Sunday, 31 January 2021

អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន មិន​ពឹងផ្អែក​ប្រាក់ខែ​ត្រឹម​១០​លាន​រៀល​ទេ តែ​ពឹង​ផ្អែកលើ​អំពើពុករលួយ


ដោយ ខែ សុណង
2021-01-31
អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន មិន​ពឹងផ្អែក​ប្រាក់ខែ​ត្រឹម​១០​លាន​រៀល​ទេ តែ​ពឹង​ផ្អែកលើ​អំពើពុករលួយ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
 រូប​ពី​ហ្វេសប៊ុក



អ្នកឃ្លាំមើល​មួយ​ចំនួន សំដែង​មន្ទិល​សង្ស័យ​ថា តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ទ្រព្យសម្បត្តិ​មក​ពី​ណា ព្រោះ​ប្រាក់ខែ​លោក​ទទួល​បាន​តិច​ជាង បី​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​? ពួកគេ បង្ហាញ​ចម្ងល់​បែបនេះ ដោយសារតែ លោក ហ៊ុន សែន ប្រកាស​ថា លោក​មាន​ប្រាក់ខែ​ផ្លូវការ​ចំនួន​១០​លាន​រៀល ឬ​ប្រមាណ​២​ពាន់​៥​រយ (២.៥០០)​ដុល្លារ ហើយ​លោក​សម្រេច​កាត់​ប្រាក់ខែ​ទាំងស្រុង​សរុប​រយៈពេល​១៤​ខែ​ជូន​ក្រសួងសុខាភិបាល ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-១៩​។​

លោក ហ៊ុន សែន មាន​ប្រភព​ចេញ​ពី​ត្រកូល​អ្នកមាន​ជីវភាព​សាមញ្ញ​ធម្មតា​មួយ​ហើយ​បាន​បម្រើ​ការងារ​ជា​យោធា ឬ​មាន​អាជីព​ជា​មន្ត្រី​បម្រើ​សេវា​ធាណៈ​ពេញ​មួយ​ជីវិត​ដែល​បច្ចុប្បន្ន​នេះ​លោក មាន​ប្រាក់ខែ​បាន ១០​លាន​រៀល ប៉ុន្តែ​បើ​ពិនិត្យ​ទៅលើ​ទ្រព្យសម្បត្តិ និង​ជីវភាព​របស់​នៅ​របស់​លោក​សព្វថ្ងៃ​នេះ​វិញ ខុសគ្នា​សឹង​មិន​គួរ​ឱ្យ​ជឿ​។ សព្វថ្ងៃ​នេះ លោក ហ៊ុន សែន មាន​រហស្សនាម​ថា ជា​បុរស​ខ្លាំង ជានាយឧត្តមសេនីយ៍​ផុត​លេខ​ពាក់​ផ្កាយ​មាស​ប្រាំង​នៅ​លើ​ស្មា និង​នៅ​លើ​ដៃ​ពាក់​នាឡិកា​ប្រភេទ​ល្បីៗ មានតម្លៃ​រាប់​លាន​ដុល្លារ។

ករណី​នេះ បាន​បង្កើត​សំណួរ​ជាច្រើន​ថា តើ​លោក ហ៊ុន សែន បាន​លុយ​ពី​ប្រភព​ណា ទើប​ធ្វើ​ឱ្យ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​ក្នុង​ពេល​សព្វថ្ងៃ​នេះ រហូត​លោក​មិន​ត្រូវ​ការប្រាក់​បៀវត្ស ១០​លាន​រៀល​នោះ​រយៈពេល​ជាង​១​ឆ្នាំ ដោយ​សុខចិត្ត​កាត់​ឱ្យ​ក្រសួង​សុខាភិបាល ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ វិញ។

សម្ភាសន៍កសិករខ្មែរក្រោម រងគ្រោះដោយសារបញ្ហាដីធ្លី ជាមួយអាជ្ញាធរវៀតណាម នៅខ...

សាលាដំបូង​ក្រុង​ភ្នំពេញ​ជំនុំ​ជម្រះ​សំណុំរឿង​ឧបឃាត​លើ​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨នាក់​ផ្សេង​ទៀត


ដោយ ខែ សុណង
2021-01-30
លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ៨នាក់​ផ្សេង​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ២០១៩។
 រូប៖ សន ចាន់រដ្ឋា/RFA


សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សវនាការ​សំណុំរឿង​ឧបឃាត​ពាក់ព័ន្ធ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ៩នាក់ ដោយ​កំបាំង​មុខ​ជន​ជាប់​ចោទ នៅ​ថ្ងៃ​ទី២៩ មករា។ មេធាវី និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​សវនាការ​លើក​ឡើង​ថា អវត្តមាន​ជន​ជាប់​ចោទ​ក្នុង​សវនាការ​បែប​នេះ ប៉ះពាល់​ដល់​ការ​ទទួល​បាន​យុត្តិធម៌​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង​នោះ។

សវនាការ​លើ​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស​នេះ តុលាការ​បាន​កោះ​ហៅ​តំណាង​មន្រ្តី​ជាន់ខ្ពស់​នគរបាល​យុត្តិធម៌​មក​សាកសួរ និង​បង្ហាញ​ភស្តុតាង​ចោទ​ប្រកាន់។ ភស្តុតាង​ដាក់​បន្ទុក​លើ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នោះ គឺជា​វីដេអូ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​លោក សម រង្ស៊ី មាន​រយៈពេល​ជាង​ពីរ​ម៉ោង​កាលពី​ឆ្នាំ២០១៩ នៅ​ទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូស៊ែត សហរដ្ឋ​អាមេរិក។

មេធាវី​ការពារ​ក្ដី​ឱ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ សុគង់ ឱ្យ​ដឹង​ថា ក្នុង​វីដេអូ​នោះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ពី​ផែនការ​វិល​ចូល​ស្រុក​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ លោក​យល់​ថា អ្វី​ដែល​កូនក្ដី​លោក​ថ្លែង​នោះ មិនមែន​ជា​ការប្រព្រឹត្ត​បទល្មើស​ឡើយ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​ជជែក​ផ្ដល់​យោបល់​ អំពី​ផែនការ​យុទ្ធសាស្ត្រ​ក្នុងនាម​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង៖ «ធម្មតា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​សុទ្ធតែ​មាន​គណបក្ស​ប្រឆាំង និង​គណបក្ស​ស្រប​ហើយ​ការ​ពាក្យពេចន៍​សំដី​ក៏​មិន​ដូចគ្នា​ដែរ​តែ​មាន​ការ​ផ្ទុយគ្នា​ហើយ ប៉ុន្តែ​សំខាន់​ពាក្យ​សំដី​តើ​ទាក់ទង​នឹង​បទ​ចោទ​អត់​ ​បទ​ចោទ​ឧបឃាត​នៅ​ក្នុង​ធាតុផ្សំ​សំខាន់​គឺ ហិង្សា។ ប៉ុន្តែ​ពាក្យ​សំដី​មិនមែន​ជា​អំពើ​ហិង្សា​ទេ»។

តំណាងរាស្ត្រ​អាមេរិកាំង គ្រោង​ដាក់​សេចក្ដី​ព្រាង​ច្បាប់​កុំឲ្យ​អាមេរិក​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា


ដោយ មាន ឫទ្ធិ
2021-01-29
តំណាងរាស្ត្រ​អាមេរិកាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal)
រូប៖ សន ចាន់រដ្ឋា/RFA


តំណាងរាស្ត្រ​អាមេរិកាំង គ្រោង​ដាក់​សេចក្ដីព្រាង​ច្បាប់​ ស្នើ​កុំឲ្យ​រដ្ឋាភិបាល​អាមេរិក​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា។ ចំណាត់​ការ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋសភា​អាមេរិក នៅ​មិន​ទាន់​បន្ត​ផ្តល់​សុពលភាព​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដល់​កម្ពុជា​នៅ​ឡើយ ក្រោយ​ពី​បាន​ផុត​សុពលភាព​ទៅ​កាល​ពី​ចុងឆ្នាំ២០២០។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​ប្រតិកម្ម​ថា ចំណាត់​ការ​របស់​តំណាងរាស្ត្រ​អាមេរិកាំង​រូប​នេះ ហាក់​ដូច​ជា​កំពុង​មាន «គំនុំ» ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។

តំណាងរាស្ត្រ​អាមេរិកាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal) គូស​បញ្ជាក់​ថា រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ប្រវត្តិ​គ្រប់គ្រង​ប្រទេស​ដោយ​ការ​គៀប​សង្កត់ និង​អំពើ​ហិង្សា បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ព្រម​ទាំង​ការ​រម្លាយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង។ លោក​ប្រាប់​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី២៨ មករា​ថា លោក​កំពុង​ត្រៀម​រៀបចំ​ឡើងវិញ​ ដាក់​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី «ពាណិជ្ជកម្ម​កម្ពុជា» ឲ្យ​រដ្ឋសភា​អាមេរិក​បច្ចុប្បន្ន ពិនិត្យ​សើរើ​មើល​ឡើងវិញ​ ដើម្បី​កុំ​ឲ្យ​សហរដ្ឋអាមេរិក​បន្ត​ផ្តល់​ប្រព័ន្ធ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា។

លោក អាលែន ឡូវែនថល (Alan Lowenthal) គឺ​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​សភា​តំណាង​រាស្ត្រ​​អាមេរិក​​ស្ដីពី​បញ្ហា​កម្ពុជា (Congressional Cambodia Caucus-CCC)។ លោក​អះអាង​ដូច្នេះ​ស្រប​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដែល​អាមេរិក​ផ្តល់​ឲ្យ​កម្ពុជា បាន​ផុត​សុពលភាព​កាល​ពី​ចុង​ឆ្នាំ២០២០។ គិត​រហូត​មកទល់​ពេលនេះ រដ្ឋសភា​អាមេរិក​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​បន្ត​ឲ្យ​នៅ​ឡើយ។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ឲ្យ​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ អាច​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដោយ​ពុំ​ចាំបាច់​បង់​ពន្ធ។

Saturday, 30 January 2021

As lèse majesté cases soar, what does this tell us about the Thai state?


Khmer Circle

One can't really blame ultra-Conservatives and the generals-turned-politicians in Thailand for using the monarchy as their shield in the name of national security and lese majeste but, in Cambodia even former Maoists and Khmer Rouge communists are resorting to the same pretexts! 

Did't they once vow to eradicate feudalism and its social division systems which the monarchy itself exemplifies and perpetuates? So, unlike ancient times the people are living under "constitutional monarchs" these days and, therefore, their 'subjects' are expected to show them unconditional reverence irrespective of their personal excesses or to what ends their symbolism and presence are being used by those new-born 'royalists' with the guns?   

🔼🔼🔼

Analysis

Thailand has seen a surge in lèse majesté cases as the government cracks down on the blossoming pro-democracy movement. But not just a new tactic by current military-affiliated rulers, opposition voices have long been cast as a national security issue in the kingdom

Written By: Mark S. Cogan
Globe
January 29, 2021

Thai protester Jatuporn Saeoueng, dressed in Thai royal costume, arrives to acknowledge lese majeste charges at a police station in Bangkok on 17 December. Photo: EPA-EFE/Narong Sangnak

As long as the monarchy and lèse majesté are viewed in terms of national security, no attempt to pressure the government to comply with international law will be successful

The number of recent lèse majesté cases in Thailand have soared to near 60, as prominent former Future Forward Party leader Thanathorn Juangroongruangkit and a retired former civil servant made headlines over the past week. 

Thanathorn’s lèse majesté case came after the 42-year-old auto parts billionaire ran a live broadcast that questioned the capacity of the King Maha Vajiralongkorn-owned Siam BioScience in producing coronavirus vaccines in Thailand. The allegations stem from Thanathorn’s suggestion that the Thai government should not base its entire Covid-19 vaccine strategy on a biopharmaceutical company that had limited experience in vaccine making. The lèse majesté charge and a Computer Crime Act violation were both filed by the Ministry of Digital Economy and Society on January 20.

65-year-old Anchan Preelert, who was found guilty on 29 counts of violating Thailand’s draconian Article 112, was originally sentenced to 87 years, but as is custom, the sentence was reduced by half because she pled guilty to the charges. Anchan posted audio clips from a podcast to both Facebook and YouTube with comments that were deemed critical of the Thai monarchy.

