​ថ្ងៃ ​៧​ ​មករា

 

Khmer Circle

There should also be 'Ho Chiminh Trial Day' to mark that critical detail in recent history that more or less plunged Cambodia into the US-Vietnam conflict leading to the rise of the Vietnam-backed murderous KR movement.

Of course, some among you out there, especially, a handful pretentious 'specialists' on South East Asia, writing from far-flung places such as Hong Kong, Melbourne, and Bangkok etc. not to mention those academic cranks in Europe will say the "genocidal" regime as well as its present ruling successor - or misruling - one in the Hun regime have nothing to do with Hanoi or Vietnam... 

^^^ 

ដោយ យ៉ង ចាន់តារា
2024.01.07
sharethis sharing button
ទស្សនៈ​យុវជន​មួយចំនួន​ចំពោះ​ថ្ងៃ ​៧​ ​មករា  
ការ​ប្រារព្ធ​ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យជំនះ ៧ មករា ដែល​គណបក្ស​ប្រជាជនកម្ពុជា​​ធ្វើឡើងជារៀងរាល់ឆ្នាំ។ រូប៖ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៧ មករា​ ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
 

ក្រុម​យុវជន​មួយចំនួន​បង្ហាញ​ពី​ការ​យល់ឃើញ​ផ្សេងៗ​គ្នា​ចំពោះ​ការ​ប្រារព្ធ​ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យជំនះ ៧ មករា ដែល​គណបក្ស​កាន់​អំណាច តែង​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។ អ្នកខ្លះ​យល់​ថា ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​ទឹកដី​កម្ពុជា ដើម្បី​ចង់​បំផ្លាញ​ប្រជាពលរដ្ឋ​ខ្មែរ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ថា ការ​លើកឡើង​របស់​យុវជន​ទាំងនេះ​គឺ​មិន​យល់​ពី​ថ្ងៃ​៧ មករា និង​កើត​មិន​ទាន់​ជំនាន់​នោះ។

ប្រជាពលរដ្ឋ និង​យុវជន​មួយចំនួន​លើកឡើង​ថា ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម​ចូល​ឈ្លានពាន ខណៈ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ថ្ងៃ​៧ មករា ជា​ការ​រំដោះ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​គ្រប់គ្រង​របស់ ប៉ុល ពត។

សកម្មជន​សង្គម កញ្ញា ស្រ៊ន់ ស្រីល័ក្ខ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៦ ខែ​មករា ថា ថ្ងៃទី​៧ មករា មិនមែន​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ដឹងគុណ​វៀតណាម​នោះ​ទេ​។ កញ្ញា​បន្ត​ថា ប្រវត្តិសាស្ត្រ​ខ្មែរ​បាន​បង្ហាញ​អំពី​កងទ័ព​វៀតណាម​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​យ៉ាង​រង្គាល ជាពិសេស​ផែនការ «៥​ក​» របស់​វៀតណាម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​បាត់បង់​ជីវិត និង​និរាស​ព្រាត់ប្រាស​គ្រួសារ​។ កញ្ញា​បន្ថែម​ថា អ្នក​ដែល​ដឹងគុណ​បំណាច់​វៀតណាម​អាច​ជា​អ្នក​ទទួល​បាន​លាភ​សក្ការ​ពី​វៀតណាម។

កញ្ញា ស្រ៊ន់ ស្រីល័ក្ខ៖ «បើ​យើង​មើល​ពី​ប្រវត្តិសាស្ត្រ​មក​ឃើញ​តែ​វៀតណាម​ជិះជាន់​ខ្មែរ វៀតណាម​កាប់​សម្លាប់​ខ្មែរ​មាន​ទាំង​យក​ដី​ខ្មែរ ដូចជា​ខ្មែរ​កម្ពុជា​ក្រោម​អីហ្នឹង​បច្ចុប្បន្ន​ក៏​មិន​ទាន់​ល្អ​ការ​រស់នៅ​របស់​គាត់​ក៏​នៅ​មាន​ការ​គាបសង្កត់​ពី​ជនជាតិ​វៀតណាម​ដែរ ហើយ​មួយវិញទៀត​ការ​រស់នៅ​របស់​វៀតណាម វត្តមាន​វៀតណាម​នៅ​កម្ពុជា​យើង​បច្ចុប្បន្ន​ក៏​នៅតែ​មាន​ភាព​អវិជ្ជមាន​មួយ​ចំនួន​កើត​ឡើង​ដែរ អ៊ីចឹង​ខ្ញុំ​មិនដឹង​អរគុណ​វៀតណាម​ត្រង់​ចំណុច​ណា»

 

