ដោយ អៀង សុខម៉ិញ ចុះផ្សាយនៅថ្ងៃ 03/04/2017
rfi
រូបថតបង្ហាញពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង កាលពីខែកក្កដា២០១៦ KNS / KCNA / AFP
ថតកម្មវិធីនេះទុក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានព្រលយពាក្យជាញយដងមកហើយ ថានឹងមិនបណ្តោយឱ្យកូរ៉េខាងជើង បន្តគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិកទៀតទេ។ យប់មិញ នៅក្នុងពេលផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មានFinancial Times លោកត្រាំបានអះអាងថា សហរដ្ឋអាមេរិកត្រៀមជាស្រេចនឹងចាត់ការលើកូរ៉េខាងជើង ជាឯកតោភាគីតែម្តង ទោះបីជាចិនមិនចូលរួមជាមួយក៏ដោយ។ តើនេះជាវិធីសាស្ត្រដាក់សម្ពាធលើចិនឬយ៉ាងណា ព្រោះថានៅព្រហស្បតិ៍-សុក្រសប្តាហ៍នេះ លោកត្រាំត្រូវទទួលជួបលោក ស៊ី ជីនពីង ប្រធានាធិបតីចិនផង។