ប្រពន្ធ​លោក កាក់ កុម្ភារ ថា​សន្តិសុខ​តុលាការ ផ្ដាច់​មនោសញ្ចេតនា​លោកស្រី​ពី​ប្តី


ដោយ មួង ណារ៉េត
2021-01-29 rfa
ប្រពន្ធ​លោក កាក់ កុម្ភារ ថា​សន្តិសុខ​តុលាការ ផ្ដាច់​មនោសញ្ចេតនា​លោកស្រី​ពី​ប្តី 

(រូប​ឆ្វេង) ដែល​ជា​ភរិយា​លោក កាក់ កុ​ម្ភារ។
Photo Provided


ប្រពន្ធ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពុង​ជំនុំជម្រះ​ក្ដី​ករណី​ចោទប្រកាន់​ពី​បទ​ញុះញង់​នោះ​ថា សន្តិសុខ​តុលាការ តាម​ធ្វើទុក្ខបុកម្នេញ​លោកស្រី និង​ផ្ដាច់​មនោសញ្ចេតនា​លោកស្រី មិន​ឱ្យ​បង្ហាញ​ភា​ពស្និទ្ធស្នាល និង​នឹករលឹក​ប្តី ពេល​ជួប​ក្នុង​សវនាការ។

លោកស្រី ព្រំ ចន្ថា ដែល​ជា​ភរិយា​លោក កាក់ កុ​ម្ភារ កាលពី​លើក​មុនៗ មិនដែល​ត្រូវ​បាន​តុលាការ​អនុញ្ញាត ឱ្យ​ចូល​ទៅ​ស្ដាប់​សវនាការ​ជំនុំជម្រះ​ក្ដី ក្នុង​សំណុំរឿង​ចោទប្រកាន់​ប្តី​របស់​លោកស្រី​នោះ​ឡើយ បើ​ទោះ​បី​ជា​ច្បាប់​កំណត់​ថា សវនាការ​ត្រូវ​បើក​ជា​សាធារណៈ និង​ក្រុម​គ្រួសារ​របស់​ជនជាប់ចោទ មាន​សិទ្ធិ​ចូល​ស្ដាប់​សវនាការ​ទាំងនោះ​ក្ដី។

Understanding what's driving coronavirus mutations | COVID-19 Special

អ្នកវិភាគថា លោក ហ៊ុន សែន បានចាត់ទុកកម្ពុជាជាទឹកដីរបស់គ្រួសារគាត់

From the 60 Minutes archives: Alexey Navalny

Inside Putin's Secret $1 Billion Mansion

តើរដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន ក្នុងអាណត្តិទី៦នេះ អនុវត្តច្បាប់ ឬ...

 

Khmer Circle: This is actually a common practice in the country. He wouldn't be the only person staying on beyond official retirement age. Hor Nam-hong was FM until recently when he could barely walked and only after widespread criticism and ridicule! Cvil servants' official age and date of birth details can also be altered to fit official requirements - with a bribe. 

 

លោកកឹម សុខា អះអាងថា អាមេរិកទទួលស្គាល់គុណតម្លៃការងារសិទ្ធិមនុស្ស និងប្រជា...

US offers Taiwan support after Chinese military incursions | DW News

With a Gift of Art, a Daughter Honors, if Not Absolves, Her Father


Douglas Latchford, a scholar of Khmer antiquities who was accused of trafficking in looted artifacts, bequeathed his world-class collection to his daughter. She has returned it to Cambodia.


A bronze seated male deity from around the 11th century is part of the collection assembled by Douglas Latchford that is being returned to Cambodia.Credit...Matthew Hollow, via Royal Government of Cambodia


By Tom Mashberg
Jan. 29, 2021
NYT

Nawapan Kriangsak found out as a young girl that running in her father’s apartment was forbidden. Her father, Douglas A.J. Latchford, was perhaps the world’s leading collector of Cambodian antiquities and every corner of his apartment in Bangkok featured a statue of a Khmer deity too valuable to risk to horseplay.

When she went to bed as a child, Ms. Kriangsak said in an interview, the brooding stone faces would haunt her. “Daddy,” she would tell him, “they walk at night.”

Last summer, when her father died at 88, they all became hers — 125 works that make up what is said to be the greatest private collection of artifacts from Cambodia’s 1,000-year-old Khmer Dynasty.

But Ms. Kriangsak also inherited a disquieting legacy.

Mr. Latchford was not only a recognized scholar of Khmer antiquity, he was also someone who had been accused of having trafficked for decades in looted artifacts.

Cambodia’s deputy prime minister, and Douglas Latchford, right, at the National Museum of Cambodia in Phnom Penh. Mr. Latchford's expansive collection of artifacts will be housed in a new museum to be built near the national museum. 


កម្ពុជា​បន្ត​ជាប់​លេខ​អាក្រក់​ជាង​ប្រទេស​នានា​ក្នុង​តំបន់ និង​លើ​ពិភពលោក​ខាង​ពុករលួយ


ដោយ មាន ឫទ្ធិ
2021-01-29
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
RFA


កម្ពុជា​នៅតែ​បន្ត​ជាប់​ចំណាត់ថ្នាក់​អាក្រក់​ជាង​ប្រទេស​នានា​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក ខាង​ប្រព្រឹត្តិ​អំពើពុករលួយ​។ សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០២០ ទើប​នឹង​ចេញផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា ក្នុង​ចំណោម ១៨០​ប្រទេស​នៅ​ទូទាំង​ពិភពលោក កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុងចំណោម ២០​ប្រទេស​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ​ខ្លាំង​ជាង​គេ​បំផុត​។ សន្ទស្សន៍​ប្រចាំ​ឆ្នាំ​២០២០​ដដែល បង្ហាញ​ថា កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី​១៦០ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន ១៨០។

នៅ​ក្នុង​តំបន់​អាស៊ាន កម្ពុជា គឺជា​ប្រទេស​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ​ខ្លាំង​ជាងគេ ពោល​គឺ​អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា វៀតណាម (Vietnam) និង​ឡាវ (Laos) ទៅ​ទៀត​។ របាយការណ៍​បង្ហាញ​ថា កម្ពុជា ទទួល​បាន ២១​ពិន្ទុ លើ​ពិន្ទុ​ប្រសើរ​បំផុត ១០០​ពិន្ទុ​។ ពិន្ទុ​របស់​កម្ពុជា​នេះ កើន​ឡើង ឬ​ប្រសើរ​បានតែ ១​ពិន្ទុ ប៉ុណ្ណោះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​បន្ត​ទទួល​បាន​ពិន្ទុ​ទាប​ក្នុង​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នេះ បង្ហាញ​ពី​កង្វះខាត​ជា​លក្ខណៈ​នយោបាយ និង​ស្ថាប័ន​ដែល​ចាក់​ឬស​នៅ​ក្នុង​ប្រទេស​នេះ​។ លោក​ថា ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ អំពើពុករលួយ​កាន់តែ​បង្ក​ការ​គំរាមកំហែង​ទ្វេដង​ចំពោះ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ចំណូល​ទាប​។ លោក​ពន្យល់​ថា ពិន្ទុ​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នេះ បង្ហាញ​ថា កម្ពុជា នៅ​មាន​បញ្ហា​សំខាន់​ជាច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ និង​ធ្វើ​កំណែ​ទម្រង់​។ រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​ឆ្លើយតប​នឹង​របាយការណ៍​ស្តីពី​អំពើពុករលួយ​នេះ​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​២៨ មករា៕

សាច់​ញាតិ​យុវជន​មាតា​ធម្មជាតិ និង​យុវជន​ខ្មែរ​ថាវរៈ បួងសួង​នៅ​ព្រះ​អង្គ​ទេព សុំ​ឲ្យ​តុលាការ​ដោះ​លែង​គ្រួសារ​ពួក​គេ​វិញ


ដោយ មាន ឫទ្ធិ
2021-01-28
ក្រុម​ស្ត្រី​ដែល​ជា​សាច់​ញាតិ​យុវជន​មាតា​ធម្មជាតិ និង​យុវជន​ខ្មែរ​ថាវរៈ បួងសួង​ព្រះ​អង្គ​ទេព នា​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០២១ ដើម្បី​សុំ​ឲ្យ​តុលាការ​ដោះ​លែង​គ្រួសារ​ពួក​គាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។
រូប៖ លោកស្រី ប៉ាត់ រស្មី


សាច់​ញាតិ​យុវជន​មាតា​ធម្មជាតិ និង​យុវជន​ខ្មែរ​ថាវរៈ បួងសួង​នៅ​មុខ​ព្រះ​អង្គ​ទេព ខេត្ត​សៀមរាប ដើម្បី​សុំ​ឲ្យ​តុលាការ​ដោះ​លែង​គ្រួសារ​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់ថា នេះ​ជា​សិទ្ធិ​របស់​ពួកគេ​ដែល​ជឿ​ជាក់​លើ​វត្ថុ​ស័ក្ដិសិទ្ធិ​ថា នឹង​អាច​ជួយ​ឲ្យ​សាច់​ញាតិ​របស់​ពួក​គេ​មាន​សេរី​ភាព​ឆាប់ៗ។

ក្រុម​ស្ត្រី​ដែល​ជា​សាច់​ញាតិ​របស់​យុវជន​ទាំង​នោះ បាន​យក​កម្រង​ផ្កា រូបថត និង​មាន​សរសេរ​ឈ្មោះ​យុវជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាំង​នោះ លើ​ក្រដាស​ស​តូច​មួយ អុជ​ធូប​បន់​ស្រន់​សុំ​ឲ្យ​តុលាការ​ដោះ​លែង​ពួក​គេ។ ការ​បន់ស្រន់​នេះ គឺ​នៅ​ចំ​ថ្ងៃ​មាឃបូជា ដែល​ជា​ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​មួយ​ផង​ដែរ។

ប្រពន្ធ​សកម្មជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ឲ្យ​ដឹង​ថា លោកស្រី​មាន​ជំនឿ​ថា ទឹក​ដី​កេរ្តិ៍​ដំណែល​ដ៏​ស័ក្ដិសិទ្ធិ​មួយ​នេះ នឹង​អាច​ជួយ​ឲ្យ​ប្ដី​លោកស្រី​មាន​សេរីភាព​ឡើង​វិញ។ លោកស្រី​បន្ត​ថា លោកស្រី​ពុំ​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នោះ​ទេ ដោយ​សារ​តុលា​ការ​មួយ​នេះ ពុំ​មាន​ភាព​ឯករាជ្យ​ឡើយ៖ «ថ្ងៃ​នេះ ជា​ថ្ងៃ​បុណ្យ​មាឃ​បូជា អ៊ីចឹង​ខ្ញុំ​បាន​មក​បួង​សួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​នៅ​អង្គរ​តូច​ហ្នឹង​ឲ្យ​ជួយ​ថែរក្សា​ប្ដី​ខ្ញុំ​ក៏​ដូច​ជា​អ្នកទោស​មនសិការ​ទាំង​អស់​ហ្នឹង ហើយ​ក៏​បន់​ស្រន់​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិ​ឲ្យ​តុលាការ​ហ្នឹង​ដោះលែង​ពួកគាត់​ឆាប់ៗ»។

អ្នក​ជំនាញ​ថា ល្មម​ដែល​អាមេរិក​លើក​ពី​បញ្ហា​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មក​និយាយ មុន​បន្ត​GSP


ដោយ មាន ឫទ្ធិ
2021-01-29
លោក​នាយករដ្ខមន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក


អ្នក​ជំនាញ​លើកឡើង​ថា ដល់ពេល​វេលា​ហើយ​ដែល​សមាជិកសភា​អាមេរិក លើក​យក​បញ្ហា​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មក​និយាយ មុននឹង​សម្រេច​បន្ត​ផ្ដល់​សុពលភាព​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា​។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​គូស​បញ្ជាក់​ថា គណបក្ស​នេះ មិន​ចង់​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​នេះ​ឡើយ។

គិត​រហូត​មក​ទល់​ពេល​នេះ សហរដ្ឋអាមេរិក​នៅ​ពុំ​ទាន់​បន្ត​ផ្ដល់​សុពលភាព​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា​នៅឡើយ​ទេ ក្រោយ​ប្រព័ន្ធ​នេះ​បាន​ផុត​សុពលភាព​កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ​។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ឱ្យ​កម្ពុជា ដែល​ជា​ប្រទេស​ក្រីក្រ អាច​នាំចេញ​ទំនិញ​មួយ​ចំនួន​ទៅកាន់​សហរដ្ឋអាមេរិក ដោយ​ពុំ​ចាំបាច់​បង់ពន្ធ។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល យល់ថា ដល់ពេល​វេលា​ហើយ​ដែល​សមាជិក​តំណាងរាស្ត្រ​នៃ​រដ្ឋសភា និង​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក លើក​យក​បញ្ហា​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ មក​និយាយ​ជាមួយ​នឹង​សេត​វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក និង​ក្រសួងការបរទេស​អាមេរិក មុននឹង​សម្រេច​បន្ត​ផ្ដល់​សុពលភាព​ឱ្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​នេះ​ដល់​កម្ពុជា​តទៅ​ទៀត​។ សាស្ត្រាចារ្យ​កិច្ចការ​ពិភពលោក និង​ការទូត​រូប​នេះ ថា កម្ពុជា​បាន​អួតអាង​ពី​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ដ៏​សម្បើម​ជាមួយ​សហរដ្ឋអាមេរិក ដោយសារតែ​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ ក៏ប៉ុន្តែ លោក​ព្រមាន​ថា អ្វីៗ​អស់ទាំង​នេះ អាច​នឹង​ត្រូវ​បាត់បង់​នា​ពេល​អនាគត ប្រសិនបើ​កម្ពុជា​នៅតែ​ពន្យាត​ពេល​មិន​ព្រម​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ។

Friday, 29 January 2021

Kremlin critic Alexei Navalny denounces “blatantly illegal detention” at...