គណបក្ស​កាន់អំណាច​ចាត់ទុក​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ពិសេស ឬ​ហៅថា ជា​ថ្ងៃកំណើត​ទី​២ ដែល​ត្រូវ​បាន​រំដោះ​ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម​។ គណបក្ស​នេះ ក៏បាន​បញ្ចូល​ថ្ងៃ​៧ មករា ជា​ថ្ងៃ​បុណ្យជាតិ ហើយ​តែងតែ​រៀបចំ​ប្រារព្ធ​រំឭក​ខួប​ជា​ទ្រង់ទ្រាយ​ធំ​។ ទោះជា​យ៉ាងណា​មាន​ពលរដ្ឋ​មួយចំនួន​ហាក់​បង្ហាញ​ការ​មិន​ពេញ​ចំពោះ​រដ្ឋាភិបាល​ដែល​តែង​ឱ្យ​ពលរដ្ឋ​ខ្មែរ​និយាយ​អរគុណ​ដល់​វៀតណាម។

អ្នក​រត់​ម៉ូតូ​កង់​បី​នៅក្នុង​ក្រុង​សៀមរាប លោក ឆាយ រ័ត្ន ថ្លែង​ថា កាល​ពី​ឆ្នាំ​១៩៩៧ លោក​មាន​អាយុ​១៧​ឆ្នាំ ដែល​លោក​ក៏​ជា​ទាហាន​មួយ​រូប​ដែរ ។ ក៏ប៉ុន្តែ​លោក​យល់​ថា ថ្ងៃទី​៧ មករា គឺជា​ថ្ងៃ​កងទ័ព​វៀតណាម​ឈ្លាន​ទឹកដី​កម្ពុជា និង​មាន​ចេតនា​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។

លោក ឆាយ រ័ត្ន៖ «ចំពោះ​ថ្ងៃ​៧ មករា នេះ​វា​មិនមែន​ជា​ថ្ងៃ​ដឹងគុណ​មក​ជួយ​ខ្មែរ យើង​អី​ទេ អត់​មាន​ទេ គឺជា​ថ្ងៃ​ដែល​ខ្មែរ​យើង​ពោរពេញ​ទៅ​ដោយ​ការឈឺចាប់​ពោរពេញ​ទៅ​ដោយ​ទុក្ខវេទនា​ទាំង​ម៉ែឪ​ទាំង​គ្រួសារ​យើង​កន្លែង​មកវិញ​ដែល​យើង​ដឹងគុណ​បំផុត ហើយ​ខ្ញុំ​ក៏​សុំ​អំពាវនាវ​ដល់​បងប្អូន​យុវជន​ជំនាន់​ក្រោយ​ថា យើង​ដឹងគុណ​បំផុត​គឺ​នៅ​ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ដែល​ជា​ថ្ងៃ​បញ្ចប់សង្គ្រាម»

ទាក់ទង​ទៅ​នឹង​រឿង​នេះ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ពន្យល់​ថា ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព​គឺជា​ការ​សហការ​រវាង​ប្រទេស និង​ប្រទេស​ហើយ​ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពលរដ្ឋ​ដឹងគុណ​វៀតណាម​នោះ​មានន័យ​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​មាន​អធិបតេយ្យភាព​នោះ​ទេ។ លោក​បន្ត​ថា កងទ័ព​វៀតណាម​ចូល​មក​ទឹកដី​កម្ពុ​ជាជាង ៣​សែន​នាក់ ដែល​យក​លេស​រំដោះ​ពលរដ្ឋ​ខ្មែរ​ចេញពី​របប​ខ្មែរក្រហម គឺជា​ការ​ឈ្លានពាន និង​រំលោភ​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​បូរណភាព​ទឹកដី។

លោក ស្រ៊ុន ស្រ៊ន៖ «បើជា​ការរំលោភ​លុះត្រា​ណា​តែ​រំលោភច្បាប់​រំលោភច្បាប់​ទើប​រំលោភ​ពលរដ្ឋ រំលោភច្បាប់​ទើប​រំលោភ​ប្រទេស ក្បត់​ច្បាប់​ទើប​ក្បត់ជាតិ ដូច្នេះ​យើង​មាន​ទស្សនៈ​ខុសគ្នា​អ្នកខ្លះ​ថា​ថ្ងៃ​៧ មករា ជា​ថ្ងៃ​រំដោះ អ្នកខ្លះ​ថា ថ្ងៃ៧ មករា ជា​ថ្ងៃ​វៀតណាម​ចូល​ឈ្លានពាន​អាហ្នឹង​ជា​ទស្សនៈ​ផ្ទាល់ខ្លួន ប៉ុន្តែ​សម្រាប់​ខ្ញុំ​ថ្ងៃ​៧ មករា មិនមែន​ជា​ថ្ងៃ​រំដោះ​ទេ ពី​ព្រោះ​ខ្ញុំ​ជឿ​អង្គការ​សហប្រជាជាតិ​ដែល​ថ្កោលទោស​វៀតណាម​ថា ជា​មក​ឈ្លានពាន​ខ្មែរ អ៊ីចឹង​វៀតណាម​ឈ្លានពាន​ខ្មែរ ៧ មករា គឺជា​ថ្ងៃ​វៀតណាម​ឈ្លានពាន ស្រប​តាម​ច្បាប់​អង្គការ​សហប្រជាជាតិ»