Downstream Neighbors Suffer After China Holds Back Mekong Water

Navalny: 'We Will Never Allow Our Country To Be Stolen From Us'

A Parting Shot From the Communist Party

May be an illustration


As U.S. President Joe Biden was being sworn in, China announced visa bans targeting outgoing Secretary of State Mike Pompeo and 27 other top Trump administration officials, accusing them of interference in its internal affairs, in a move seen as payback for Washington’s sanction on Chinse officials over rights abuses in Xinjiang and Hong Kong.

Navalny against Putin: Who will win the Russian showdown | To The Point

មន្ត្រី​សង្គម​ស៊ីវិល​មិន​ជឿ​លើ​ការ​អួតអាង​ដែល​ថា សេដ្ឋកិច្ច​កម្ពុជា​២០២០​ទទួល​បាន​កំណើន​ប្រសើរ​ជាង​ការ​រំពឹង​ទុក


ដោយ មាន ឫទ្ធិ
2021-01-28
រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្ដីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៦ នា​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA


មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ កន្លងទៅ ទទួល​បាន​កំណើន​ជាង -៣% ប្រសើរ​ជាង​ការ​រំពឹងទុក​។ មន្ត្រី​រូប​នោះ គូស​បញ្ជាក់​ថា ការណ៍​ដែល​កំណើន​សេដ្ឋកិច្ច​មិន​ធ្លាក់​ចុះ​ទាប​ជាង​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​បាន​អន្តរាគមន៍​ទាន់​ពេល​វេលា​។ ក៏ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ការ​លើកឡើង​នេះ គឺជា​ការ​អួតអាង ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​រាប់មិនអស់។

បើ​ទោះ​បី​ជា​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ទទួលរង​នូវ​ការ​ដាំ​ក្បាល​ចុះ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយសារ​វិបត្តិ​ផ្ទួនៗ​ក៏ដោយ ក៏​ហេតុការណ៍​នេះ មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ឈប់​និយាយ​ល្អ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ឡើយ។ កំណើន​សេដ្ឋកិច្ច​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន​ក្នុង​រង្វង់ ៧% ហើយ​ពេលនេះ ធ្លាក់​ចុះ​រហូតដល់​ជាង -៣% ឯណោះ ត្រូវ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច បកស្រាយ​ថា កម្ពុជា​នៅតែ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក ឬ​ព្យាករណ៍​ពីមុន។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ មាន​ភាព​ប្រសើរ​ជាង​ប្រទេសជិតខាង​ក្នុង​តំបន់​រួមមាន ម៉ាឡេស៊ី (Malaysia) និង​សិង្ហបុរី (Singapore) ទៅទៀត​៖ «​ដូច្នេះ សេដ្ឋកិច្ច​យើង​ធ្វើ​បាន​ល្អ​មែនទែន​។ កំណើន​យើង ៣,១% អ្វីដែល​គ្រោង​នឹង​ធ្លាក់​ដល់ ៥% មក​នៅ ៣,១% ដោយសារ​អន្តរាគមន៍​។ UNDP គាត់​ថា គាត់​ធ្វើ impact assessments តាម​ម៉ូឌែល​របស់​គាត់ គាត់​គិត​ថា សេដ្ឋកិច្ច​របស់​កម្ពុជា បើ​អត់​មាន​អន្តរាគមន៍ ហើយ​អន្តរាគមន៍​មាន​ប្រសិទ្ធភាព​ដូច​នេះ​ទេ កំណើន​យើង​មកដល់​ថ្ងៃ​នេះ អាច​ធ្លាក់​ដល់ -៤,១%​។ ប៉ុន្តែ ដោយសារតែ​អន្តរាគមន៍​របស់​យើង​មាន​ប្រសិទ្ធភាព ដក​តែ ៣,១% ទេ​។ លេខ ៣,១% ជា​លេខ​កណ្ដាល​របស់​អាស៊ាន​។ អាស៊ាន -៣,៣% ហើយ​យើង -៣,១%​។ យើង​ជា​ប្រទេស​មួយ​ដែល exposure ធំ​ជាងគេ​ទៅ​ក្រៅ យើង​ធ្លាក់​តិច​ជាងគេ​។ យើង​កុំ​និយាយ​វៀតណាម​ជាពិសេស ប៉ុន្តែ​បើ​យើង​មើល​ថៃ មើល​សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វិញ គឺ​ធ្លាក់​ខ្លាំង​ជាង​យើង»។

ទូត​អាមេរិក​ថា ការ​ពន្យារ​រឿង​ក្តី បង្កើត​ភាព​អយុត្តិធម៌​សម្រាប់​លោក កឹម សុខា


ដោយ សុជីវី
2021-01-28
លោក ប៉ាទ្រីក ម័រហ៊្វី (Patrick Murphy) ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ជួប​សំណេះសំណាល​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្ទះ​របស់​លោក ថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា


ឯក​អគ្គ​រដ្ឋ​ទូត​​​សហរដ្ឋ​អាមេរិក​ ចេញមុខ​រិះគន់​ចំៗ ចំពោះ​អាជ្ញាធរ​កម្ពុជា ដែល​​ផ្អឹប​ទុក​សំណុំ​រឿង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ដោយ​មិន​កំណត់​ពេល​សវនាការ។ មន្ត្រី​របប​ក្រុង​ភ្នំពេញ​ឆ្លើយ​តប​ថា នេះ​ជា​សំណុំ​រឿង​ឧក្រិដ្ឋ ដែល​មិន​អាច​ជម្រះ​ក្នុង​រយៈពេល​ខ្លី​បាន​នោះ​ទេ។ អ្នក​វិភា​គ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ឆ្លើយតប​ជា​វិជ្ជមាន ចំពោះ​កង្វល់​របស់​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ទាំង​ឡាយ​នៅ​ពេល​ខាង​មុខ។

តំណាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បន្ត​ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ផ្តល់​សិទ្ធិ​ធ្វើ​​នយោបាយ​ដល់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ឡើងវិញ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក លោក ប៉ាទ្រីក ម័រហ៊្វី (Patrick Murphy) បាន​ទៅ​ជួប​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដល់​គេហដ្ឋាន នៅ​ថ្ងៃ​ទី២៨ មករា ក្រោយ​ពេល​សហរដ្ឋ​អាមេរិក​មាន​ប្រធានាធិបតី​ថ្មី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក ចូ បៃឌិន (Joe Biden)។

លោក ប៉ាទ្រីក ម័រហ្វី បាន​គូស​បញ្ជាក់​នៅ​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) ថា សហរដ្ឋ​អាមេរិក​ចង់​ឃើញ​លោក កឹម សុខា ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចូល​រួម​នៅ​ក្នុង​ដំណើរការ​នយោបាយ​បាន​ដូច​ដើម​ឡើង​វិញ។ លោក ប៉ាទ្រីក ម័រហ៊្វី មាន​ប្រសាសន៍​ភ្ជាប់​ទៅ​នឹង​រឿង​ក្តី​លោក កឹម សុខា ដែល​តុលាការ​ផ្អឹប​ទុក​នោះ​ថា យុត្តិធម៌​ដែល​យឺតយ៉ាវ​ មាន​ន័យ​ស្មើនឹង​គ្មាន​យុត្តិធម៌​យ៉ាង​ដូច្នេះ​ដែរ។

Thursday, 28 January 2021

European Parliament Calls For Release of Political Prisoners in Vietnam, Cites Dashed Hopes in Trade Deal


Khmer Circle: The EU cannot possibly do any worse by stop sleep-walking into bailing out authoritarian regimes like Vietnam who treat human lives with contempt.

🔼🔼🔼

By Richard Finney
2021-01-26
The EU Parliament is shown in session in a July 16, 2019 photo.
AP

“These serious violations exist. They existed before, and they will exist in the future. Therefore, I ask for the suspension of EVFTA and all preferential trade agreements with Vietnam,”


The European Parliament is demanding the immediate release in Vietnam of three journalists jailed this month on anti-state charges, calling respect for freedom of expression an essential element of a free trade agreement signed between the EU and Vietnam in 2019.

“Parliament calls on the Vietnamese government to immediately and unconditionally release human rights defenders Pham Chi Dung, Nguyen Tuong Thuy and Le Huu Minh Tuan, as well as all others detained and sentenced in the country for merely exercising their right to freedom of expression,” the European Parliament said in a Jan. 21 statement.

“Respect for human rights constitutes a key foundation of the bilateral relations between Vietnam and the EU and is an essential element of the EU-Vietnam Free Trade Agreement,” the Parliament said in a resolution approved by lawmakers with 592 votes in favor, 32 against, and 58 abstentions.

“Parliament calls on all involved parties to make use of the existing EU-Vietnam agreements to improve the human rights situation in the country,” the Parliament said.

តុលាការ​ក្រុង​ភ្នំពេញ​គ្រោង​ជម្រះ​ក្តី​សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ


ដោយ សន ចាន់រដ្ឋា
2021-01-27
(ពី​ឆ្វេង) កញ្ញា ភួន កែវ​រស្មី កញ្ញា ឡុង គន្ធា និង​លោក ថុន រដ្ឋា យុវជន​មាតា​ធម្មជាតិ ដែល​អាជ្ញាធរ​ឃាត់​ខ្លួន កាលពី​ថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ២០២០។
រូប​៖ ហ្វេសប៊ុក


សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​លើក​យក​សំណុំរឿង​សកម្មជន​មាតា​ធម្មជាតិ​ទៅ​ជំនុំជម្រះ នៅ​ចុងខែ​កុម្ភៈ​ខាងមុខ​។ មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​នេះ ពីព្រោះ​សកម្មជន​ទាំងនោះ​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ។

តុលាការក្​រុង​ភ្នំពេញ​នឹង​បើកសវនាការ​សំណុំរឿង​យុវជន​មាតា​ធម្មជាតិ ​៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ បន្ទាប់ពី​ឃុំខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង ៥​ខែ។ សំណុំ​រឿង​នេះ​មាន​ជនជាប់ចោទ​ ២​នាក់​ទៀត ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ គឺ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) និង​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ជា គន្ធីន ដែល​ធ្លាប់​បង្ហាញមុខ​ក្នុង​វីដេអូ​របស់​ក្រុម​មាតា​ធម្មជាតិ​ ទាក់ទង​នឹង​ការ​លុប​បឹង​តាមោក។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​ពួកគេ​ទាំង ​៥នាក់​ ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​​សន្តិសុខ​សង្គម ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ២​ឆ្នាំ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ដែល​ជា​ជនជាតិ​អេស្ប៉ាញ (Spanish) លោក អាឡិច ចាត់​ទុក​ការ​ចោទប្រកាន់​លើ​រូបលោក និង​សកម្មជន​ដទៃ​ទៀត​នេះ​ថា ​ជា​ការ​គំរាមកំហែង និង​បំបាក់​ស្មារតី​អ្នក​ការពារ​បរិស្ថាន ឱ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​។ លោក​អះអាង​ថា យុទ្ធសាស្ត្រ​បែបនេះ​របស់​របប​លោក ហ៊ុន សែន នឹង​មិន​ជោគជ័យ​​នោះ​​ទេ ពីព្រោះ​លោក និង​សកម្មជន​ដទៃ​ទៀត នឹង​មិន​បោះបង់ចោល​សកម្មភាព​ត​ស៊ូ​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នោះ​ឡើយ៖ «​តាំងពី​ឆ្នាំ​២០១៥ គេ​ចាប់​យើង​បី​ដង។ ក្រោយពី​ចាប់​រយៈពេល​មួយ​ខែ ឬ​ពីរ​ខែ គឺ​ស្ងាត់​មែន​។ ផុត​ពីរ​ខែ បី​ខែ ចាប់ផ្ដើម​រស់​ឡើងវិញ ហើយ​មនុស្ស​ដែល​ចង់​ចូលរួម​ជាមួយ​យើង គឺ​ច្រើនជាង​មុន​។ អ៊ីចឹង​ឆ្លើយ​សំណួរ​ដោយ​ខ្លី គឺ​មិន​អាច​បំបាក់​ស្មារតី​របស់​មាតា​ធម្មជាតិ​បានទេ​។ ផ្ទុយទៅវិញ ការ​ចាប់​យើង​ដោយ​អំពើ​ចិត្ត ធ្វើ​ឱ្យ​យើង​មាន​ស្មារតី​កាន់តែ​ខ្លាំង ហើយ​ធ្វើ​ឱ្យ​ឥទ្ធិពល​របស់​មាតា​ធម្ម​ជាតិ​កាន់តែ​ខ្លាំង»។

ក្រសួង​កំពុង​ស៊ើបអង្កេត​សំណុំរឿង​បង្ខាំង​មនុស្ស​ជំរិត​ទារ​ប្រាក់​ពាក់ព័ន្ធ​ស្នងការ​រង​ខេត្ត​តាកែវ និង​បក្ខពួក


ដោយ ខែ សុណង
2021-01-27
rfa

ក្រសួងមហាផ្ទៃ​នៅតែ​បន្ត​ដំណើរការ ស៊ើបអង្កេត​សំណុំរឿង​បង្ខាំង​មនុស្ស ដើម្បី​ជំរិត​ទារ​ប្រាក់ ២០​ម៉ឺន​ដុល្លារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មេ​ប៉ូលិស​ជាន់ខ្ពស់​ខេត្ត​តាកែវ និង​បក្ខពួក​។ អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​នេះ​ដោយ​ឯករាជ្យ ព្រោះ​ជា​បទល្មើស​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។

មន្ត្រី​ជំនាញ​កំពុង​បន្ត​ស៊ើបអង្កេត​សំណុំរឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ដើម្បី​ជំរិត​ទារ​ប្រាក់ ដែល​ពាក់ព័ន្ធ​នឹង​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ លោក ហ៊ិន សុខខេង ដោយ​យកចិត្តទុកដាក់​។​

អគ្គាធិការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ លោក ឯម វិចិត្រ ថ្លែង​ថា មន្ត្រី​ជំនាញ​កំពុង​បន្ត​បេសកកម្ម​ស៊ើបអង្កេត​នៅឡើយ នៅ​ថ្ងៃទី២៧ មករា​នេះ ដូច្នេះ​លោក​មិន​ទាន់​អាច​ប្រាប់​ពី​លទ្ធផល​បាន​ទេ​។ លោក​សន្យា​ថា នៅ​ពេល​ស៊ើបអង្កេត​រួចរាល់ ក្រសួងមហាផ្ទៃ​នឹង​មាន​សេចក្តី​ជូនដំណឹង​លម្អិត​មួយ ដោយ​បង្ហាញ​ពី​លទ្ធ​នៃ​ការស៊ើបអង្កេត​ករណី​នេះ៖ «​ស៊ើបអង្កេត​ខ្ញុំ​ម៉េច​ដឹង​ថា ពេល​ណា​ត្រូវ​ចប់ ព្រោះ​ស៊ើបអង្កេត​។ បាទ​យើង​កំពុង​ធ្វើ​ការ ពេលណា​ចប់ យើង​នឹង​មាន​សេចក្ដី​ជូនដំណឹង»។

The weaponisation of the Cambodian justice system must stop


The Cambodian government continues to persecute members of the opposition who criticise its corrupt policies.

Mu Sochua is the Deputy Leader of the Cambodia National Rescue Party.

27 Jan 2021
Aljazeera


Cambodian police officers stand guard in front of the Phnom Penh Municipal Court during a hearing of opposition leader Kem Sokha, the head of the dissolved Cambodia National Rescue Party, in Phnom Penh on January 16, 2020 [File: Heng Sinith/AP Photo]


On January 17, I made my second attempt to return to my country, Cambodia, where I have been summoned to stand trial on treason charges. Like the first time I tried to travel back home in 2019, this time, too, the Cambodian authorities refused to issue me a visa.

I am one of more than 100 members of the Cambodia National Rescue Party (CNRP) who stand accused of incitement to commit a felony and conspiring to commit treason. The government, which initiated the lawsuit against us, refused to revalidate the passports of nine of us so we can return and defend ourselves in court.

I left my country in 2017, after our president, Kem Sokha, was detained and I was informed that my arrest too was imminent; others followed suit. Our documents were cancelled last year and we have not been able to obtain a visa to return home on the foreign passports we have.

A government spokesperson told Radio Free Asia that we are not welcome in Cambodia and that we will “have to find [a] way to enter Cambodia” on our own.

Cambodia’s population increases by 16% to over 15M


Annual growth rate fall credited to ‘successful implementation of National Population Policy’

Riyaz ul Khaliq   |
27.01.2021
ANKARA


Cambodia has registered a population growth of nearly 16% in a decade since 2008 with the kingdom’s population hitting 15 million.

Interior Minister Sar Kheng said: “The final [census] results on March 3, 2019, [showed] there are 15.5 million Cambodians, an increase of 16% from 13.4 million people in 2008,” daily Phnom Penh Post reported on Wednesday.

He added that the annual growth rate stood at 1.4% for 2019.

“The growth rate dropped from 1.5% in 2008,” he added, crediting it to “successful implementation of the National Population Policy and efforts to better educate the public about the use of birth control and family planning.”

Kheng, who is also the chairman of the National Committee for the General Population Census, said: “More than 50,000 census officials had contacted 3.5 million families to gather information across the country.”

Russian police raid Alexei Navalny's home and offices | DW News

លោក ហ៊ុន ម៉ានីថា គណបក្សប្រជាជនកម្ពុជា ជាបក្សដែលកើតចេញពីប្រជាពលរដ្ឋ

by Khmer Circle


Almost entirely forgotten and rarely mentioned even when looking at the origins and foundations of the current CPP ["Cambodian People's Party"] was a political party in opposition under Sihanouk's "Popular Socialist Community Party" regime - The Sangkum Reastr Niyum - named "The Pracheachun" party ["The People's Party"] set up to gain a formal foothold within Sihanouk's pseudo-parliamentary framework. This political outlet was clearly one - but, not the only one - forerunner of the present CPP created and initiated with the sole intent to subvert and undermine the Sangkum's unchallenged presence among the Cambodian masses. 

The Pracheachun's real aim was not to make any realistic parliamentary headway at the ballot box - which was improbable given Sihanouk's autocratic hold on power at the time which was not dissimilair to Hun Sen's grip on power today - but to gain access to the Khmer people's eyes and ears through propaganda and sedition. Sound familiar? The Vietnamese who have always viewed Cambodia as their legitimate sphere of influence knew how to turn a stable situation into a more volatile, chaotic one that they could then manipulate and exploit to their winning advantage. The Pracheachun itself might have withered away in name and its parliamentary foothold lost, thanks to Sihanouk's refusal to share power and his persecution of the Left, in particular, as well as any other parties beside his but, certainly not its active personnel and fifth-column elements who would eventually swell the underground rebel movement and its 'revolutionary cells" throughout the country, set up for such a scenario. 

Ironically, it was also Sihanouk who provided his former adversaries with the decisive advantage when in the wake of his overthrow he opted to embrace them as his new comrades and allies in his bid for a return to his political throne and to avenge his overthrow. 

We would also witness a similair situation in the seventies when Pol Pot's mass purges led to defections of large numbers of his own regime's underlings and henchmen into the arms of the Vietnamese; individuals who would later be installed in power and eventually call themselves: "The Cambodian People's Party"...    

🔺🔺🔺
    

អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​របប​ភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​អន្តរជាតិ


ដោយ មាន ឫទ្ធិ
2021-01-27 rfa
លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន។
រូប​ពី​ហ្វេសប៊ុក


ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ប្រញាប់​គិតគូរ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឱ្យ​បាន​មុន​ការបោះឆ្នោត​ខាងមុខ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​។ ការ​អំពាវនាវ​បែបនេះ កើត​មាន​ឡើង បន្ទាប់​ពី​សហគមន៍​អន្តរជាតិ ជាពិសេស សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នៅតែ​បញ្ជាក់​ជំហរ​ចង់​ឱ្យ​កម្ពុជា​មាន​ឯកភាព​ជាតិ និង​ដំណោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​បន្ត​ទទួល​បាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ។

អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​លើកឡើង​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​គិតគូរ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជាពិសេស​ដោះស្រាយ​វិបត្តិ​នយោបាយ​ទេ នោះ​ទណ្ឌកម្ម​ពី​អន្តរជាតិ​នឹង​ធ្លាក់​មក​ជា​បន្តបន្ទាប់ ទាំង​ទៅលើ​រដ្ឋាភិបាល​ជា​រួម និង​មន្ត្រី​ជាន់ខ្ពស់​ជា​លក្ខណៈ​បុគ្គល។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា កត់សម្គាល់​ថា មក​ដល់​ពេល​នេះ វិបត្តិ​នយោបាយ​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ជាហេតុ​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅតែ​យ៉ាប់យ៉ឺន​។ លោក​ព្រួយបារម្ភ​ថា បើ​ស្ថានភាព​បែបនេះ​នៅតែ​បន្ត នោះ​កម្ពុជា​នឹង​រង​សម្ពាធ និង​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ដោះស្រាយ​វិបត្តិ​នយោបាយ និង​បញ្ហា​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​២០២៣ ខាងមុខ៖ «រដ្ឋាភិបាល​យើង​គួរតែ​រូតរះ​ក្នុង​ការ​ធ្វើ​ម៉េច​រក​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ សម្របសម្រួល​បញ្ហា​នយោបាយ​ហ្នឹង​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឈាន​ទៅ​បង្ហាញ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ មើល​ឃើញ​អំពី​ការ​លើក​កម្ពស់​សេរីភាព និង​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​ឱ្យ​បាន​ត្រឹមត្រូវ យុត្តិធម៌ ដើម្បី​បង្ហាញ​ទៅដល់​សហគមន៍​អន្តរជាតិ​ហ្នឹង ដើម្បី​ឱ្យ​គេ​មាន​ជំនឿ​លើ​រដ្ឋាភិបាល​យើង​ឡើងវិញ»។

អ្នកវិភាគនយោបាយថា ការបរិច្ចាគថវិការបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ជាល្បិចប្រ...

បទល្មើសព្រៃឈើបន្តកើតមាននៅខេត្តមណ្ឌលគិរី

Wednesday, 27 January 2021

លោក សុខ ទូច ព្រមានចាត់វិធានការចំពោះក្រុមអ្នកកាប់ឈើនៅតំបន់អភិរក្ស

Cambodian Opposition Leader Should Push for a Speedier Trial, Analysts Say


by Khmer Circle

Whilst his mid-night arrest had failed - critics might say, disconcertingly - to be followed by any incident of due peaceful protests on the streets against that unjust arrest, Kem Sokha's continued refusal or failure to organise such protests - not only over his own restricted personal and political freedom of movement, but also the current state of persecution of scores of his own opposition party's supporters and activists - is just as baffling. He should at least call upon his own loyalists and followers of his former HR party to stage their protests in public, if only to highlight the worsening trend in civil and political rights infringements in the country. Mounting mass protests and demonstrations against political repression and official corruption wouldn't be out of vogue in today's world.

Of course, by some critics' disingenuous reading and reasoning, these scores of innocent victims now being made to languish in jails - and will likely continue to pile up there - are inevitable "victims" of their exiled leaders' incitement and agitation! Yet, Sokha's own determination and personal "sacrifice" involved in his chosen decision "to remain with the Cambodian people and supporters in the country" may be an honourable gesture in principle, but only so long as this gesture will have yielded fruitful outcomes at some pertinent stage in the foreseeable future. Fruitful outcomes for public good, that is.

🔼🔼🔼        

Rights groups critical of police for failed investigations into assaults on CNRP members.

2021-01-25
EU Ambassador Carmen Moreno visits CNRP leader Kem Sokha at his residence in Phnom Penh, Cambodia, Jan. 25, 2021.
Kem Sokha's Facebook Page


Watchdogs and political analysts are calling on the leader of Cambodia’s banned main opposition party to push for a faster trial in an effort to solve political deadlock so the country can move on, the analysts told RFA.

Cambodia’s Supreme Court dissolved the opposition Cambodia National Rescue Party (CNRP) in November 2017, two months after the arrest of party leader and co-founder Kem Sokha for his role in an alleged scheme to topple Prime Minister Hun Sen with the help of the U.S. government.

His trial began on Jan. 15, 2020 but was suspended in March on the pretext of the coronavirus pandemic, and Hun Sen has hinted that it may not resume for years, and may not conclude until 2024, long after the next election cycle.

Though no longer under de-facto house arrest, Kem Sokha remains under judicial supervision pending the outcome of his trial, and must refrain from engaging in political activities within Cambodia, though he recently met with the ambassador from the European Union. Political analysts say that he should return to political life anyway.