ឆ្លើយតប​ចំពោះ​ការ​លើកឡើង​ទាំងនេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុក​ការ​លើកឡើង​របស់​យុវជន​ទាំងនោះ​ថា ជា​ក្មេង​កើត​មិនទាន់​ជំនាន់​មាន​សង្គ្រាម​មិន​យល់​ពី​ថ្ងៃ៧ មករា។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ដឹងគុណ​វៀតណាម និង​តម្កល់​គុណ​បំណាច់​នេះ​ទុក​នៅក្នុង​ចិត្ត។

7makara2.jpg
ការ​ប្រារព្ធ​ខួប​លើក​ទី​៤៥ នៃ​ទិវា​ជ័យជំនះ ៧ មករា ដែល​គណបក្ស​ប្រជាជនកម្ពុជា​​ធ្វើឡើងជារៀងរាល់ឆ្នាំ។ ទិដ្ឋភាព​នៅរាជធានីភ្នំពេញ នៅថ្ងៃទី៧ មករា​ ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

លោក សុខ ឥសាន៖ «ហើយ​ពេល​ជីវិត​យើង​ជិត​អស់ហ្នឹង​យើង​អំពាវនាវ​រក​ព្រះឥន្ទ ព្រះព្រហ្ម ទេវតា អ្នកមាន​បារមី អ្នកមាន​មហិទ្ធិឫទ្ធិ​មក​ជួយ​យើង​ឱ្យ​បាន​ទាន់​ពេល​វេលា ឥឡូវ​យើង​បាន​រួច​រស់​ហើយ​គ្រាន់តែ​យើង​ដឹងគុណ យើង​ដឹងគុណ ក៏ប៉ុន្តែ​ដឹងគុណ​មិនមែន​យើង​លក់​ក្បាល​ឱ្យ​គេ​ទេ»

ជុំវិញ​បញ្ហា​នេះ​អ្នក​សិក្សា​កិច្ចការ​សង្គម និង​នយោបាយ លោក ប៉ោ មករា មាន​ប្រសាសន៍​ថា កម្ពុជា​គួរតែ​បញ្ឈប់​ការ​ដឹង​គុណ​វៀតណាម​តទៅ​ទៀត ពីព្រោះ​កម្ពុជា​ក៏​មាន​គុណ​លើ​វៀតណាម​ដែរ នៅ​ពេល​នោះ កម្ពុជា​ផ្ដល់​ទឹកដី​ឱ្យ​កងទ័ព​វៀតណាម​ជើង​ឈរជើង​ប្រយុទ្ធ​ជាមួយ​វៀតណាម​ខាងត្បូង។ លោក​បន្ត​ថា ការ​បន្ត​ដឹងគុណ​វៀតណាម​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ផ្ទុយទៅវិញ​មានតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​យល់​ច្រឡំ​ថា កម្ពុជា​ជំពាក់​គុណ​វៀតណាម។

លោក ប៉ោ មករា៖ «ការ​ដឹងគុណ​នៅ​ថ្ងៃ​៧ មករា ក៏ដូចជា​ការ​លើក​ពី​វៀតណាម​នោះ ពីព្រោះ​កាលណា​យើង​ដឹងគុណ​ទៅ មានតែ​ឥទ្ធិពល​បរទេស​ឥទ្ធិពល​ប្រទេស​ជិតខាង វា​ជះ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ វា​កាន់​តែ​មាន​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គិត​តែ​ពី​ដឹងគុណ​គេ អ៊ីចឹង​ខ្លួនឯង​ធ្លាប់​ដឹងគុណ​គេ​គឺ​អត់​បាន​ដឹង​អ៊ីចឹង វា​អត់​មាន​ប្រយោជន៍​អ្វី​ទៅ​ដល់​យុវជន​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទេ»

យុវជន និង​អ្នកឃ្លាំមើល​សង្គម លើកឡើង​ថា បើ​ទោះ​បី​ជា​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប​ឃោរឃៅ អាវខ្មៅ ប៉ុល ពត ក្ដី​ក៏​ថ្ងៃ​នោះ ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម ចូល​ឈ្លានពាន​ប្រទេស​កម្ពុជា និង​ជា​ថ្ងៃ​ដែល​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ បាន​ធ្វើ​ធំ​ដឹកនាំ​ប្រទេស​ក្រោម​ការ​លើក​បន្តុប​ពី​វៀតណាម​។ ទំនងជា​ដោយសារតែ​មូលហេតុ​នេះ​ហើយ ទើប​គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​គ្រប់​វិធី​ដើម្បី​ការពារ​សមិទ្ធផល ៧ មករា នោះ៕

1 comment:

Anonymous said...

Yuon hurt and (fake) heal Khmer.