“As a politician, he should do political activities when he has a chance,” political science expert Ek Sobvannara told RFA’s Khmer Service.

“Normally when a political opponent is being pressured by another and he does not fight to stand up, the pressure only intensifies. But if he stands up against the pressure, the public and the international community will see this and demand his freedom. But if he does nothing, nobody will pay attention to him,” he said.

អតីតមន្ត្រីបក្សសង្គ្រោះជាតិថា ការបើកបក្សថ្មីដើម្បីដោះស្រាយវិបត្តិនយោបាយ


Khmer Circle: What does this report have to do with its headline about a "former CNRP official..."?! Did we miss something here?

មេឃុំ​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង​ម្នាក់ ត្រូវ​តុលាការ​កោះ​ហៅ​ចូលរួម​សវនាការ​ពី​បទ​ញុះញង់


ដោយ ជី វិតា
2021-01-25
រូបភាព​មន្ត្រី​នគរបាល​ស្រុក​ស្អាង យក​ដីកា​កោះ​ហៅលោក លឿង សារុន ​មេ​ឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្ទះ​របស់​លោក នៅ​ឃុំ​ទឹក​វិល​ ស្រុក​ស្អាង ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២១។
រូបថត​ពី​ហ្វេសប៊ុក​លោក លឿង សារុន

មេ​ឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល ចេញ​ដីកា​កោះ​ឲ្យ ចូលរួម​សវនាការ​លើ​អង្គ​សេចក្ដី​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​នៅដើម​ខែ​ក្រោយ ​ខណៈ​លោក ​មិន​ដែល​បាន​ដឹង​អំពី​ការ​ចោទប្រកាន់​កាលពី​មុន​មក​នោះ​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស មើល​ឃើញ​ថា ការ​ចេញ​ដីកា​កោះហៅ​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ គឺ​ជា​រឿង​នយោបាយ​ដូច​ករណី​កន្លង​មក។

មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ទឹក​វិល ស្រុក​ស្អាង ​លោក ​លឿង សារុន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ មករា​ថា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក ឯក ស៊ុនរស្មី បាន ចេញ​ដីកា​កោះ​លោក ឲ្យ​ចូលរួម​សវនាការ នៅ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ​ខាងមុខ ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ លោក ​លឿន សារុន បន្ត​ថា លោក​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​សុខៗ ស្រាប់តែ​ប៉ូលិស​ពីរ​នាក់​ជិះ​ម៉ូតូ​យក​ដីកា​កោះហៅ​នេះ​ឲ្យ​លោក​ដល់​ផ្ទះ ទាំង​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទាល់​តែ​សោះ។ លោក​បញ្ជាក់​ថា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ​មក​ លោក​មិន​ដែល​បាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទេ ហើយ​ក៏​មិន​ដែល​បាន​ដឹង​ថា លោក​ជាប់ចោទ​ពី​បទ​ញុះញង់​នេះ​តាំង​ពី​មុន​ដែរ ព្រោះ​ប៉ូលិស និង​មន្ត្រី​តុលាការ ​មិន​ដែល​ហៅ​លោក​ទៅ​សាកសួរ​ឬ​បង្ហាញ​ភស្តុតាង​ម្ដង​ណា​ឡើយ៖ «ស្ងាត់ៗ ទៅ​ជា​អ៊ីចឹង ខ្ញុំ​មិន​យល់​សាច់​រឿង​ដែរ។ ឧទាហរណ៍​ថា បើ​ខ្លួន​ឯង កន្លង​មក បាន​ធ្វើ​សកម្មភាព​អី​ផ្សេងៗ បាន​ចុះ​ទៅ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ​កៀរគរ​ប្រមូល​ផ្ដុំ ថា​អ៊ីចេះ ថា​អ៊ីចុះ​អី អា​ហ្នឹង​វា​សកម្មភាព​របស់​យើង យើង​ដឹង​ខ្លួន​ឯង ប៉ុន្តែដោយឡែក៣ឆ្នាំជាងមកនេះ ពេល​ដែល​គេ​រំលាយ​បក្ស ហើយ​កៅអី​របស់​ខ្ញុំ​ត្រូវ​គេ​យក​បាត់​ទៅ ហើយ​ខ្ញុំ​ទៅ​ជា​ពលរដ្ឋ​ធម្មតា​មិន ដែល​ធ្វើ​សកម្មភាព​អី​សោះ ហើយ​ស្ងាត់ៗ ស្រាប់​តែ​មាន​ដីកា​កោះ​ហៅ​អ៊ីចឹង ឆ្ងល់​ដែរ។ ខ្ញុំ​មិន​យល់»។

អាជ្ញាធរ​របស់​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ


ដោយ ហេង រស្មី
2021-01-26
លោកស្រី ខន ទន់ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០២១។
 រូប៖ ហ្វេសប៊ុកលោកស្រី ខន ទន់

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ស្ត្រី​ថ្ងៃ​សុក្រ និង​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ នៅ​ខេត្ត​ត្បូង​ឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី២៦ មករា ក្រោម​បទចោទ​ញុះញង់។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ ថា ជា​ការ​ធ្វើ​បំភិតបំភ័យ និង​បិទ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់។

អ្នកគាំទ្រគណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គឺ​លោក​ស្រី ខន ទន់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៦ មករា។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ស្រី​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកា​របស់​តុលាការ​ខេត្ត​ត្បូងឃ្មុំ ប៉ុន្តែ​លោក​មិន​បញ្ជាក់​អំពី​សកម្មភាព​ដែល​លោក​ស្រី ខន ទន់ បាន​ប្រព្រឹត្ត​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​នោះ​ទេ៖ «គេ​ចោទ​អីចឹង។ ខ្ញុំ​អនុវត្ត​តាម​ដីកា​តុលាការ គេ​មាន​នីតិវិធី​ប៉ុន្មាន​រឿង​មក​ហើយ។ គេ​ចេញ​ដីកា​មក​ឱ្យ​អនុវត្ត យើង​អនុវត្ត​ដីកា​ទេ។ សួរ​បញ្ជាក់​អីចឹង អត់​ទទួល​បាន​ទេ»។

ទោះ​ជា​យ៉ាង​ណា​កូន​ប្រុស​របស់​លោក​ស្រី ខន ទន់ គឺ​លោក ស៊ាង ឆៃយ៉ា ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​អយុត្តិធម៌​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ព្រោះ​ម្ដាយ​របស់​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។ លោក​បន្ថែម​ថា ម្ដាយ​របស់​លោក​បាន​រត់​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ហើយ​មក​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​រាជធានី​ភ្នំពេញ​ជា​មួយ​លោក​ប្រមាណ ២០ថ្ងៃ​មក​ហើយ៖ «ប្រហែល​ជា​ម៉ោង ១១ ម៉ែ​ខ្ញុំ​គាត់​ទាក់​ទង​មក​ខ្ញុំ។ បើ​តាម​ខ្ញុំ​ដឹង​ប្រហែល​ជា​ទាក់​ទង​រឿង​នយោបាយ ដោយសារ​តែ​គាត់​ចេញ​មុខ​ទាមទារ​ដោះលែង​មនុស្ស ដែល​គេ​ចាប់​នោះ។ ខ្ញុំ​គិត​ថា មិន​មែន​ជា​រឿង​យុត្តិធម៌​ទេ ព្រោះ​អី​គាត់​អត់​មាន​កំហុស​អី​ត្រូវ​ជាប់​ទោស​ទេ។ ខ្ញុំ​ចង់​គេ​ជួយ​រក​យុត្តិធម៌ ដើម្បី​ទាមទារ​ឱ្យ​ការ​ដោះលែង​ម្ដាយ​ខ្ញុំ​មក​វិញ»។

Tuesday, 26 January 2021

អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​​លោក កឹម សុខា ថា គួរ​ធ្វើ​សកម្ម​ភាព​បន្ថែម​ខ្លះ​ទៀត ដើម្បី​ឱ្យ​មាន​​ដំណោះស្រាយ​នយោបាយ


ដោយ សន ចាន់រដ្ឋា
2021-01-25
(ឆ្វេង) អ្នកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​គេហដ្ឋាន​របស់​លោក ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុក​លោក កឹម សុខា

អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ​ថា គួរ​ធ្វើ​សកម្មភាព​បន្ថែម ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ។ ឆ្លើយ​តប​ការ​លើកឡើង​នេះ មន្ត្រី​ជំនិត​លោក កឹម សុខា អះអាង​ថា លោក កឹម សុខា កំពុង​មមាញឹក​ធ្វើ​ការងារ​ការ​ទូត ដើម្បី​ឱ្យ​គណបក្ស​ប្រឆាំង អាច​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ ខាង​មុខ​នេះ។

អ្នកវិភាគ និង​អ្នក​ឃ្លាំមើល​សង្គម​ព្រួយ​បារម្ភ​ថា បើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា នៅ​តែ​គោរព​បម្រាម​នយោបាយ​របស់​តុលាការ​នឹង​មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ បាន​ទេ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណរ៉ា យល់​ថា លោក កឹម សុខា គឺ​ជា​អ្នក​នយោបាយ ដូច្នេះ​គួរតែ​សកម្មភាព​នូវ​នយោបាយ។ លោក​បញ្ចេញ​ទស្សនៈ​ថា អ្វី​ដែល​លោក កឹម សុខា អាច​ធ្វើ​នៅ​ពេលនេះ​គឺ​ជំរុញ​ទៅ​តុលាការ​ឱ្យ​បន្ត​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំរឿង​របស់​លោក។ ទោះ​យ៉ាង​ណា​លោក​ថា បើ​តុលាការ​មិនទាន់​ដំណើរ​ក្ដី​នេះ​ទេ លោក កឹម សុខា ក៏​គួរ​ធ្វើសកម្មភាព​នយោបាយ​មួយ​ចំនួន​ទៀត ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ត្រូវ​សកម្ម​ក្នុង​ការ​ជួប​បណ្ដា​ទូត​នានា។ អ្នក​ឃ្លាំមើល​រូប​នេះ​យល់​ថា អ្នក​នយោបាយ​បើ​មិន​ហ៊ាន​រើ​បម្រាស​ទេ នឹង​ត្រូវ​គូប្រជែង​សង្កត់​ថែម​ទៀត៖ «អ្នកនយោបាយ​គួរ​គិត​និង​ធ្វើសកម្មភាព​នយោបាយ​ខ្លះ​ទៅ​ដើម្បី​កុំ​ឱ្យ​បញ្ហា​ទុំ​ជោ​មិន​អាច​ធ្វើ​អី​ដល់​ថ្ងៃ​កៀក​ថ្ងៃ​ពេលវេលា​មិន​អំណោយផល​ដល់​សកម្មភាព​នយោបាយ​ទេ​។​ ​ធម្មតា​គូរ​ប្រជែង​គេ​សង្កត់​គូរ​ប្រជែង​ម្នាក់ទៀត​បានហើយ​ម្នាក់​អត់​រើ​គេ​សង្កត់​ចឹ​ង​ហើយ​ ​ប៉ុន្តែ​បើ​ម្នាក់ទៀត​រើ​មហាជន​ ​និង​អន្តរជាតិ​គេ​ឃើញ​ពី​សកម្មភាព​ការ​រើ​និង​ទាមទារ​សេរីភាព​របស់​ខ្លួន​ហើយ​បើ​អត់​ទាមទារ​គ្មាន​អ្នកណា​គេ​ឈឺឆ្អាល​ទេ»។

Navalny reveals investigation into ‘Putin's Palace’ | DW News

មន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិនៅតែបង្ហាញជំហររឹងមាំនៅជាមួយគណបក្ស

Mapping coronavirus vaccination progress and vaccine distribution | COVI...

Monday, 25 January 2021

មន្ត្រីឧទ្យានុរក្សខ្លះប្រថុយគ្រោះថ្នាក់ការពារធនធានធម្មជាតិដែលនៅសេសសល់

យុវជន​ខ្មែរ​ក្រោម​បដិសេធ​បង់​ប្រាក់​ពិន័យ​ឱ្យ​វៀតណាម​រឿង​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម


ដោយ យន់ សាមៀន
2021-01-24
rfa


យុវជន​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម​បន្ត ​ធ្វើទុក្ខបុកម្នេញ​លោក តាមរយៈ​ការ​បន្ត​ទាមទារ​ប្រាក់​ពិន័យ​ជាច្រើន​រយ​ដុល្លារ ដោយសារតែ​ការប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​បញ្ចេញមតិ និង​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម​។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​រក​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម កំពុង​បន្ត​ចាប់ខ្លួន​អ្នកទោស​មនសិការ​ហើយ​ស្ទើរ​ពាក់​កណ្តាល​នៃ​អ្នកទោស​មនសិការ​នេះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ដោយសារតែ​ពួកគេ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​សំដែង​មតិ។

យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក តោ ហ្វាងចឿង ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​អង្គារ ទី​១៩ មករា​ថា អាជ្ញាធរ​វៀតណាម បាន​បន្ត​បង្ខំ​ឱ្យ​លោក​សង​ប្រាក់​ពិន័យ បី​រយ​ដុល្លារ បើ​ទោះបី​ជា​លោក​បាន​អង្វរ​សុំ​ពន្យារពេល​បង់​ប្រាក់​ពិន័យ ដោយសារតែ​លោក​កំពុង​ជួបប្រទះ​បញ្ហា​ជីវភាព បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺ កូ​វីដ Covid-19​ក៏ដោយ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​វៀតណាម​បាន​ផាក​យុវជន​នេះ ដោយ​ចោទប្រកាន់​ករណី​ប្រើប្រាស់​បណ្ដាញ​សង្គម ចែកចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការបាត់បង់​ទឹកដី​ខ្មែរ​ក្រោម ក្នុង​ខួប​បាត់បង់​ទឹកដី​លើក​ទី ៧១​ឆ្នាំ​។ ក្រោយ​ការចែក​ចាយ​ព័ត៌មាន​នេះ​ភ្លាម អាជ្ញាធរ​បាន​ផ្ញើ​លិខិត​កោះហៅ យុវជន តោ ហ្វាងចឿង ទៅ​ជួប​ដោយ​បញ្ចុះបញ្ចូល​លោក ឱ្យ​ធ្វើជា​ភ្នាក់ងារ​សម្ងាត់​វៀតណាម​ដើម្បី​តាមដាន​ខ្មែរ​ក្រោម​ណា ដែល​ហ៊ាន​រិះគន់​អាជ្ញាធរ​វៀតណាម ប៉ុន្តែ​លោក​បាន​បដិសេធ​ទើប​អាជ្ញាធរ​វៀតណាម​សម្រេច​ផាក​ពិន័យ។

លោក សម រង្ស៊ី ព្រមាន​ថា បើ​លោក ហ៊ុន សែន ហ៊ាន​ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស​របស់​លោក​នឹង​ត្រូវ​បាត់បង់​អំណាច​ភ្លាម


ដោយ មួង ណារ៉េត
2021-01-24
(ឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ (កណ្ដាល) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កង​យោធពល​ខេមរភូមិន្ទ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
 រូប៖ RFA និង​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត និង​ ហ៊ុន សែន


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ព្រមាន​ថា ប្រសិន​បើ​លោក ហ៊ុន សែន ហ៊ាន​ផ្ទេរ​អំណាច​ឱ្យ​កូន​ប្រុស​របស់​លោក នឹង​ត្រូវ​បាត់បង់​អំណាច​ភ្លាម។ អ្នក​វិភាគ​សង្កេតឃើញ​ថា លោក ហ៊ុន សែន នៅតែ​ព្យាយាម​ចិញ្ចឹម​ចិត្ត​ផ្ទេរ​អំណាច​ទៅ​កូន ទោះ​ស្ថិត​ក្នុង​ស្ថានការណ៍​ណា​ក៏​ដោយ ហើយ​ការផ្ទេរ​ឆាប់ ឬ​លឿន គឺ​អាស្រ័យ​លើ​សុខភាព​លោក ហ៊ុន សែន។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ហៅ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​ជា​ស្ថានការណ៍​ក្ដៅ ព្រោះ​វិបត្តិ​នយោបាយ​មិន​ទាន់​ដោះ​ស្រាយ ដូច្នេះ​ប្រសិន​បើ​លោក ហ៊ុន សែន ហ៊ាន​ផ្ទេរ​អំណាច​ទៅ​កូន​របស់​លោក​នឹង​ធ្វើ​ឱ្យ​មាន​លោក ហ៊ុន សែន បាត់បង់​អំណាច​ភ្លាម​ដោយសារ​ជម្លោះ​ផ្ទៃក្នុង​គណបក្ស​កាន់​អំណាច​ខ្លួន​ឯង។ លោក សម រង្ស៊ី លើក​ឡើង​ថា បើ​ក្នុង​ស្ថាន​នយោបាយ​ត្រជាក់​ដែល​ជា​ពេល​មាន​ដំណោះស្រាយ​នយោបាយ និង​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ឡើង​វិញ គឺ​លោក ហ៊ុន សែន នៅ​តែ​គ្មាន​ឱកាស​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូន​ប្រុស​ដដែល ព្រោះ​លោក ហ៊ុន សែន នឹង​ត្រូវ​ចាញ់​ឆ្នោត​គណបក្សប្រឆាំង៖ «គេ​មិនដែល​ផ្ទេរ​អំណាច​ពេល​ដែល​ក្ដី​ណឹង អ៊ីចឹង​ដើម្បី​ផ្ទេរ​អំណាច​គាត់​ធ្វើ​ម៉េច​ត្រូវតែ​ឱ្យ​ត្រជាក់​ពេល​មាន​សង្គ្រោះ​ជាតិ​ឡើង​វិញ។ ប៉ុន្តែ​ពេល​ណឹង ហ៊ុន សែន បាត់បង់​អ៊ីចឹង​បាន ហ៊ុន សែន ទាល់ច្រក​ផ្ទៃក្នុង»។


ដោយ ឡេង ម៉ាលី
2021-01-24 rfa
លោក អ៊ូ ច័ន្ទរ័ត្ន ចង់​ឃើញ​ លោក កឹម សុខា មាន​លទ្ធភាព ​ដឹកនាំ​គណបក្ស​ថ្មី ដែល ​លោក​​ គ្រោង​​​​សុំ​បង្កើត​ នៅ​ចុង​ខែ​នេះ 

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្សសង្គ្រោះជាតិ​មណ្ឌល​ខេត្ត​តាកែវ
Photo: RFA


អតីត​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​ម្នាក់ គឺ`លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​ដឹង​ថា លោក គ្រោង​បង្កើត​គណបក្ស​ថ្មី នៅ​ចុង​ខែ​មករា​នេះ ហើយ លោក ចង់​ឃើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​លទ្ធភាព​​ចូលរួម​ប្រឡូក​ឆាក​នយោបាយ​ឡើង​វិញ ហើយ​​ដឹកនាំ​គណបក្ស​ថ្មី​នេះ។ អ្នក​វិភាគ យល់​ថា គោល​បំណង​របស់​លោក អ៊ូ ច័ន្ទរ័ត្ន មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ ហើយ​បើ​ទោះ​ជា​​អាច ក៏​មិន​ទទួល​បាន​ប្រជាប្រិយភាព និង​ ​នៅតែ​គ្មាន​​​លទ្ធភាព​ដោះស្រាយ​វិបត្តិ​នយោបាយ​ដដែល។

អតីត​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​ដឹង​ថា លោក​បាន​រៀបចំ​សំណុំ​ឯកសារ ឡូហ្គោ និង​រចនា​សម្ព័ន្ធ​គណបក្ស​ថ្មី​រួច​រាល់​អស់​ហើយ នឹង​គ្រោង​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ចុង​ខែ​មករា​នេះ។ លោក អះអាង​ថា លោក​មិន​មែន​ជា​ប្រធាន​គណបក្ស​ថ្មី​នេះ​ទេ។

Sunday, 24 January 2021

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ វាយ​ដំ​ផ្ទួនៗ នៅ​ខណ្ឌ៧មករា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ដោយ យន់ សាមៀន
2021-01-23
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​រាជធានី​ភ្នំពេញ លោក ទេស សារឿន ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួចវាយប្រហារ​​ពីរ​លើក​ផ្ទួនៗគ្នា ​ស្ថិត​នៅ​ក្នុង​ខណ្ឌ៧មករា ​រាជធានី​ភ្នំពេញុ។
Photo Provided


សកម្មជន​​​​​​​​​​​​បក្ស​ប្រឆាំង​ម្នាក់ទៀត ត្រូវ​ជន​មិន​ស្គាល់​មុខ​លួចវាយប្រហារ​​ពីរ​លើក​ផ្ទួនៗ គ្នា ​ស្ថិត​នៅ​ក្នុង​ខណ្ឌ ៧មករា ​រាជធានី​ភ្នំពេញ ក្រោយ​លោក​ទៅ​ចូលរួម​ឃ្លាំ​មើល​សវនា​សំណុំ​រឿង​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ មន្ត្រី​សង្គម​ស៊ីវិល​ យល់ថា ​ករណី​ហិង្សា​លើ​សកម្ម​ជន​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់ ​ហើយ​សមត្ថកិច្ច​មិន​អាច​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នេះ ​នឹង​នាំ​ឲ្យ​សហគមន៍​ជាតិ ​និង​អន្តរជាតិ​ វាយ​តម្លៃ​ថា​ ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​រាជធានី​ភ្នំពេញ លោក ទេស សារឿន ប្រាប់​អាស៊ី​សេរី​ថា ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់ ​បាន​ជិះ​ម៉ូតូ​មក​ក្បែរ​ហើយ​បាន​ប្រើ​ដុំ​ថ្ម​វាយ​ក្បាល និង​ដង​ខ្លួន​របស់​លោក ​បណ្ដាល​ឲ្យ​លោក​រង​របួស​ដេកពេទ្យ។ លោក ទេស សារឿន បញ្ជាក់​ថា អំពើ​ហិង្សា​នេះ​ កើត​ឡើង​នៅ​ម៉ោង​ជិត ១០ព្រឹក​ថ្ងៃ​ទី២២ ​ខែមករា នៅ​ជិត​សាលា​បាក់​ទូក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​​មករា រាជ​ធានី​ភ្នំពេញ ខណៈ​លោក​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ឃ្លាំមើល​សវនាការ​សំណុំ​រឿង​មន្ត្រី​ប្រឆាំង ១២រូប និង​ការ​តវ៉ា​របស់​ក្រុម​ស្ត្រី​ថ្ងៃសុក្រ ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ៖ «ដំបូង ​វា វាយ​ក្បាល​ខ្ញុំ តែ​ខ្ញុំ​ពាក់​មួក​សុវត្ថិភាព ហើយ​បន្ត​វាយ​ត្រូវ​ស្មា និង​ខ្នង​របស់​ខ្ញុំ​ទៀត ​ដោយ​ប្រើ​ដំ​ថ្ម​វាយ។ ជន​ដៃ​ដល់​តែម្នាក់​ឯង​ទេ ជិះ​ម៉ូតូ​អាសង់ ហើយ​ពាក់​មួក​ការពារ និង​អាវ​ខាង​ក្រៅ​ហ្នឹង​ឃើញ​អក្សរ​ដាក់​ថា ប៉ូលិស​ ប៉ុន្តែ​យើង​មិន​ចម្លែក​ទេ ព្រោះ​អាវ​ចឹងៗ លក់​ទីផ្សារ​ច្រើន​ ។ យើង​មិន​ចោទ​ថា ប៉ូលិស ឬ​អី​ទេ តែ​អាវ​ដាក់​ថា ប៉ូលិស។ ខ្ញុំ​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ ​ហើយ​ជន​នោះ​មិន​ដែល​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ស្គាល់​ជន​នោះ​ទេ ​តែ​ក្រោយ​ពី​ខ្ញុំ​ចេញ​ពី​កន្លែង​ស្ត្រី​តវ៉ា​នោះ ​ស្រាប់តែ​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង»។

Russia protests: How scared is Putin of Navalny? | DW News

Thousands turn out across Russia to protest Navalny arrest | DW News

Alexei Navalny's wife among 1,600 arrested as police clash with proteste...

Saturday, 23 January 2021

សម្ភាស​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជុំវិញ​ដំណើរ​ការ​នៃ​សៀវភៅ​ស

Cambodian Activists Mark Anniversary of Union Leader’s Murder

តុលាការ​​ជំនុំជម្រះ​មន្ត្រី​បក្ស​ប្រឆាំង ​១២​នាក់ ​ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធ​បទល្មើស​៣ ​ធំៗ


ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​ខែ សុណង
2021-01-22
ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​​ នាំ​គ្នា​កាន់​បដា​ទាមទារ​ដោះលែង​​​​​​​​​​​​​​​​​​​ស្វាមី នៅ​ថ្ងៃ​សវនាការ​ជំនុំ​ជម្រះ​ ថ្ងៃ​ទី​២២ ​មករា​ ២០២១។
រូប​ផ្ដល់ឱ្យ

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា បាន​បើកសវនាការ​ជំនុំជម្រះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ១២​នាក់ ដែល​កំពុង​ជាប់​បទល្មើស​៣ ធំៗ ​រួម​មាន​ ​បទ​រួមគំនិត​ក្បត់ ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់​។ មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ចៅក្រម​បាន​ប្រើ​សំណួរ​ដែល​មាន​ភាព​លម្អៀង​ដោយ​ហាក់​សន្និដ្ឋាន​ថា កូនក្ដី​លោក​មាន​ទោស។

សវនាការ​ជំនុំជម្រះ​នេះ​មាន​ជនជាប់ចោទ​ទាំងអស់ ២១​នាក់ រួមមាន លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ និង​ភរិយា​លោក លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​មន្ត្រី​គណបក្ស​នេះ​ផ្សេង​ទៀត​។ ប៉ុន្តែ ពេល​សួរដេញដោល​មាន​ជនជាប់ចោទ​ ១២​នាក់​មាន​វត្ត​មាននៅ​តុលាការ​ពួកគេ​ជា​ប្រធាន​ប្រតិបត្តិ​ស្រុក ខណ្ឌ និង​ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ សុគង់ ឱ្យ​ដឹង​ថា សវនាការ​ថ្ងៃនេះ​ចែកចេញជា​ពីរ​វគ្គ​គឺ​ពេលព្រឹក និង​ពេល​ថ្ងៃ​។ លោក​ឱ្យ​ដឹង​ថា ពេល​ព្រឹក​តុលាការ​សួរដេញដោល​កូនក្ដី​លោក​ ៣​នាក់ ​គឺ​លោក យឹម សារ៉េត លោក ឃុត ច្រិក និង​លោក សុខ ចាន់ថា រីឯ​ពេល​រសៀល ៣​នាក់​ទៀត​គឺ ​លោក ថៃ សុគន្ធា លោក ញ៉ែម វាន និង​លោក ឃឹម ភាណា។ លោក​ឱ្យ​ដឹង​ទៀត​ថា អ្នក​ទាំង​ ៦​នាក់​នេះ ត្រូវ​តុលាការ​ចោទប្រកាន់​ចំនួន​ ៣បទ​ល្មើស​ដូចគ្នា​គឺ ​​បទ​រួមគំនិត​ក្បត់ ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់​​។ លោក​មេធាវី​ឱ្យ​ដឹង​ទៀត​ថា សំណួរ​របស់​ព្រះរាជអាជ្ញា និង​ចៅក្រម​ពាក់ព័ន្ធ​ការចូលរួម​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​​​​ក្រៅ​ស្រុក ពាក់ព័ន្ធ​ជំងឺ​កូវីដ និង​ការ​កៀរគរ​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​ជាដើម​៖ «សួរ​ទៅ​ហាក់​ដូច​សន្មត​ទុកជាមុន​ថា មានទោស​ដូច​មាន​ភាព​លំអៀង​អ៊ីចឹង​គេ  (ចៅក្រម​) ​សួរ​ផ្ដោត​គោលបំណង​ប្រមូល​មនុស្ស​ទៅ​ចូលរួម​ទទួល​ឯកឧត្ដម សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ក៏​ដូច​ការ​បញ្ជា​ផ្សេងៗ ​ទៀត ប៉ុន្តែ​ពួកគាត់​ (​កូន​ក្ដី​) គាត់​បាន​បដិសេធ​មិន​បាន​ទទួលបញ្ជា​ពី​អ្នកណា​ទេ គឺ​អ្វី​ដែល​គាត់​ធ្វើ​គឺ​ដោយ​ឆន្ទៈ​និង​គំនិត​គាត់​ផ្ទាល់​ទេ»។

Hong Kong Police Arrest Kim Jong Un Lookalike Who Supported Protests


2021-01-21
Kim Jong-Un impersonator Lee Ho-hung, also known as Howard X, poses in Hong Kong with a toy missile in a Jan. 20, 2021 photo.
RFA

Police in Hong Kong have arrested an impersonator of North Korean supreme leader Kim Jong Un for "possession of a firearm," sparking concerns that he could have been targeted at the ruling Chinese Communist Party (CCP)'s behest.

"I was arrested by the HK police at my home on Oct 28th 2020," Howard X, who is well-known in Hong Kong for dressing up as the North Korean leader, wrote on his Facebook page on Jan. 19.

"They had a warrant to search my home because according to them, a BB gun had been posted to my address in April 2020 to which I never actually received," he said. "Around 10 policemen came to raid the apartment."

BB guns are legal in Hong Kong, but police had said this gun had a higher-than-normal energy output making it count as a firearm, wrote the impersonator, whose birth name is Lee Ho-hung.

"When I challenged them on the arrest on such ridiculous grounds, they had indicated that the order came from another department higher up and stated they were just doing their jobs," he said, adding that some of the officers arresting him were fans of his act.

Vietnamese Facebook User Gets Seven-Year Term For Ridiculing Leaders


2021-01-21
Vietnamese Facebook user Dinh Thi Thu Tuy, now jailed for seven years on a charge of opposing the state, is shown in an undated photo.
Facebook / Dinh Thi Thu Tuy


A court in southern Vietnam’s Hau Giang province jailed a Vietnamese Facebook user this week for seven years for posts satirizing and “offending” Vietnamese political leaders, sources in the country said.

Dinh Thi Thu Thuy, an aquaculture expert born in 1982, was accused of anti-state activity under Article 117 of Vietnam’s Penal Code, but denied the charges, saying she had intended only to voice her concerns over social issues in the one-party communist state, her lawyer told RFA on Jan. 20 after Dinh’s trial.

Five stories posted by Dinh on her Facebook page and attracting 131 comments and 50 shares were deemed by the court to have “satirized, ridiculed, and offended” party and state leaders, defense attorney Nguyen Van Mieng said.

“The judges based their decision on three appraisals, called judicial assessments, of [Dinh’s] ideology, with two of those three articles appraised by the Department of Culture, Sport and Tourism,” Nguyen said.

“But according to regulations, that department has no role to play in assessing materials related to national security cases,” he said.

Names of Vietnam’s Next Top Leaders Circulate Despite Warnings Against Leaks


2021-01-19
Nguyen Phu Trong (L) and Nguyen Xuan Phuc (C) are shown with National Assembly chairwoman Nguyen Thi Kim Ngan (R) in Hanoi, Nov. 12, 2020.
AFP


The names of Vietnam’s likely next top leaders have emerged a week before the start of a ruling Communist Party Congress on Jan. 25 despite threats of punishment against leakers of what the country’s government calls secret information.

Decided at a Party plenary meeting held on Jan. 18, the list of candidates for the country’s top jobs has now circulated widely on social media and in other reports, with two candidates designated “special cases” because they have already passed the customary age for retirement.

Named on the list are Nguyen Phu Trong as general secretary of the Communist Party, and Nguyen Xuan Phuc, who would move from prime minister to state president. Moving into the upper ranks are Pham Minh Chinh as prime minister, and Vuong Dinh Hue as chairman of Vietnam’s National Assembly.

Cambodian Court Mass Trial of Opposition Officials ‘Biased,’ ‘Presumes Guilt’: Defense Lawyer


An international rights group says the trial is politically motivated and has ‘zero credibility.’

2021-01-22

The wife of a CNRP defendant poses with a photo of her husband during a protest in front of Phnom Penh Municipal Court in Phnom Penh, Jan. 22, 2021.
RFA

“The purpose is clear, to smash to pieces what’s left of the opposition CNRP in the country and silence all remaining critics still brave enough to raise their voice against the CPP’s single party dictatorship.”

HRW


A court in Cambodia on Friday held a trial for 21 officials with the country’s banned opposition Cambodia National Rescue Party (CNRP) on charges of “conspiracy” and “incitement,” prompting an outcry by the defense over what it said were “biased questions” and “presumption of guilt.”

Acting CNRP chief Sam Rainsy, his wife Tioulong Saumura, CNRP deputy president Eng Chhai Eang, CNRP deputy president Mu Sochua, and other party officials have been accused of “conspiracy,” “incitement to commit a felony or to disturb social security,” and “inciting military personnel to disobedience,” under articles 453, 494, and 495 and 471 of Cambodia’s criminal code.

Mu Sochua and fellow party leaders and activists living in self-imposed exile had planned to go back to Phnom Penh this weekend to face the charges, which they insist are designed to silence the opposition, but were blocked by airlines because Cambodia’s government had canceled their passports or refused to provide them visas to enter the country.

Instead, only 12 defendants were present at Friday’s hearing at the Phnom Penh Municipal Court, including the district chief executive and the former elected commune chief of the CNRP, who are being held in prison.

លោក ហ៊ុន សែន ថា លោក​នឹង​បន្ត​កាត់​បឹង​តាមោក​ថែមទៀត ទោះបី​រង​ការ​រិះគន់


ដោយ​ អាស៊ីសេរី
2021-01-22

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
​រូប​ពី​ហ្វេសប៊ុក


លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​បន្ត​កាត់​បឹងតាមោក ដើម្បី​អភិវឌ្ឍន៍​បន្ថែម​ទៀត ទោះ​បី​ជា​​មាន​​​​​​ការ​​រិះគន់​​ពី​​ប្រជាពលរដ្ឋ ឬ​មជ្ឈដ្ឋាន​ជុំវិញ​ក៏ដោយ​។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​​នៅ​​ក្នុង​​ពិធី​​សម្ពោធ​​សមិទ្ធផល​​ថ្មី​​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃ​ទី​២២ មករា​។ មន្ត្រី​​សង្គម​​ស៊ីវិល​​យល់​ថា ការ​​លើក​ឡើង​​របស់​​លោក ហ៊ុន សែន បែបនេះ គឺជា​ទង្វើ​មិន​ទទួល​ខុស​ត្រូវ​​លើ​​ប្រជាពលរដ្ឋ​​ដែល​​រង​​ផល​​ប៉ះពាល់ និង​អាស្រ័យ​ផល​លើ​បឹង​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក​ធុញទ្រាន់​ជុំវិញ​ការរិះគន់​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន អំពី​ការ​លុប​បឹង​ធម្មជាតិ​នៅ​ភូមិសាស្ត្រ​​រាជធានី​ភ្នំពេញ ជាពិសេស​បឹង​តា​មោក​។ លោក​ចោទ​សួរថា អ្នក​ជំនាន់​មុន​អាច​លុប​បឹង​ដើម្បី​អភិវឌ្ឍ​បាន ចុះ​ហេតុអ្វី​លោក​ធ្វើ​មិនបាន​។ លោក​បន្ត​ថា លោក​មិន​ខ្វល់​ចំពោះ​ការរិះគន់​ទាំងនេះ​ទេ ហើយ​លោក​នឹង​បន្ត​កាត់​ផ្ទៃ​បឹង​តា​មោក​បន្ថែម​ទៀត ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​កម្ពុជា៖ «​បើ​ត្រូវការ គឺ​ត្រូវតែ​លុប បើ​មិន​លុប ធ្វើ​ម៉េចៗ​ ចាក់​ដី​ធ្វើ​បាន​? ថា​អ្នកដទៃ​គេ​អាច​ធ្វើ​បា​ន ជំនាន់​មុន​ធ្វើ​បាន ជំនាន់​ខ្ញុំ​ធ្វើ​មិនបាន​? ប្រទេស​នានា​គេ​បូម​ដល់​ទៅ​សមុទ្រ ពង្រីង​សមុទ្រ​យក​ដី ដើម្បី​អភិវឌ្ឍន៍​ទៅ​ហើយ ម៉េច​ក៏​កម្ពុជា​ធ្វើ​នេះ​ក៏​ខុស ធ្វើ​នោះ​ក៏​ខុស​? ប្រ​ណែន​ឬអី​? យើង​មើល គេ​លុប​បឹង​ធ្វើ​ទីក្រុង​អស់​អា​លីង​ទៅ​ហើយ ឯង​មក​ជេរ ឯង​មក​ចុះ​ឡើងៗ​។ ទេ​! អា​រឿង​អ្នក​ជេរៗ​ ទៅ យើង​ធ្វើ គឺ​ធ្វើ»។

Huge fire breaks out at Indian Covid vaccine maker contracted to produce...

Essex lorry deaths: People smuggling gang jailed for killing 39 Vietname...

Friday, 22 January 2021

Cambodia: Food price update – December 2020. Focus: Effect of the COVID-19 outbreak on food prices


Report Source WFP  Posted 22 Jan 2021 Originally published 22 Jan 2021 


The COVID-19 pandemic has been rapidly evolving across the globe since the beginning of 2020. On 11 March, the World Health Organization (WHO) categorized it as a global pandemic. There are more than 83 million confirmed cases and more than 1.8 million deaths worldwide (WHO, 31 December). In Cambodia, since the first reported case on 27 January, there have been a total of 383 cases and no deaths. A majority of cases were imported and there have been 41 cases from community transmission (MOH, 6 January 2021).

The COVID-19 pandemic has had a major impact on the global economy. Trade and travel have been severely restricted, and many countries, including Cambodia and others across Asia, have instituted measures to contain the spread.

In order to understand if the COVID-19 pandemic has impacted food availability and access at markets in Cambodia, the World Food Programme (WFP) monitors the retail and wholesale prices of key food commodities (see Annex 1 and 2) in 45 urban and rural markets across the country (see the Methods section for more details). An average of 340 traders and market chiefs are interviewed every two weeks, through a call center contracted by WFP. In addition to prices, market chiefs are also interviewed to assess market functionality, including supply and demand issues. Additional information is used to interpret the results and understand the broader context.

This update is based on market data collected in the first and third weeks of December 2020.

This system is based on long-term cooperation between WFP and the Agricultural Marketing Office (AMO) of the Ministry of Agriculture, Forestry and Fisheries (MAFF).

Victims Demand Tougher Punishment For Cambodian Police Convicted of Torture, Murder in Detention


The two officers were handed between four and seven years in prison and fined for their crimes.

2021-01-21
Victims Demand Tougher Punishment For Cambodian Police Convicted of Torture, Murder in Detention
The Banteay Meanchey Provincial Court in a file photo.
RFA


Four villagers who were tortured by police in Cambodia’s Banteay Meanchey province and the widow of a fifth man who died of his injuries have demanded tougher punishments for two military police officers who were sentenced to between four and seven years in prison for torture and murder in detention.

On Jan. 13, the Banteay Meanchey Provincial Court found Sar Bun Soeung, deputy commander of the province’s gendarmerie, and Chhoy Ratana of the provincial Anti-Drug Office guilty of “intentional acts of violence with aggravating circumstance” under Articles 218 and 223 of the Criminal Code.

Sar Bun Soeung was handed a four-year jail term and ordered to pay 20-30 million riel (U.S. $4,940-7,410) in compensation for injuring five detainees. Chhoy Ratana was sentenced to seven years in prison and ordered to pay 20-30 million riels to four of victims each in compensation, and 40 million riel (U.S. $9,875) to the family of the fifth villager, who later died of injuries sustained. The two officers were sent to Banteay Meanchey Provincial Prison.

Speaking to RFA’s Khmer Service following the verdict, victims said they would not accept the punishments because they felt the court was too lenient.

One victim, 59-year-old An Ruon, said the two officers kicked and tortured him “like an animal,” causing him to dislocate his right rib and preventing him from working.

“I cannot accept the sentence—it is very unfair for me because I have been disabled for life,” he said.

“I lost a lot of work. I am old and I cannot do anything. I took a lot of money from the bank to treat my injuries, but no doctor can cure me.”

តុលាការ​កំពូល​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ខ្មែរ​ថាវរៈ​ពីរ​នាក់


ដោយ មាន ឫទ្ធិ
2021-01-21
សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ លោក ហ៊ុន វណ្ណៈ (ឆ្វេង) និង​​កញ្ញា ឈឿន ដារ៉ាវី។
Photo courtesy



តុលាការ​កំពូល​សម្រេច​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ពីរ​នាក់ គឺ​លោក ហ៊ុន វណ្ណៈ និង​លោកស្រី ឈឿន ដារ៉ាវី។ សាច់ញាតិ និង​អ្នកការពារ​សិទ្ធិមនុស្ស​ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់​ទាំងពីរ​នាក់។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​ខ្មែរ​ថាវរៈ​ទាំងពីរ​នាក់ គឺ​លោក សំ ចំរើន ថ្លែង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ ជា​រឿង​មិន​អាច​ទទួលយក​បានទេ​សម្រាប់​កូន​ក្តី​របស់​លោក​។ ម្យ៉ាងវិញទៀត លោក​ថា តុលាការ​ដំណើរការ​ក្តី​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ ហាក់​មានការ​យឺតយ៉ាវ ដែល​ធ្វើ​ឲ្យ​បណ្ដឹង​សាទុក្ខ​របស់​កូន​ក្តី​លោក ពុំ​មាន​ផលប្រយោជន៍​ផ្លូវច្បាប់​ឲ្យ​បាន​ពេញ​លេញ​ឡើយ៖ «តុលាការ​កំពូល​ទទួល​ចាត់ការ​រាង​យឺត ហើយ​តុលាការ​ក្រុង​គេ​បាន​ចេញ​ដីកា​ដំណោះស្រាយ​ចេញ​អី​ទៀត លើ​បណ្ដឹង​សាទុក្ខ​របស់​យើង​ហ្នឹង​មិន​មាន​ផលប្រយោជន៍​ផ្លូវច្បាប់​បាន​ពេញលេញ​។ យើង​រង់ចាំ​សវនាការ​អង្គ​សេចក្ដី​ថ្ងៃ​ទី​១៦ ទាំងអស់​គ្នា​ហ្នឹង»។

តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មករា ដោយ​សម្រេច​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោកស្រី ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ។ សេចក្តី​សម្រេច​នេះ ធ្វើឡើង​តាម​សំណើ​របស់​តំណាង​មហាអយ្យការ​អម​តុលាការ​កំពូល ដែល​ស្នើ​សុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ បន្ត​ឃុំខ្លួន​សកម្មជន​ទាំង​ពីរ​រូប ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​ជនជាប់ចោទ​មិន​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាថ្មី និង​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ។

កម្មករ​កាត់ដេរ​ជាង ៥ពាន់​នាក់​នៅ​ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ បន្ត​ទាមទារ​បើក​ប្រាក់ ៥% ពី​ថៅកែ


ដោយ ខែ សុណង
2021-01-21
កម្មករ កម្មការិនី​កាត់​ដេរ នៅ​រោង​ចក្រ វ៉ាយ អ៊ែន ដាប់​ប៊ែលយ៉ូ (Y&W) ជាង ៥ពាន់​នាក់ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បន្ត​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី២១ ខែ​មករា ឆ្នាំ២០២១ ទាមទារ​ថៅកែ​ចិន​ឱ្យ​បើក​ប្រាក់​អតីតភាព​ការងារ ៥% ឲ្យ​ពួក​គាត់។
រូប៖ កម្មករ


កម្មករ​-កម្មការិនី​កាត់​ជាង ៥ពាន់​នាក់​ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បន្ត​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រោង​ចក្រ វ៉ាយ អ៊ែន ដាប់​ប៊ែលយ៉ូ (Y&W)​ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ចិន​ បើក​ប្រាក់​អតីតភាព​ការងារ ៥% សម្រាប់​ឆ្នាំ​២០២០ ឲ្យ​ពួកគេ​នៅ​ដើម​ឆ្នាំ​២០២១។ សហជីព​ថា ការ​មិន​ព្រម​បើក​ប្រាក់​ឲ្យ​កម្មករ​ ដោយ​ពន្យារ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​នេះ គឺ​ជា​ចេតនា​បង្ហាញ​ឲ្យ​ឃើញ​ថា ថៅកែ​មិន​ចង់​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​តាម​ច្បាប់​ស្ដីពី​ការងារ។

កម្មការិនី​ម្នាក់​ដែល​ធ្វើការ​ផ្នែក​ដេរ​ជាង ៤ឆ្នាំ លោកស្រី ចាប ស្រីមុំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២១ មករា​ថា ភាគី​រោងចក្រ នៅ​តែ​មិន​ព្រម​ដោះ​ស្រាយ​រឿង​ប្រាក់ ៥% ដែល​ត្រូវ​បើក ៦ខែ​ម្ដង​ឲ្យ​កម្មករ​នោះ​ទេ ទោះ​បី​ជា​មាន​តំណាង​ក្រសួង​ការងារ និង​​អាជ្ញាធរ​ខណ្ឌ​ដង្កោ ចូល​រួម​ក៏​ដោយ។

លោកស្រី​បន្ត​ថា ភាគី​ថៅកែ​នៅ​តែ​ប្រកាន់​ជំហរ​មិន​បើក​ប្រាក់ ៥% ឲ្យ​កម្មករ​ក្នុង​ខែ​មករា​នេះ​បាន​ទេ ដោយសារ​រោងចក្រ​ជួប​បញ្ហា​ហិរញ្ញវត្ថុ ក្នុង​កំឡុង​ពេល​មាន​ជំងឺ​កូវីដ ហើយ​សុំ​លើក​ពេល​ទៅ​ថ្ងៃ​ទី២៣ ខែ​មីនា​វិញ។

សង្គម​ស៊ីវិល​សង្ស័យ​ករណី​ពលករ​ម្នាក់​ស្លាប់ ពេល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​បន្ទាយមានជ័យ


ដោយ ទីន ហ្សាការីយ៉ា
2021-01-21
ទីតាំងសាលាដែលយកធ្ចើជាមណ្ឌលចត្តាឡីស័ក ក្នុងខេត្ត​បន្ទាយមានជ័យ សម្រាប់ពលករមកពី​ប្រទេស​ថៃ។
 រូប​ពី​ហ្វេសប៊ុក


មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គ្រោង​ចុះ​ស៊ើបអង្កេត​ករណី​ពលករ​ខ្មែរ​ម្នាក់​ស្លាប់ អំឡុង​ពេល​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នៅ​ពេល​ឆាប់ៗ​ ខាងមុខ​។ គម្រោង​ចុះ​ស៊ើបអង្កេត​នេះ គឺ​បន្ទាប់ពី​អាជ្ញាធរ​បន្ទាយមានជ័យ​បាន​ចេញ​របាយការណ៍​បក​ស្រាយ​ថា ពលករ​ម្នាក់​នោះ​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ដោយ​ចៃដន់​ប៉ុន្តែ​សង្គម​ស៊ីវិល​មាន​មន្ទិលសង្ស័យ​នឹង​ការ​លើកឡើង​នេះ។

អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ឱ្យ​ដឹង​ថា ពួកគេ​មិន​ជឿ​លើ​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ជុំវិញ​ការ​ស្លាប់​ពលករ​ម្នាក់​ពេល​គាត់​មកដល់​កម្ពុជា ហើយ​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​នោះ​ទេ។ សង្គម​ស៊ីវិល​ថា ពួកគេ​ត្រូវតែ​ស្រាវជ្រាវ​ឱ្យ​ដឹង​ការពិត​ចំពោះ​ករណី​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc)​ ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង​នៅ​ថ្ងៃ​ទី​២១ មករា​ថា ជនរងគ្រោះ​មិន​អាច​ដួល​បោក​ក្បាល​នៅ​លើ​ថ្ម​ស្លាប់​ដោយ​ងាយៗ​ បែប​នេះ​ឡើយ​។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​មិន​ជឿ​លើ​រឿង​នេះ ដោយសារ​កន្លងមក​អាជ្ញាធរ​ខេត្ត​នេះ ធ្លាប់​ធ្វើ​របាយការណ៍​ខុស​ពី​ការពិត​ច្រើន​លើក​រួច​មក​ហើយ​។ ជា​ឧទាហរណ៍​កាលពី​ចុង​ឆ្នាំ​ពី​២០១៩ មន្ត្រី​ប៉េអិម​ខេត្ត​បន្ទាយមានជ័យ​បាន​វាយ​ពលរដ្ឋ​ម្នាក់​ស្លាប់ ក្នុង​ពេល​ឃុំខ្លួន​ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នេះ​បែរជា​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​ថា ពលរដ្ឋ​ម្នាក់​នោះ​ផឹក​ស្រា​ស្រវឹង​ដួល​ស្លាប់​ដោយ​ខ្លួនឯង ដែល​ខុស​ការពិត​ទាំងស្រុង​ទៅវិញ៖ «បើ​របាយការណ៍​គ្រាន់តែ​ចេញ​មក ហើយ​ហ្នឹង​លើកឡើង​មិនមែន​ជា​ការពិត​យើង​គិត​ថា ជា​មន្ត្រី​ដែល​ចេញ​របាយការណ៍​ទាំងអស់​ហ្នឹង វា​ក្លាយទៅជា​របាយការណ៍​មួយ ដែល​ក្រោយៗ​ ទៀត​ ប្រជាពលរដ្ឋ​លែង​ជឿ​ទុក​ចិត្ត​។ អីចឹង​ ដើម្បី​ឱ្យ​អស់​មន្ទិលសង្ស័យ​ គួរតែ​ខាង​អាជ្ញាធរ​ទាំង​គ្នា​ហ្នឹង ចេះ​គិត​អំពី​សច្ចភាព​អំពី​ច្បាប់ ព្រោះ​ច្បាប់​ចង្អុលបង្ហាញ​បន្ថែម​ទៅលើ​អ្វី​ដែល​អ្នក​ប្រព្រឹត្ត​ ត្រូវតែ​ទទួលទោស​ទណ្ឌ​ទៅលើ​ហ្នឹង​ ដែល​មាន​ចែង​ក្នុង​ច្បាប់។ បើ​សិន​បើ​នាំគ្នា​កុហក​ភូតភរ​អី​វា​ធ្វើ​ឱ្យ​ច្បាប់​ហ្នឹង​លែង​មាន​តម្លៃ»។